ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ អះអាង​ថា​ រុ​ស្ស៊ី​មាន​គ្រាប់បែ.ក​ច​ង្កោម​បម្រុង​​ទុក​គ្រប់​គ្រាន់

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​នា​ថ្ងៃ​ទី​១៦ កក្កដា ម្សិលមិញ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន អះអាង​នា​ថ្ងៃ​ទី​១៦ កក្កដា ម្សិលមិញ​នេះ​ថា កងទ័ព​លោក​មាន​គ្រាប់បែ.ក​ចង្កោម​បំរុង​ទុកគ្រប់គ្រាន់ ដោយ​គំរា.ម​ប្រើ​វា​នៅ​លើ​រណសិរ្សប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន ប្រសិនបើ​ក្រុង​គៀវ​ប្រើអាវុ.ធ​ធុន​នោះ​ដែល​អា​មេ​រិ​ក​ផ្ដល់​ឲ្យ​​នោះ​ ។

អា​មេ​រិ​កបាន​បញ្ជូន​រួច​ហើយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយ​ក្រែ​ន ដែល​ការ​ប្រើ​អាវុ.ធ​នោះ​មាន​ភាព​ចម្រូងចម្រាស់ ព្រោះ​គ្រាប់បែ.ក​ធុន​នេះ​ពេល​ផ្ទុះ​ជះ​គ្រាប់បែ.ក​កូន​ឃ្លី​ដ៏​ច្រើន ងាយ​ផ្ទុះ​ពេលប៉ះ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ពិសេស​ដល់​បណ្ដាជន​ស៊ី​​វិល ។ គ្រាប់បែ.ក​ចង្កោម​ត្រូវ​បាន​ហាមឃាត់​ដោយ​ប្រទេស​ជា​ច្រើន ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រដ្ឋរុ​ស្ស៊ី​ ROSSIA-1 លោកពូ​ទី​ន​គូសបញ្ជាក់​ថា នៅរុ​ស្ស៊ី​មាន​គ្រាប់បែក​ចង្កោម ប្រភេទ​ផ្សេង​ៗ​បម្រុងទុក​គ្រប់គ្រាន់ ។ រហូត​មក​ទល់​ពេល​នេះ​យើង​មិន​បាន​ប្រើ​គ្រាប់បែក​ប្រភេទ​នេះ​ទេ ។ យើង​មិន​ចាំបាច់​ប្រើ​វា ក៏​ទោះបី​ប្រសិនបើ​យើង​ខ្វះ​គ្រាប់​ក្នុងពេល​ខ្លះ​ក្ដី ។ ប្រសិនបើ​គេ​ប្រើ​វា​ប្រឆាំង​យើង នោះយើង​រក្សា​សិទ្ធិ​ចាត់វិធានការ​សងសឹក​វិញ ។

កាលពី​ថ្ងៃ​ទី​១១ កក្កដា រដ្ឋមន្ត្រី​ការពារ ប្រទេស​រុ​ស្ស៊ី​ លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ធ្លាប់​អះអាងរួច​ហើយ​ថា ប្រសិនបើ​អា​មេ​រិ​ក​ផ្ដល់​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយ​ក្រែ​ន នោះ​កងទ័ព​រុ​ស្ស៊ី​​ត្រូវ​ប.ង្ខំចិត្ត​ប្រើ​មធ្យោ​បាយ​បំផ្លិចបំផ្លាញ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ។

តាម​លោកពូ​ទី​ន​ថាអា​មេ​រិ​ក​បង្ខំចិត្ត​ប្រកាស​ផ្ដល់​អាវុ.ធ​ធុន​នេះ ព្រោះខ្លួន​ក៏​ខ្វះ​គ្រាប់​ដែល​អ៊ុយ​ក្រែ​ន​ទាមទារ​ឲ្យ​ជួយ​មិនឈប់​ឈរ ។ ប្រមុខរដ្ឋ​រុ​ស្ស៊ី​លើក​ឡើង​ថា កងទ័ពអ៊ុយ​ក្រែ​ន​ប្រើ​គ្រាប់​ក្នុង​ការ​ប្រយុទ្ធ ក្នុង​១​ថ្ងៃ គ្រាប់ផ្លោង​ទំហំ​១៥៥​មី​ល្លី​ម៉ែត្រ​៥០០០​ឬ​៦០០០គ្រាប់ ។ ចំណែក​អា​មេ​រិ​ក​អាច​ផលិត​គ្រាប់​ផ្លោងធុន​នោះ​បាន​ត្រឹម​១៥.០០០​គ្រាប់​ក្នុង​១​ខែ ហើយអឺរ៉ុប​ផលិត​បាន​តិច​ជាង​នេះ​ទៅ​ទៀត ។ ដូច្នេះ​អ៊ុយក្រែ​ន​ចេះ​តែ​ទាមទារ​មិន​ឈប់​ឈរ គ្មាន​គ្រាប់​ផ្ដល់ឲ្យ​ទាន់​មាន​តែ​ផ្ដល់​គ្រាប់បែ.ក​ចង្កោម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ