ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្លឹប Man Utd ​នឹង​​ផ្តល់​​​ប្រាក់​​រង្វាន់​​លើក​​​ទឹក​​ចិត្ត​​​9​​លាន​ផោន​ដល់​កីឡា​ករ​ប្រសិន​​ក្លាយ​​ជា​​ជើង​​ឯក

14 ឆ្នាំ មុន

​​ក្លឹបបិសា​ច​ក្រហម Man Utd ត្រៀម​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​​យូហ្វា​ឆេម​ ពាន​លីក ​ដោយ​ជួប​ជា​មួយ​​​ក្លឹបអ្នក​មាន​​បុណ្យ Barcelona របស់​អេស្ប៉ាញ ​នៅ​ទី​លាន​ប្រកួត​វេម​ប្ល៊ី ​​នា​ថ្ងៃ​ទី​២៨ ឧសភា ​ខាង​មុខ និង​នៅ​មាន​ឱកាស​ខ្ពស់​គ្រប់​គ្រង​ជើង​ឯក​ប្រឺមី​ញេ​លីក ខណៈ​​ពេល​កំពុង​ស្ថិត​នៅ​កំពូលតារាង​​នាំ​មុខ​ក្លឹប​តោ​ខៀវ Chelsea ចំនួន​៣​ពិន្ទុ និង​នៅ​សល់​ការ​ប្រកួត​៣​លើក ។ ប្រសិន​បើ​​កីឡា​ករ​ក្លឹប Man Utd ធ្វើ​បាន​សម្រេច​ជោគ​ជ័យ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ពិសេស ឬ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រហែល​​៩​លាន​ផោន តាម​អត្រា​ការ​ចំណាយ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដែល​បញ្ជក់​ក្នុង​កិច្ច​ សន្យា។

ក្លឹបបិសា​ច​ក្រហម Man Utd ត្រៀម​ប្រកួត​ផ្តាច់​ព្រ័ត្រ​​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​​យូហ្វា​ឆេម​ ពាន​លីក ​ដោយ​ជួប​ជា​មួយ​​​ក្លឹបអ្នក​មាន​​បុណ្យ Barcelona របស់​អេស្ប៉ាញ ​នៅ​ទី​លាន​ប្រកួត​វេម​ប្ល៊ី ​​នា​ថ្ងៃ​ទី​២៨ ឧសភា ​ខាង​មុខ និង​នៅ​មាន​ឱកាស​ខ្ពស់​គ្រប់​គ្រង​ជើង​ឯក​ប្រឺមី​ញេ​លីក ខណៈ​​ពេល​កំពុង​ស្ថិត​នៅ​កំពូលតារាង​​នាំ​មុខ​ក្លឹប​តោ​ខៀវ Chelsea ចំនួន​៣​ពិន្ទុ និង​នៅ​សល់​ការ​ប្រកួត​៣​លើក ។ ប្រសិន​បើ​​កីឡា​ករ​ក្លឹប Man Utd ធ្វើ​បាន​សម្រេច​ជោគ​ជ័យ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ពិសេស ឬ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រហែល​​៩​លាន​ផោន តាម​អត្រា​ការ​ចំណាយ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដែល​បញ្ជក់​ក្នុង​កិច្ច​សន្យា។

កាសែត​ដឹ​សាន់​របស់​អង់​គ្លេស​​បាន​​ឱ្យ​ដឹង​ថា ​សម្រាប់​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ប្រឺ​មី​ញេ​លីក សមា​ជិក​គ្រប់​រូប​ក្នុង​ក្រុម​កីឡា​ករ​១៨​នាក់​បាន​ទទួល​ប្រាក់​​ក្នុង​ម្នាក់​​១.៥០០​ផោន ​សម្រាប់​១​ពិន្ទុ ឬ​​៤.៥០០​ផោន​ចំពោះ​ការ​ឈ្នះ​១​លើក ។ ​បច្ចុ​ប្បន្ន Man Utd មាន​៧៣​ពិន្ទុ ​ហើយ​នឹង​បង្កើន​​ដល់​៨២​ពិន្ទុ ប្រសិន​បើ​ឈ្នះ​ចំនួន​៣​លើក​នៃ​ការ​​ប្រកួត​​​ដែល​នៅ​សល់ ។ ដូច្នេះ ប្រាក់​​រង្វាន់​​លើក​ទឹក​ចិត្ត​នេះ មាន​ប្រហែល​២,២​លាន​ផោន ហើយ​ក្លឹប​​នឹង​ផ្តល់​ពី​១​​ដល់​១,៣​លាន​ផោន ​សម្រាប់​ការ​​ដណ្តើម​ជើង​ឯក ​ហើយ​​កីឡា​ករ​ម្នាក់​ៗ​បាន​ទទួល​​ការ​បែង​ចែក​ប៉ុន​ណា អាស្រ័យ​លើ​ចំនួន​ការ​ប្រកួត​ដែល​បាន​ចូល​លេង ។

ចំណែក​ជើង​ឯក​យូ​ហ្វា​ ឆេម​ពាន​លីក ​កីឡាករ​វេន រូនី និង​មិត្ត​ភក្តិ​​ផ្សេង​ទៀត​បាន​ទទួល​ក្នុង​ម្នាក់​ៗ១៥.០០០​ផោន ​ពី​ការ​ឈ្នះ​លើ​ការ​ប្រកួត​ជុំ​ចែក​ពូល និង​ទទួល​បាន​ម្នាក់ៗ​២០.០០០​ផោន ពី​ការ​ឈ្នះ​លើ​ការ​ប្រកួត​ក្នុង​ជុំ​ចាញ់​ចេញ​។ លុះ​​នៅ​ពេល​បូក​រួម​ដល់​ការ​ប្រកួត​​ផ្តាច់​​ព្រ័ត្រ​​គឺ​មាន​ទឹក​ប្រាក់​ប្រហែល​២,៥​លាន​ផោន ​ហើយ​ក្លឹប​នឹង​បូក​បន្ថែម​ប្រាក់​៣​លាន​ផោន​ទៀត ប្រសិន​បើ​ផ្តួល​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដណ្តើម​ជើង​ឯក ​៕