ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ឆក់​ឱកាស​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ អាជ្ញាធរ​ខេត្ត​ឲ្យ​ចំណាត់ការ​រឿង​នេះ​ហើយ​(​វី​ដេ​អូ​)

9 ខែ មុន
  • កំពង់ឆ្នាំង

បន្ទាប់​ពី​សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ​ដែល​បណ្ដោយ​ឲ្យ​មាន​ជន​ឆក់​ឱកាស​លួ​.​ច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​៣

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​សារព័ត៌មាន​នានា បាន​ចុះ​ផ្សាយ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ​ដែល​បណ្ដោយ​ឲ្យ​មាន​ជន​ឆក់​ឱកាស​លួ​.​ច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ប្រឆាំង​នឹង​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន រួច​មក ក្រុម​មន្ត្រី​ជំនាញ​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​ក្រសួង បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅ​លើ​ផ្ទៃដី​ដែល​រង​ការ​ខូចខាត​មាន​ចំនួន​ជាង​១០០​ហិច​តា​។

បើ​តាម​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «​ក្រោយ​ពី​មាន​បាតុភាព​បែប​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ សហការ​ជាមួយនឹង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ក្រុមការងារ​រដ្ឋបាល​ជលផល​ថ្នាក់​ជាតិ បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាក់ស្ដែង ហើយ​រក​ឃើញ​ទំហំ​នៃ​ការ​ខូចខាត​ដី​ព្រៃ​លិច​ទឹក​របស់​រដ្ឋ​អស់​ចំនួន​១៤៤​ហិ​កតា​ពិតប្រាកដ​មែន​»​។

លោក​បន្ត​ថា «​ចំពោះ​ករណី​ខាងលើ​នេះ មន្ត្រី​ជំនាញ​របស់​លោក បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​អស់ហើយ រង់​ចាំតែ​ចំណាត់ការ​ពី​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ករណី​បំពា​.​ន​ច្បាប់​យ៉ាង​ងងើល​នេះ មន្ត្រី​ជំនាញ​របស់​លោក​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រួច​អស់ហើយ​ដែរ​»​។

គួរ​រំលឹក​ផង​ដែរ​ថា ឱ្យ​តែ​រដូវ​បោះ​ឆ្នោត​ចូល​មក​ដល់ ជន​ឆ្លៀតឱកាស​គឺ​តែងតែ​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​៣ យក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន​ជា​រៀង​រាល់ពេល ខណៈ​ពេល​ដែល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​រវល់​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​។

គួរ​រំលឹក​ទៀត​ថាមាន​ជន​ឆក់​ឱកាស​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​តំបន់​៣ ជា​ថ្មី​ទៀត​ហើយ (​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ