ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! ប្រទះឃើញ​អ្នក​រើសអេតចាយម្នាក់ ស្លា.ប់​យ៉ាងអាណោចអាធ័ម ក្រោមខ្លោងទ្វារវត្ត​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ត្រូវបានគេប្រទះឃើញ​​ស្លា.ប់​ក្នុង​ថ្លុ.កឈា.ម​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​ ត្រូវបានគេប្រទះឃើញ​​ស្លា.ប់​ក្នុង​ថ្លុ.កឈា.ម​ត្រង់​ចំណុច​​ខ្លោងទ្វារវត្ត ខណៈអ្នកស្រុក​សង្ស័យថា ត្រូវ​​រថយន្ត​ដឹក​ដី​បុ.ក​។

​ហេតុការណ៍​ខាងលើ​​នេះ​​បាន​កើតឡើង​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​កក្កដា​ ឆ្នាំ​២០២៣ ​នៅ​ចំណុច​ក្រោម​​ខ្លោ​ង​ទ្វារ​វត្ត​ជិន​វ័​ន្ត​សិ​មា​រាម ​ហៅ​វត្ត​ម៉ុង​ចិន​ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​​ខេត្ត​បន្ទាយមានជ័យ​ ។

​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ អាច​ជា​ជន​អនា​ថា​ ដោយ​អ្នកស្រុក​លើក​ឡើង​ថា ​ឃើញជនរងគ្រោះ​​ដើរ​រើស​អេ​ត​ចាយ​ពេល​ថ្ងៃ​ ខណៈ​ពេល​យប់​មក​ដេក​ក្បែរ​ចំណុច​កើតហេតុ​​ខាងលើ​ ។

​ជន​រង​គ្រោះ​ដេក​ស្លា.ប់​ផ្កា.ប់មុខ​ ដោយ​ដៃ​ខាងឆ្វេង​បា.ក់​ និ​ង​មាន​ស្នាម​រថយន្ត​កិ.ន​ខាងលើ​ចំណុច​ខ្នង ​។

​តាម​​ប្រភព​​ព័ត៌មាន​នៅ​​ចំណុច​កើតហេតុ​​បាន​លើក​ឡើង​ថា ​គេ​ដាក់​ការ​​សង្ស័យ​ទៅលើ​រថយន្ត​ដឹក​ដី​បុក ​ព្រោះ​មាន​រថយន្ត​ដឹក​ដី​២​គ្រឿង​ចេញ-ចូល​ចាក់​ដី​ឲ្យ​គេ​នៅ​ក្បែរ​ចំណុច​កើតហេតុ​​ខាងលើ​ ។​

​ទោះ​​បី​ជា​យ៉ាងណា​ ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​កំពុងធ្វើការ​ត្រួតពិនិត្យ​លើ​រាង​កាយ​ស.ពជនរងគ្រោះ ក៏​ដូច​ជា​សាកសួរ​អ្នកស្រុក​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៃការ​ស្លា.ប់​បាត់បង់ជីវិត​របស់​ជនរងគ្រោះ​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ