ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​! ការ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថៃ ស្ថិត​ក្រោម​ភាព​តានតឹង

9 ខែ មុន

ប្រទេស​ថៃ ៖ អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ លោក​ភី​តា​ លី​ម​ចា​រឺ​ន​រ៉ាត ​នា​ថ្ងៃ​ទី​១៣​ កក្កដា​

ប្រទេស​ថៃ ៖ អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ថៃ លោក​ភី​តា​ លី​ម​ចា​រឺ​ន​រ៉ាត ​នា​ថ្ងៃ​ទី​១៣​ កក្កដា​ សង្ឃឹម​​បិទ​ទំព័រ​នៃ​ការ​កាន់​អំណាច​អស់​ពេល​ជិត​១​ទស​វត្ស​របស់​ពួក​យោធា តែ​ការ​ជ្រើសតាំង​រូប​លោក​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី មានការ​ប្រទាំង​ប្រទើស​ដោយសារ​លោក​ជាប់​ការ​ចោទប្រកាន់​របស់​តុលា​ការ ហើយ​កម្មវិធី​នយោបាយ​របស់​លោក ត្រូវ​បាន​ពួក​អ្នកប្រឆាំង​ចាត់​ទុក​ថា​រ៉ា​ឌី​កាល់​ជ្រុល ក្នុង​ពេល​ដែល​ថៃ​កំពុង​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង​។

ពេល​មក​ដល់​សភា​នា​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា លោក​ភី​​តា​ លី​ម​ចា​រឺ​ន​រ៉ាត ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា ខ្ញុំ​មាន​ទំនុកចិត្ត​អាច​ធ្វើការ​ពេញលេញ ដើម្បី​ឆ្លើយ​តប​ចំពោះ​ក្ដី​សង្ឃឹម​របស់​គ្រប់​គ្នា​និង​របស់​បណ្ដា​អ្នកគាំទ្រ​ខ្ញុំ​។

ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​តែ​ម្នាក់ឯង​គត់ អ្នកនយោបាយ​វ័យក្មេង​អាយុ​ទើប​៤២​ឆ្នាំ​រូប​នេះ ត្រូវការ​សំឡេង​គាំទ្រ​របស់​សភា​ទាំង​២ ឲ្យ​បាន​៣៧៥​សំឡេង​ដើម្បី​ឡើង​កាន់​អំណាច​។ សមាជិកា​ព្រឹទ្ធសភា​មួយ​រូប​បាន​សុំ​លាលែង​កាលពី​ថ្ងៃ​ទី​១២​កក្កដា នាំំ​ឲ្យ​ចំនួន​អ្នកបោះឆ្នោត​នៅ​សល់​ត្រឹម​៧៤៩​នាក់​។ ការ​បោះ​ឆ្នោត​តាម​មើលទៅ​មិន​អាច​មាន​មុន​ចុង​រសៀល​ថ្ងៃ​ទី​១៣​កក្កដា​ឡើយ បន្ទាប់​ពី​ការ​ពិ​ភា​គ្សា​គ្នា​ច្រើន​ម៉ោង ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៩​និង​៣០​នាទី​ទៅ​។

គ្រោះថ្នាក់​នៃ​ភាព​ទ័លច្រក​អាច​នាំ​ឲ្យ​មាន​បាតុកម្ម​ធំ​ៗ ខណៈ​នៅ​ថៃ​ល្បី​ស្រាប់​ហើយពី​អន្តរាគមន៍​របស់​កងទ័ព​និង​តុលាការ ក្នុង​ករណី​មាន​វិបត្តិ​នយោបាយ​។ លោក​ពី​តា​លី​ម​ចា​រឺ​ន​រ៉ាត​តំណាង​ឲ្យ​មនុស្ស​ជំនាន់​ថ្មី ត្រូវ​ប្រឈម​មុខ​នឹង​ការ​បដិសេធ​មិន​ទទួល​បានការ​គាំទ្រ​របស់​ព្រឹទ្ធសភា និង​រង​ការ​ចាត់ការ​របស់​តុលាការ​ដែល​ជា​ដាវ​មួយ​នៅ​ពីលើ​ក្បាល​លោក​។ ទោះបី​ទទួល​បានការ​គាំទ្រ​ដោយ​សំឡេង​ភាគច្រើន​ក្នុង​សភា ដល់​៣១២​សំឡេង ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៥០០​រូប ពិសេស​របស់​គណបក្ស​ភឿ​ថៃ តែ​បេក្ខភាព​របស់​លោក​ត្រូវ​ទទួល​ការ​គាំទ្រ​ពី​ព្រឹទ្ធ​សមាជិក​៦០​រូប ទើប​អាច​បាន​កាន់​អំណាច​។

ម្យ៉ាងទៀត​លោក​ភីតា​ ជាប់​រឿង​ចោទប្រកាន់​ឡើង​តុលាការ ដែល​អាច​ផាត់​ចោល​បេក្ខភាព​លោក​។ លោក​ជាប់​ការ​ចោទប្រកាន់​កាលពី​ថ្ងៃ​ទី​១២​កក្កដា ពី​រឿង​២​ផ្សេង​គ្នា រឿង​មួយ​ពី​ភាព​មិន​ប្រក្រតី​និង​ការ​ចោទប្រកាន់​មួយទៀត​ពី​បទ​ចង់​ផ្ដួលរំលំ​ស្ដេច​។ គណៈកម្មាធិការ​បោះ​ឆ្នោត​ដែល​បើក​ការ​ស៊ើ​ប​អង្កេត​មួយ បាន​ស្នើ​ឲ្យ​ផ្អាក​តំណែង​សភា​របស់​លោក​។ លោក​អាច​បាត់បង់​កៅអី​សភា និង​អាច​មានទោស​ជាប់​ពន្ធនាគារ ហើយ​និង​ត្រូវ​បាត់បង់​ជិ​វិត​នយោបាយ​ដល់​ទៅ​២០​ឆ្នាំ​។ ព្រឹទ្ធ​សមាជិក​មួយ​រូប​និយាយ​ថា មាន​ព្រឹទ្ធ​សមាជិក​មិន​លើស​ពី​១០​រូប​ឡើយ​ដែល​អាច​បោះ​ឆ្នោត​គាំទ្រ​លោក​ភី​តា​។

ក្នុង​ករណី​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត សមាជិក​សភា​និង​ព្រឹទ្ធសភា នឹង​រួម​ប្រជុំ​ច្រើន​លើក​ដែល​ចាំបាច់ ជាមួយ​លទ្ធភាព​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មួយ​រូប​មក​ពី​គណបក្ស​ផ្សេង​។

ដោយសារ​ស្ថានភាព​តានតឹង​ខ្លាំង​គេ​បាន​ដាក់​រាយ​លួស​បន្លា យក​កុងតឺន័រ​រាំងផ្លូវ​ច្រកចូល​សភា ដែល​នៅ​ទីនោះ​មានការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​យ៉ាងច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ