ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​លោក​មេធាវី ពាក់ព័ន្ធ​រឿង​ដី​វត្ត​គោក​បញ្ជាន់ គេ​លក់​ចែក​លុយ​គ្នា​អស់ហើយ​អ្នក​​អត់​ឈ្លោះ​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​១៨៣២ ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ បាន​ប្រកាស​សម្រេច​ផ្ដន្ទាទោស​លោក​មេធាវី ផេង ស៊ី​ដេ​ត ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​១៨៣២ ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ បាន​ប្រកាស​សម្រេច​ផ្ដន្ទាទោស​លោក​មេធាវី ផេង ស៊ី​ដេ​ត ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំងអស់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ផ្ដល់​សក្ខីកម្ម​ក្លែង​» និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ចំនួន​៤​លាន​រៀល​។ ចំណែក​បទ​ចោទ​ពី​បទ «​ប​.​រិ​ហា​.​រ​បង្កាច់​កេរ្តិ៍​» ត្រូវ​បាន​តុលាការ​សម្រេច​លើកលែង​ចោទ និង​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៣ លោក លិ សុខា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣២៥៧ ចុះ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ មក​បើក​សវ​ការ​ជា​សាធារណៈ​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ផេង ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេធាវី ជាប់ចោទ​ពី​បទ​.​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ និង​បទ​បរិ​.​ហា​.​រ​បង្កាច់​កេរ្តិ៍ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ តាម​ច្បាប់​បញ្ញា​ត្តិ​មាត្រា​៣១១ និង​មាត្រា ៥៤៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ដើមបណ្តឹង​ក្នុង​សំណុំរឿង​ខាងលើ​នេះ គឺ​លោកស្រី ឃី ជឺ ជា​អ្នក​សារព័ត៌មាន​អន​ឡាញ​ឈ្មោះ «​ស្រឡាញ់​យុ​ត្តិ​ធ​ម៍​» ផ្តើម​ចេញពី​រឿង​ដី​វត្ត​គោក​បញ្ជាន់ ដែល​អ្នកលក់​យក​លុយ​ចែក​គ្នា​ចាយ​ហ្មត់​ហើយ បើ​មិន​ជឿ​ទៅ​សួរ​ព្រះ​ចៅអធិការ និង​គណៈកម្មការ​វត្ត​ដឹង​ទាំងអស់​។

នៅ​ក្នុង​បន្ទប់​សវនាការ​ជនជាប់ចោទ ឈ្មោះ ផេង ស៊ី​ដេ​ត បាន​ឈរ​ក្នុង​រង្វង់​ក្រចកសេះ ដើម្បី​ផ្តល់​ចម្លើយ​ក្នុង​ការ​សួរ​ដេញដោល​លើ​អង្គហេតុ បណ្ដាល​ឲ្យ​មានការ​ចោទប្រកាន់​ពី​សំណាក់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ជនជាប់ចោទ​ហាក់បីដូចជា មិន​ឆ្លើយ​ត្រូវ​ទៅ​នឹង​សំណួរ​របស់រ​ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ ឲ្យ​បាន​ពេញលេញ​នោះ​ទេ ពោល​គឺ​ជនជាប់ចោទ​បាន​លើកយក​សំណុំរឿង​ផ្សេង​ៗ​មក​អំណះអំណាង​ទៅ​វិញ​។ ដូច​ត្រង់​ចំណុច​ដែល​តុលាការ​សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ បាន​ឆ្លើយ​បំភ្លឺ​មក​តុលាការ ពេល​ដែល​លោកស្រី ឃី ជឺ ប្ដឹង​ព្រះ​តេជគុណ សេង ថង រឿង​លក់​ដី​វត្ត​គោក​បញ្ជាន់? ដោយ​លិខិត​នោះ បាន​សរសេរ​ចោទប្រកាន់​លោកស្រី ឃី ជឺ ថា ជា​អ្នក​លោ​.​ភ​លន់​ចង់បាន​ដី​វត្ត និង​ចោទ​ថា ឈ្មោះ ឃី ជឺ ជា​អ្នក​ស្នើ​សុំ​ចុះបញ្ជី​យក​ដី​វត្ត​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក​មេធាវី ផេង ស៊ី​ដេ​ត បាន​ឆ្លើយ​ថា «​ខ្លឹមសារ​លិខិត​បំភ្លឺ​នោះ ជា​ឆន្ទៈ​របស់​លោកសង្ឃ សេង ថង ទៅ​វិញ​» ដូច្នោះ​គឺ​ផ្ទុយ​ពី​ខ្លឹមសារ​ក្នុង​លិខិត​បំភ្លឺ​ដាក់​ជូន​តុលាការ​ទាំងស្រុង ។ ចុងបញ្ចប់ ចៅក្រម​ជំនុំ​ជំ​រះ​ក្នុង​រឿង​ក្ដី​នេះ បាន​លើក​ឡើង​ថា ភាព​ខុសឆ្គង និង​ការ​ចោទប្រកាន់​គេ​ដោយ​ពុំ​មាន​មូលដ្ឋាន​ត្រឹមត្រូវ នេះ​ហើយ​ទើប​លោកស្រី ឃី ជឿ ប្ដឹង ព្រោះ​ជន​ដែល​ស្នើ​សុំ​ចុះបញ្ជី​ដី​វត្ត​គោក​បញ្ជាន់ មិនមែន​លោកស្រី​ឃី ជឺ ដូច​ក្នុង​លិខិត​បំភ្លឺ​របស់​លោក​មេធាវី​ទេ​។

ចំណែក​លោកស្រី ឃី ជឺ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​វិនិច្ឆ័យ​លើ​សំណុំរឿង​នេះ​ទៅ​តាម​ច្បាប់ បានជា​ចៅក្រម​ជំនុំ​ជំ​រះ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​មេធាវី ផេង ស៊ី​ដេ​ត ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​ទោស​ត្រូវ​ព្យួរ និង​បង្គាប់​សងជំងឺចិត្ត​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​៤​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ផ្ដល់​សក្ខីកម្ម​ក្លែង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ