ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​អ៊ុយ​ក្រែ​ន ​លោកពូ​ទី​ន ​ថា​ការ​វា.យបករបស់កងទ័បអ៊ុយក្រែន​​បរាជ័យ

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​នប្រកាស​នា​ថ្ងៃ​ទី​១៦ កក្កដា ពី​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​រណសិរ្ស​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​នប្រកាស​នា​ថ្ងៃ​ទី​១៦ កក្កដា ពី​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​នៅ​រណសិរ្ស​ខាងកើត ជាមួយ​កងទ័ព​រុ​ស្ស៊ីខណៈ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​ថា ការ​វាយបក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ពី​ខែមិថុនា​មក​ត្រូវបរាជ័យ ។

សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់ថា កងទ័ព​បន្ត​ធ្វើ​សកម្មភាព​វាយលុក​ក្នុង​តំបន់
មេ​លី​តូ​ប៉ូ​ល និង​ប័​រ​ឌី​យ៉ា​ន​ស្ក៍​ភាគ​អាគ្នេយ៍​ប្រទេសស្វែងរក​រំកិល​ទៅ​មុខ​ឆ្ពោះទៅ​កាន់​សមុទ្រ AZOV
ដើម្បី​កាត់​ផ្ដាច់​ខ្សែ​ផ្គត់ផ្គង់​របស់​រុ​ស្ស៊ី​ ហើយ​ធ្វើ​ឲ្យតំបន់​គ្រី​មេ​ស្ថិត​នៅ​ឯកោ ។ ចំណែក​អនុរដ្ឋមន្ត្រី
ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន លោកស្រី​ហ្គា​ណា​ម៉ា​លី​យ៉ា​គូសបញ្ជាក់​ថា នៅ​ភាគ​ខាងកើតប្រទេស​មានការ​តានតឹង​ខ្លាំង​ដោយសារ​ការ​ខិតខំប្រឹង​ប្រែង​របស់​កងទ័ព​រុ​ស្ស៊ី​ ធ្វើការ​វាយបកវិញ​ក្នុង​តំបន់​ជា​ច្រើន ដែល​កងទ័ព​អ៊ុយ​ក្រែ​នស្ថិត​ក្នុង​ជំហរ​ការពារ ។

លោកស្រី​លើក​ឡើង​នាថ្ងៃ​ទី​១៦ កក្កដា​ថា រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​សត្រូវបាន​វាយប្រហារ​យ៉ាង​សកម្ម នៅ​គូ​ពី​យ៉ា​ន​ស្ក៍តំបន់​ក្រុង​ខា​គៀវ ។ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហា.វ​កើតមាន​ហើយ​បណ្ដា​ទីតាំង​យើង​ត្រូវ​ផ្លាស់​ប្ដូរ​ច្រើនដង​ក្នុង​១​ថ្ងៃ ។

អ៊ុយ​ក្រែ​ន​ទទួលស្គាល់​ថា ការ​ប្រយុទ្ធ​គ្នា​ពិតជា​លំបាក​និង​បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​ជួយ
ផ្ដល់​អាវុ.ធ ពិសេស​កាំភ្លើង​ធំ​បាញ់​បាន​ឆ្ងាយ​កាន់តែច្រើន​ថែម​ទៀត ។

លោកស្រី​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយក្រែ​ន​និយាយ​ទៀត​ថា កងទ័ព​យើង​អាច​វាយ​រុលទៅ​មុខ​សន្សឹម​ៗ​នៅ​ជិត​ក្រុង​បាក់​មូ​ត ដែល​រុ​ស្ស៊ី​​វាយ​កាន់កាប់​បាន​កាលពី​ខែឧសភា ។ កង​ទាហានអ៊ុយ​​ក្រែ​ន​អាច​រុលទៅមុខ​នា​ភាគ​ខាងត្បូង​បាក់មូ​ត និង​ខិតខំ​ការពារ​បណ្ដា​ទីតាំង​ឈរជើង​នា​ភាគ
ខាងជើង​ក្រុង​នេះ ។

រីឯ​លោកពូ​ទី​ន​វិញ​អះអាង​នា​ថ្ងៃ​ទី​១៦ កក្កដាថា ការ​វាយបក​របស់​អ៊ុយ​ក្រែ​ន​មិន​ទទួល​បានការ
រីក​ចម្រើន​ណាមួយ​ឡើយ ។ លោក​ថា​រាល់​ការ​ប៉ុនប៉ង​ទំ​លុះ​ខ្សែការពារ​របស់​យើង​ត្រូវ​បរាជ័យ​តាំងពី​ចាប់ផ្ដើម​ការ​វាយបក​មក ។ សត្រូវ​មិន​អាច​ទទួល​បាន​ជោគជ័យ​ឡើយ ។ កងទ័ព​យើង​ប្រយុទ្ធ
ដ៏​អង់អាច​ក្លាហាន​ជា​វីរជន ។ កងទ័ព​យើង​រហូត​ដល់​ធ្វើការ​វាយបក​វិញ​ក្នុង​តំបន់​មួយ​ចំនួន និង​ចាប់​យក​បាន​ទីតាំង​នានា ។

តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា កងទ័ព អ៊ុយ​ក្រែ​នបាន​បាត់បង់​ប្រមាណ​ជា​២០%​នៃ​គ្រឿង​សព្វាវុធ
ព្រមទាំង​យានយន្ត​យោធា​តាំង​ពិ​ចាប់ផ្ដើម​ការ​វាយបក​មក ។ ការ​បាត់បង់​សំខាន់​នេះ​អាច​ជា​ប្រភព​នៃការ​លំបាក​នានា ដែល​កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ជួបប្រទះ​លើ​ខ្សែ​រណសិរ្ស​អាច​ជម្រុញ​ឲ្យ​សេនាធិការ
ដ្ឋា​ន​កងទ័ព​នេះ​ពិចារណា​ឡើង​វិញ លើ​យុទ្ធសាស្ត្ររបស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ