ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ ដាក់​មនុស្ស​ថ្មី​ជំនួសមេ​ក្រុម​ទា​ហា​នស៊ីឈ្នួល​រុស្ស៊ី​ WAGNER​

9 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​សំ ដី​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​ដកស្រង់​ផ្សាយ​ដោយ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​សំ ដី​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​​ លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​ដកស្រង់​ផ្សាយ​ដោយ​កាសែត​ KOMMERSANT ​ថា លោក​ប្រាប់​ដល់​យុទ្ធ​ជន​ក្រុម​WAGNER ថា មេទាហាន​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រុម​ទាហាន​ស៊ី​​ឈ្នួល​នោះ លោក​អាន​ដ្រេ​ត្រូ​សេវ​ ពេល​នេះ​ជា​មេបញ្ជាការ​របស់​WAGNER​។

កាសែត​រុ​ស្ស៊ី​​នេះ​លើក​ឡើង​ពី​កិច្ចប្រជុំ​មួយ​ដឹកនាំ​ធ្វើ​ដោយ​លោកពូ​ទី​ន ៥​ថ្ងៃក្រោយ​បញ្ចប់​ការ​បះបោរ​របស់​កង​ទាហាន​ស៊ី​ឈ្នួល​នេះ កាលពី​ចុងខែ​មិថុនា ដោយ​កិច្ចប្រជុំ​នោះ​ក៏​ចូលរួម​ដែរ ដោយ​ថៅកែ​កង​ទាហាន​ឯកជន​នោះ លោក​អាវ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​​ន​ និង​មេបញ្ជាការ​ជាន់ខ្ពស់​ច្រើន​រូប​របស់​WAGNER​។

ក្នុង​កិច្ចប្រជុំ​នេះ​លោកពូ​ទី​ន​បាន​ពន្យល់​ថា ក្នុង​ចំណោម​ការ​ជ្រើសរើស​ជា​ច្រើន​ក្រោយ​ការ​បះបោរ សម្រាប់​បណ្ដា​យុទ្ធ​ជន​WAGNER ការ​ជ្រើសរើស​មួយ​ក្នុង​ចំណោម​ការ​ជ្រើសរើស​ទាំងនេះ គឺ​ការ​បន្ត​ប្រយុទ្ធ​សម្រាប់​WAGNER តែ​ក្រោម​បញ្ជា​របស់​ប្រមុខ​ថ្មី ជា​មេបញ្ជាការ​ម្នាក់​មាន​រហស្សនាម​ថា​SEDOY ប្រែ​ថា​សក់​ប្រផេះ​។

SEDOY​ចង់​និយាយ​សំដៅ​ដល់​លោក​អាន​ដ្រេ​ត្រូ​សេវ ជា​វរសេនីយឯក​រុ​ស្ស៊ី​ចូល​និវត្តន៍​មួយ​រូប កើត​ក្នុង​ខែមេសា​ឆ្នាំ​១៩៥៣​នៅ​ឡេ​នី​ន​ហ្គ្រា​ដ​។ លោក​ជា​សមាជិក​ស្ថាបនិក​ក្រុម​WAGNER និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុម​នេះ​។ លោក​ធ្លាប់​ជា​នាយសេនាធិការ​ប្រតិបត្តិការ របស់​ក្រុម​ទាហាន​ស៊ីឈ្នួល​នេះ​នៅ​ស៊ី​រី ជួយ​ដល់​របប​ប្រធានាធិបតី​ស៊ី​រី​លោក​អាសា​អាល់​អាសា​ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ