ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ទិញ​យន្តហោះ​ប្រដេញ​និង​នាវាមុជទឹក​ពី​បារាំង

9 ខែ មុន

ប្រទេស​បារាំង​-​ឥណ្ឌា ៖ ការ​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​មក​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធីបុណ្យ​ជាតិ​

ប្រទេស​បារាំង​-​ឥណ្ឌា ៖ ការ​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​មក​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធីបុណ្យ​ជាតិ​បារាំង​ថ្ងៃ​១៤ កក្កដា ពិតជា​ចំណេញ ដោយ​ឥណ្ឌា​បាន​ព្រមព្រៀង​ជា​គោលការណ៍​កាលពី​ថ្ងៃ​ទី​១៣ កក្កដា ទិញ​ពី​បារាំង​យន្តហោះ​ប្រដេញធុន RAFALE ចំនួន​២៦​គ្រឿង សម្រាប់​នាវា​ផ្ទុកយន្តហោះ​និង​នាវាមុជទឹក​ធុន SCORPENE ៣គ្រឿង ។

ក្រុមប្រឹក្សា​ការពារ​ឥណ្ឌា​បាន​អនុម័ត​សំណើទិញ​នោះ ។ នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការពារ
ប្រទេស​ឥណ្ឌា​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែលបញ្ជាក់​ថា តម្លៃ​និង​លក្ខខណ្ឌ​ដទៃ​ៗ​ទៀត​នៅ​ត្រូវ
ចរចា​គ្នា​ជាមួយ​រដ្ឋាភិបាល​បារាំង ។ ការ​ពិភាក្សាគ្នា​ទាក់ទិន​នឹង​កិច្ចព្រមព្រៀង​នេះ​ដែល​រង់ចាំ​តាំងពី​យូរ​មក​ហើយ នឹង​គិតដល់​គ្រប់​ទិដ្ឋភាព​សំខាន់​ៗ ក្នុង​នោះ​មាន​តម្លៃ​ដែល​ត្រូវ​ប្រដំប្រសង​គ្នា​នឹង​តម្លៃ​យន្តហោះ​ប្រហាក់ប្រហែល​គ្នា​នេះ​របស់​ប្រទេស​ដទៃ​ៗ​ទៀត ។

យន្តហោះ RAFALE សម្រាប់​កង​ម៉ា​រី​ន​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង DASSAULT AVIATION គឺឥណ្ឌា​ទិញ​សម្រាប់​យក​ទៅ​បំពាក់​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​ដំបូង ដែល​ឥណ្ឌា​ផលិត​ដោយ​ខ្លួនឯង​មានឈ្មោះ​ថា INS VIKRANT ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំទៅ​មិ​ញ ។

ឥណ្ឌា​ធ្លាប់​បាន​ទិញ​រួច​ហើយ​នាវាមុជទឹក SCORPENE ចំនួន​៦​គ្រឿង ។ នាវាមុជទឹក​ធុននេះ​៣​គ្រឿង​ថែម​ទៀត នឹង​ត្រូវ​រួម​សហការ​ផលិតដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​នៅ​ជិត​ក្រុង​បុ​ម​បៃដោយ​បង្កើត​ការងារ​ក្នុងស្រុក​បាន​ច្រើន​ថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ