ការប្រកួតបាល់ទាត់បារាំង D2 ជុំទី 35 សម្រាប់រាត្រីថ្ងៃអង្គារ៍នេះមាន 9 ប្រកួត។ ក្រុមបាតតារាងពីរគឺ Vannes , និង Metz កំពុង ត្រូវការពិន្ទុដើម្បីរស់ ចំណែកឯក្រុម Ajaccio , Le Mans និង Dijon ត្រូវការជ័យជម្នះ ដើម្បីប្រជែងគ្នាយកតំណែងលេខ2 ក្នុងតារាង ។
Ajaccio (3) V Clermont (7)
Ajaccio លេខ 3 ក្នុងតារាងមាន 55ពិន្ទុ តាមពីក្រោយដោយក្រុម Sedan និង Le Mans មាន 53ពិន្ទុ។ ក្នុងផ្ទះ 17ប្រកួតគឺ 11-5-1 ទាត់បាល់បាន 24គ្រាប់ និងរបូតវិញ 6 គ្រាប់។ 3 ប្រកួតចុងក្រោយ គឺលេងស្មើ Dijon 1-1 ក្រៅផ្ទះ, ស្មើ Sedan 0-0 ក្នុងផ្ទះ បន្ទាប់មកឈ្នះ Boulogne 1-0 ក្រៅផ្ទះ ។Clermont ក្រៅផ្ទះ 17ប្រកួត គឺ 3-7-7 ទាត់បាល់បាន 19គ្រាប់និងរបូតវិញ 28គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Vannes 1-0ក្នុងផ្ទះ ចាញ់ Chateauroux 1-0 ក្នុងផ្ទះ, តែឈ្នះ Nantes 2-1 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 8 ប្រកួតClermont ឈ្នះ 4 Ajaccio ឈ្នះ 2 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ
02-09 Clermont 1-1 Ajaccio
09-09 Ajaccio 1-1 Clermont
03-10 Clermont 3-0 Ajaccio
12-10 Clermont 2-0 Ajaccio
Chateauroux (13) V Angers (6)
Chateauroux ក្នុងផ្ទះ 17ប្រកួតគឺ 8-4-5 ទាត់បាល់បាន 21គ្រាប់ និងរបូតវិញ 17គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Grenoble 1-1ក្រៅផ្ទះ ,ឈ្នះ Clermont 3-1 ក្នុងផ្ទះ តែចាញ់ Dijon 3-1 ក្រៅផ្ទះ ។
Angers ក្រៅផ្ទះ 17ប្រកួតគឺ 4-7-6 ទាត់បាល់បាន11គ្រាប់ និងរបូតវិញ 15គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Reims 1-0 ក្នុងផ្ទះ , ចាញ់ Nantes 2-0ក្រៅផ្ទះតែឈ្នះ Vannes 3-0 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10ប្រកួត Angers ឈ្នះ 3 Chateauroux ឈ្នះ 4 ស្មើ 3 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
05-09 Angers 1-1 Chateauroux
08-09 Angers 0-3 Chateauroux
01-10 Chateauroux 2-0 Angers
12-10 Angers 2-1 Chateauroux
Grenoble (20) V Boulogne (8)
Grenoble ក្នុងផ្ទះ 17 ប្រកួតគឺ 5-6-6 ទាត់បាល់បាន 17គ្រាប់ និងរបូតវិញ 19គ្រាប់។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Chateauroux 1-1 ក្នុងផ្ទះ, ស្មើ Tours 2-2 ក្រៅផ្ទះ និងស្មើ Evian 1-1 ក្នុងផ្ទះ ។
Boulogne ក្រៅផ្ទះ 16ប្រកួតគឺ 3-7-6 ទាត់បាល់បាន 10គ្រាប់ និងរបូតវិញ 22គ្រាប់។ 3ប្រកួតចុងក្រោយគឺលេងឈ្នះ Tours 3-2 ក្នុងផ្ទះ, ចាញ់ Metz 3-1 ក្រៅផ្ទះ និងចាញ់ Ajaccio 1-0 ក្នុងផ្ទះ ។
ជួបគ្នា 5 ប្រកួតគឺ៖
12-07 Grenoble 1-2 Boulogne
05-08 Boulogne 0-1 Grenoble
08-09 Boulogne 2-1 Grenoble
05-10 Grenoble 2-0 Boulogne
12-10 Boulogne 2-0 Grenoble
Metz (18) V Le Havre (9)
Metz លេខ 3 បាតតារាងកំពុងត្រូវការ រស់។ ក្នុងផ្ទះ 17ប្រកួត គឺ 5-8-4 ទាត់បាល់បាន 19គ្រាប់ និងរបូតវិញ 14គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Le Mans 0-0 ក្រៅផ្ទះ, ឈ្នះ Boulogne 3-1 ក្នុងផ្ទះតែចាញ់ Sedan 3-1 ក្រៅផ្ទះ ។
Le Havre ក្រៅផ្ទះ 17ប្រកួតគឺ 1-9-7 ទាត់បាល់បាន 12គ្រាប់ និងរបូតវិញ 17គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Evian 0-0 ក្នុងផ្ទះ, ចាញ់ Laval 2-1 ក្រៅផ្ទះ និងចាញ់ Troyes 2-1 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10ប្រកួត Metz ឈ្នះ 4 Le Havre ឈ្នះ 4 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-07 Metz 1-0 Le Havre
09-09 Le Havre 2-0 Metz
03-10 Metz 2-0 Le Havre
12-10 Le Havre 2-1 Metz
Nantes (16) V Istres (10)
Nantes ក្នុងផ្ទះ 17 ប្រកួត គឺ 6-7-4 ទាត់បាល់បាន 17គ្រាប់ និងរបូតវិញ 12គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Nimes 2-2
ក្រៅផ្ទះ , ឈ្នះ Angers 2-0 ក្នុងផ្ទះតែចាញ់ Clermont 2-1 ក្រៅផ្ទះ ។
Istres ក្រៅផ្ទះ 17ប្រកួត គឺ 5-6-6 ទាត់បាល់បាន 15គ្រាប់ និងរបូតវិញ 21គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Troyes 2-0 ក្នុងផ្ទះ, ស្មើ Vannes 2-2 ក្រៅផ្ទះ បន្ទាប់មកចាញ់ Laval 1-0 ក្នុងផ្ទះ ។
ជួបគ្នា 5 ប្រកួតគឺ៖
09-04 Nantes 1-0 Istres
01-05 Istres 0-1 Nantes
08-09 Nantes 5-1 Istres
01-10 Istres 1-0 Nantes
12-10 Istres 2-1 Nantes
Reims (15) V Sedan (4)
Reims ក្នុងផ្ទះ 17ប្រកួត គឺ 8-6-3 ទាត់បាល់បាន 32គ្រាប់ និងរបូតវិញ 18គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺឈ្នះ Angers 1-0 ក្រៅផ្ទះ , ចាញ់ Dijon 2-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Nimes 2-2ក្រៅផ្ទះ ។
Sedan លេខ 4 ក្នុងតារាងមាន 53 ពិន្ទុ កំពុងត្រូវការជ័យជម្នះ ដើម្បីប្រជែងយកតំណែង លេខ2 ក្នុងតារាង ។ ក្រៅផ្ទះ 17ប្រកួតគឺ 3-9-5 ទាត់បាល់បាន 21គ្រាប់ និងរបូតវិញ 22គ្រាប់ ។ 3 ប្រកួតចុងក្រោយ គឺលេងឈ្នះ Laval 2-0 ក្នុងផ្ទះ, ស្មើ Ajaccio 0-0 ក្រៅផ្ទះ បន្ទាប់មក ឈ្នះ Metz 3-1 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Sedan ឈ្នះ 4 Rims ឈ្នះ1 ស្មើ 5។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
04-08 Reims 3-1 Sedan
10-08 Sedan 1-1 Reims
03-09 Reims 0-1 Sedan
12-10 Sedan 0-0 Reims
Tours (12) V Dijon (2)
Tours ក្នុងផ្ទះ 17ប្រកួតគឺ 10-4-3 ទាត់បាល់បាន 29 គ្រាប់ និងរបូតវិញ 19គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Boulogne 3-2 ក្រៅផ្ទះ , ស្មើ Grenoble 2-2 ក្នុងផ្ទះ បន្ទាប់មកចាញ់ Le Mans 3-0 ក្រៅផ្ទះ ។
Dijon លេខ 2 ក្នុងតារាង មាន55ពិន្ទុ ចាញ់ក្រុមលេខ1 ពីរពិន្ទុ ហើយតាមពីក្រោយដោយក្រុមលេខ 3 Ajaccio មាន 55 ពិន្ទុដែរ ។ ក្រៅផ្ទះ 17ប្រកួត គឺ 6-5-6 ទាត់បាល់បាន 23គ្រាប់ និងរបូតវិញ 22គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Ajaccio 1-1 ក្រៅផ្ទះ , ឈ្នះ Reims 2-1 ក្រៅផ្ទះ និងឈ្នះ Chateauroux 3-1 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10ប្រកួត Dijon ឈ្នះ 7 Tours ឈ្នះ 1 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
02-09 Tours 0-0 Dijon
08-09 Dijon 2-2 Tours
01-10 Tours 1-4 Dijon
12-10 Dijon 3-2 Tours
Troyes (14) V Le Mans (5)
Troyes ក្នុងផ្ទះ 16ប្រកួត គឺ 6-4-6 ទាត់បាល់បាន 21គ្រាប់ និងរបូតវិញ 19គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងចាញ់ Istres 2-0 ក្រៅផ្ទះ, ចាញ់ Nimes 3-1 ក្នុងផ្ទះ តែឈ្នះ Le Havre 2-1 ក្រៅផ្ទះ ។
Le Mans កំពុងត្រូវការពិន្ទុដើម្បីប្រជែង យកតំណែងលេខ 3 ក្នុងតារាង ។ ក្រៅផ្ទះ 17ប្រកួត គឺ 7-4-6 ទាត់បាល់បាន 17គ្រាប់ និងរបូតវិញ 18គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Metz 0-0 ក្នុងផ្ទះ, ចាញ់ Evian 3-0 ក្រៅផ្ទះ តែឈ្នះ Tours 3-0 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា 10ប្រកួត Le Mans ឈ្នះ 5 Troyes ឈ្នះ 3 ស្មើ 2 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
08-06 Troyes 2-2 Le Mans
09-06 Troyes 1-2 Le Mans
01-07 Le Mans 2-0 Troyes
12-10 Le Mans 1-0 Troyes
Vannes (19) V Nimes (17)
Vannes លេខ 2 បាតតារាងកំពុងត្រូវការជ័យជម្នះ ដើម្បីគេចឱ្យផុតពីតំបន់កាត់ចោល ។ ក្នុងផ្ទះ 17ប្រកួត គឺ 4-8-5 ទាត់បាល់បាន 18គ្រាប់ និងរបូតវិញ 20គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺចាញ់ Clermont 1-0 ក្រៅផ្ទះ , ស្មើ Istres 2-2 ក្នុងផ្ទះ បន្ទាប់មកចាញ់ Angers 3-0 ក្រៅផ្ទះ ។
Nimes លេខ 4 បាតតារាងមាន 37ពិន្ទុ នាំមុខក្រុមលេខ 3 បាតតារាង ត្រឹមតែ1 ពិន្ទុ មានន័យថា គេកំពុងត្រូវការជ័យជម្នះដែរ ។ ក្រៅផ្ទះ 17ប្រកួត គឺ 2-5-10 ទាត់បាល់បាន 10គ្រាប់ និងរបូតវិញ 18គ្រាប់ ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Nantes 2-2 ក្នុងផ្ទះ, ឈ្នះ Troyes 3-1 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Riems 2-2 ក្នុងផ្ទះ ប្រវត្តិជួបគ្នា 10ប្រកួត Vannes ឈ្នះ 4 Nimes ឈ្នះ 5 ស្មើ 1 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
05-09 Nimes 1-0 Vannes
08-09 Nimes 1-1 Vannes
01-10 Vannes 0-2 Nimes
12-10 Nimes 2-1 Vannes
ចែករំលែកព័តមាននេះ