ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សាកស.ព​មនុស្ស​​ជិត​​៩០​នាក់​ក្នុង​រណ្ដៅ​រួម​មួយកន្លែង​

9 ខែ មុន

ប្រទេស​ស៊ូ​ដង់ ៖ អ​.​ស​.​ប​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣ ​កក្កដា​ថា សាកស.ព​មនុស្ស​យ៉ាងតិច​៨៧​នាក់​

ប្រទេស​ស៊ូ​ដង់ ៖ អ​.​ស​.​ប​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣ ​កក្កដា​ថា សាកស.ព​មនុស្ស​យ៉ាងតិច​៨៧​នាក់​ដែល​សង្ស័យ​ថា សម្លា.ប់​ដោយ​កង​ទាហាន​ប៉ា​រ៉ា​និង​សម្ព័ន្ធមិត្ត​កាល​ខែ​មុន​នៅ​ស៊ូ​ដង់ ត្រូវ​បាន​រក​ឃើញ​ក្នុង​រណ្ដៅ​រួម​មួយ​នា​តំបន់​ដា​ហ្វួ​រ​។

តាម​ព័ត៌មាន​គួរ​ឲ្យ​ជឿជាក់​នានា​ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អ​.​ស​.​បទ​ទួល​បាន​ថា មនុស្ស​ទាំងនេះ​ត្រូវ​សម្លាប់​រវាង​ថ្ងៃ​ទី​១៣​ទៅ​២១​មិថុនា ក្នុងស្រុក​អាល់​ម៉ា​ដា​រេស​និង​ស្រុក​អាល់​ហ្សា​ម៉ា​រេ​ក តំបន់​ក្រុង​អែ​ល​ហ្សេ​ណឺ​អ៊ី​ណា​ រដ្ឋធានី​នៃ​រដ្ឋ​ដា​ហ្វួ​រ​ខាងលិច​។ ក្នុង​ចំណោម​មនុស្ស​ត្រូវ​សម្លា.ប់​មាន​បណ្ដា​សមាជិក​កុលសម្ព័ន្ធ​ម៉ា​សាលី​ត​។

ជម្លោះ​ដោយ​អាវុ.ធ​នៅ​ស៊ូ​ដង់​កើត​មាន​តាំងពី​ថ្ងៃ​ទី​១៥ ​មេ​សា​មក រវាង​កងទ័ព​ដឹកនាំ​ដោយ​ឧត្ដមសេនីយ​អាប់​ដែល​ហ្វា​តា​អាល់​បួរ​ហាន និង​កង​ទាហាន​ប៉ា​រ៉ា របស់​ឧត្ដមសេនីយ​ម៉ូ​ហា​មេ​ដ​ហាម​ដាន​ដា​ក្លូ​។ ពី​មុន​ជាស​ម្ព័ន្ធ​មិត្ត​នឹង​គ្នា​ពេល​នេះ​ឧត្ដមសេនីយ​ទាំង​២​រូប​នោះ ងាក​មក​ប្រជែង​ដណ្ដើម​អំណាច​គ្នា ដែល​ហាក់ដូចជា​ប្ដេជ្ញា​ឲ្យ​ទទួល​បាន​ដោយ​អាវុ.ធ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ