ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មូ​ញ​លួច​នាំ​ចូល​សំបក​កង់​ឡាន​ជជុះ​ពី​ថៃ តាម​ច្រករបៀង​ចែកចាយ​ពេញ​ដី​ខ្មែរ​

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សំបក​កង់​រថយន្ត​ជជុះ​រាប់រយ​សំបក​ក្នុង​មួយ​ថ្ងៃ​ៗត្រូវ​បាន​ឈ្មូ​ញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​មួយ​កន្លែង ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ «​ភ្នំ​ដី​» ស្ថិត​ក្នុងភូមិ​ចាប​យំ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​គេ​សង្ស័យ​ថា…

ខេត្តបាត់ដំបង ៖ សំបក​កង់​រថយន្ត​ជជុះ​រាប់រយ​សំបក​ក្នុង​មួយ​ថ្ងៃ​ៗត្រូវ​បាន​ឈ្មូ​ញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​មួយ​កន្លែង ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ «​ភ្នំ​ដី​» ស្ថិត​ក្នុងភូមិ​ចាប​យំ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​គេ​សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត​យក​មក​លក់​ចែកចាយ​លើ​ដី​ខ្មែរ​ច្រើន​ខែ​កន្លង​មក​ហើយ តែ​ពុំ​មាន​មន្ត្រី​នៅ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ឆ្លើយ​ទ​ទួល​ស្គាល់​ថា បានដឹង​ឡើយ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ពី​កន្លែង​ច្រករបៀង ដែល​លួច​នាំ​ចូល​សំបក​កង់​រថយន្ត​ជជុះ​​ខាងលើ​នេះ​។

ប្រភព​ព័​ត៌​មានបាន​រាយ​ការ​ណ៍​ថា ច្រករបៀង​ដែល​លួច​នាំ​ចូល​សំបក​កង់​រថយន្ត​ជជុះ​ពី​ប្រទេស​ថៃ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី១២ កក្កដា ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជាង​១០០​ម៉ែត្រ​ពី​ច្រក​ទ្វារ​អន្តរជាតិ​«​ភ្នំ​ដី​» ដែល​តំបន់​នេះ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ទ​ទួល​ខុស​ត្រូវ​របស់​មន្ត្រី​នគរបាល​អន្តោ​ប្រ​វេសន៍​​។ ប៉ុន្តែ​មន្ត្រី​អន្តោប្រវេសន៍​បាន​បដិសេធ​ថា ពួក​គេ​មិន​ដែល​បានដឹង​ថា មាន​ឈ្មួញ​លួច​នាំ​ចូល​សំបក​កង់​រថយន្ត​ជជុះ ចូល​តាម​ច្រករបៀង​មួយ​នេះ​ទេ បើ​ទោះជា​មន្ត្រី​អង្គភាព​នេះ បាន​ចុះ​ទៅ​ពី​និត្យ​ភ្លាម​ៗ​ដល់​ច្រករបៀង​នោះ​ក្ដី​។

តាម​ការ​ពិនិត្យ​ជាក់ស្ដែង ច្រករបៀង​មួយ​នេះ ត្រូវ​បាន​គេ​ដឹក​ដុំ​ថ្មយក​ទៅ​រៀប​បន្តុបលើ​គ្នា ធ្វើ​ជា​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​អូរ​ព្រំដែន​។ នៅ​ពេល​នោះ គេ​មិន​ប្រទះ​ឃើញ​សកម្មភាព​ក្រុម​ជន​ទុច្ចរិត​ដឹក​ជញ្ជូន​សំបក​កង់​រថយន្ត​ជាក់ស្ដែង​ទេ តែ​គេ​ឃើញ​មាន​សំបក​កង់​រថយន្ត​មួយ​ទឹក​ៗ ជា​ច្រើន​ដាក់​គរ​លើ​គ្នា​នៅ​ត្រើយម្ខាង​នៃ​ទឹកដី​ថៃ និង មាន​ច្រើន​គ្រាប់​ទៀត​ដាក់​គរ​លើ​គ្នា​នៅ​ខាង​ទឹក ដី​ខ្មែរ ​។ អ្នក​ប្រទះ​ឃើញ​ច្រក​នាំ​ចូល​សំបក​កង់​រថយន្ត​ជជុះ​នេះ បាន​រាយ​ការ​ណ៍​ថា ដំបូង​ឡើយ ពុំ​មាន​នរណា​បានដឹង​រឿង​នេះ​ទេ តែ​គេ​សង្ស័យ​ច្រើន​ខែ​ហើយ ក្រោយ​ពី​គេ​តែង​ឃើញ​កម្មករ​ដឹក​ជញ្ជូន​សំបក​កង់​នេះ​ចេញពី​ក្នុង​ព្រៃ​ព្រំដែន​នៅ​ទីនោះ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី ១២ កក្កដា គេ​បាន​ប្រទះ​ឃើញ​កម្មករ​ដើរ​ចេញចូល​ទីនោះ ហើយ​គេ​បាន​សួរនាំ ពួក​គេ​ក៏​បាន​ទម្លាយ​ពី​ការ​ដឹក​ជញ្ជូន​សំបក​កង់​រថយន្ត​ឆ្លង​អូរ​ព្រំដែន​។ លុះ​គេ​ចូល​ទៅ​ពិនិត្យ​ទើប​រក​ឃើញ​សំបក​កង់​រថយន្ត​ជជុះ ជា​ច្រើន​គរ​នៅ​ខាង​ដី​ថៃ​ផង និង​នៅ​ខាង​ដី​ខ្មែរ​ផង ដែល​ឈ្មូ​ញ​ទុច្ចរិត​ដឹក​យក​ចេញ​មិន​ទាន់​អស់ ​។

ប្រភព​ព័​ត៌​មាន ដែល​កោះសន្តិភាព​ទ​ទួល​បាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មូ​ញ​រត់ពន្ធ​សំបក​កង់​រថយន្ត​ជជុះ​ពី​ថៃ ចូល​ស្រុក​ខ្មែរ​នេះ គឺជា​មន្ត្រី​យោធា​ម្នាក់ នៅ​ស្រុក​សំពៅ​លូន តែ​គេ​មិន​ស្គាល់​អត្ត សញ្ញាណ​ឈ្មួ​ញ​ម្នាក់​នេះ​ពិតប្រាកដ​ទេ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​សង្ស័យ​ឈ្មួ​ញ​លួច​នាំ​ចូល​សំបក​កង់​ឡាន​ជជុះ​នេះ ដឹក​ចេញពី​ច្រករបៀង​ខាងលើ យក​ទៅ​ស្ដុក​ទុក​នៅ​ឃ្លាំង​មួយ​កន្លែង​ម្ដុំ​ផ្សារ ​«​តា​ឡ​ន​» ក្នុងស្រុក​សំពៅ​លូន​ ព្រោះ​ទីតាំង​ស្ដុក​សំបក​កង់​រថយន្ត​ជជុះ​នេះ គេ​តែង​ឃើញ​លក់​ចែកចាយ​បន្ត​នៅ​លើ​ទីផ្សារ​នានា ក្នុង​ខេត្តបាត់ដំបង​ ។

កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​យោធា ដែល​គេ​អះអាង​ថា ជា​មេ​ឈ្មូ​ញ​លួច​នាំ​ចូល​សំបក​កង់​ឡាន​ជជុះ​ប្រចាំ​ស្រុក​សំពៅ​លូន​នេះ​បាន​នៅឡើយ​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី ១៣ កក្កដា​ នេះ ។ រីឯ​មន្ត្រី​អន្តោប្រវេសន៍​ក៏​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បន្ថែម​បាន​ដែរ ​ ។ ប៉ុន្តែ​បើ​តាម​ក្រុម​អ្នក​សារ​ព័​ត៌​មាន​ដែល​បាន​ចុះ​ទៅ​កាន់​ច្រករបៀង​នេះ ហើយ​បាន​ជួបនឹង​មន្ត្រី​អន្តោ​ប្រវេសន៍​ ដែល​ចុះ​ពិនិត្យ​សំបក​កង់​រថយន្ត​ជជុះ​នៅ​ច្រករបៀង​បាន​បញ្ជាក់​ថា មន្ត្រី​អន្តោប្រវេសន៍​​ហាក់​មិន​និយាយ​ពី​វិធានការ​បែប​ណា​ទេ ទៅ​លើ​ឈ្មូ​ញ​រត់ពន្ធ​កង់​ឡាន​ជជុះ​នេះ ក្រៅ​តែ​ពី​ពិនិត្យ​ហើយ​គ្រវី ក្បាល​ដើរ​ចេញ ​៕

អត្ថបទសរសេរ ដោយ