ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប្រដាល់​ម៉ិក​ស៊ិក​អាល់​វ៉ា​រេស​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន ​ប្រឆាំង​កីឡាករ​​រី​យ៉ាន រ៉ូដ​ថ្ងៃ​ទី​18 មិថុនា​នៅ​​លើ​សង្វៀន​ប្រទេ​សម៉ិក​ស៊ិក​

14 ឆ្នាំ មុន

កីឡាករ​សូល អាល់​វ៉ា​​រេស​ ដែល​ជាជើងឯក​ពិភពលោក​ក្នុង​ប្រភេទទម្ងន់ ​Junior Middleweight នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​ រី​យ៉ាន រ៉ូដ​នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ខាង​មុខ​។ ការ​ប្រកួត​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​ក្នុង​​ទី​ក្រុង​ហ្គា​ដា​ ឡា​យ៉ា​រ៉ា​ ប្រទេស​ម៉ិក​ស៊ិក​។
សម្រាប់​កីឡាករ​អាល់​វ៉ា​រេស​ នេះ​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​លើក​ដំបូង​ហើយ​បន្ទាប់​ពី​គេយក​ ឈ្នះ​កីឡាករ​អង់​គ្លេស​ម៉ាតទូ ហាតតុន​កាល​ពី​ថ្ងៃទី​៥​ខែ​មីនា​នៅ​កាលី​ហ្វ័​រ​នីញ៉ាកន្លង​មក​។​

កីឡាករ​សូល អាល់​វ៉ា​​រេស​ ដែល​ជាជើងឯក​ពិភពលោក​ក្នុង​ប្រភេទទម្ងន់ ​Junior Middleweight នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រឆាំង​កីឡាករ​អង់​គ្លេស​រី​យ៉ាន រ៉ូដ​នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ខាង​មុខ​។ ការ​ប្រកួត​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​ក្នុង​​ទី​ក្រុង​ហ្គា​ដា​ឡា​យ៉ា​រ៉ា​ ប្រទេស​ម៉ិក​ស៊ិក​។
សម្រាប់​កីឡាករ​អាល់​វ៉ា​រេស​ នេះ​គឺ​ជា​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​លើក​ដំបូង​ហើយ​បន្ទាប់​ពី​គេយក​ឈ្នះ​កីឡាករ​អង់​គ្លេស​ម៉ាតទូ ហាតតុន​កាល​ពី​ថ្ងៃទី​៥​ខែ​មីនា​នៅ​កាលី​ហ្វ័​រ​នីញ៉ាកន្លង​មក​។​
ជា​មួយ​នឹង​ជ័យ​ជម្នះ​លើ​កនោះ​ បាន​ធ្វើ​ឲ្យ​អាល់​វ៉ា​រេស​ដែល​មាន​អាយុ​ទើប​តែ​២០​ឆ្នាំ​ក្លាយ​ខ្លួន​ជា​កីឡាករ​​វ័យ​ក្មេង​បំ​ផុត​យក​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់​​១៥៤ផោន។ ​ដោយ​ទទួល​បាន​ឱកាស​ប្រកួត​ការ​ពារ​ខ្សែ​​​ក្រវាត់​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​លើ​ទឹក​ដី​កំណើត​បែបនេះ​ ពិត​ជា​ធ្វើ​ឲ្យ​កីឡាករ​អាល់​វ៉ា​រេស​មានក្តី​រីក​រាយ​ក្រៃ​លែង​។
កីឡាករ​ម៉ិក​ស៊ិក​រូបនេះ​បាន​និយាយ​ថា​៖«ខ្ញុំ​រំ​ភើប​ជា​ខ្លាំង​ដែល​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រ​វាត់​ពិភពលោក​លើក​ទី​១របស់​ខ្ញុំ​ធ្វើ​នៅ​ទី​ក្រុង​ហ្គា​ដា​ឡាយ៉ា​​រ៉ា​។ ខ្ញុំ​សន្យា​ថា​ នឹង​ខិត​ខំ​ហ្វឹក​ហាត់​ឲ្យ​បាន​ល្អ​បំ​ផុត​ដើម្បី​ផ្តល់​ជូន​នូវ​ការ​ប្រកួត​យ៉ាង​អស្ចារ្យ​មួយ​ដល់​បណ្តា​អ្នក​គាំ​ទ្រ​រូប​ខ្ញុំ​»។
អាល់​វ៉ា​រេស​ធ្លាប់​ប្រកួត​ឈ្នះ​៣៦​លើក ​មិន​ដែល​ចាញ់​ ស្មើ​១ និង​ធ្លាប់​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​២៦​លើក​។ គេ​ស្ថិត​នៅ​ក្នុង​ក្លឹប​របស់​អូ​ស្កា​ដឺឡា​ហូ​យ៉ា ។​
លោកអូស្កា​ ​ដឺឡា​ហូ​យ៉ា​ ប្រធាន​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រកួត​Golden Boy Promotions​បាននិយាយ​ថា​៖«រឿង​មួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ដែល​កីឡាករ​អាល់​វ៉ា​រេស​ប្រាប់​ខ្ញុំ​គឺ​ថា​ ក្រោយ​ពី​បាន​យក​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក​រួច​មក​ រូប​គេ​មិន​ចង់​នៅ​អង្គុយ​ទំនេរ​ឡើយ​។ គេ​ចង់​ឡើង​សង្វៀន​ប្រកួត​។ គេចង់​ក្លាយ​ជាជើង​ឯក​ម្នាក់​ដែល​សកម្ម​ ហើយ​យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​គេ​ធ្វើ​រឿង   ​នោះ​»។
កីឡាករ​អាល់​វ៉ា​រេស​ពិត​ជា​សកម្ម​នៅ​ក្នុង​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​​ជាជើង​ឯក​​ពិភពលោក​។ ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​ក្នុង​ពេល​ថ្មី​ៗ​របស់​គេ​រួម​មាន​វាយឲ្យ​សន្លប់​កីឡាករ​ចូស មី​ហ្គែល​ កូតូ​ និង​បាន​យក​ឈ្នះ​កីឡាករ​កាឡូស បាល់​ដូ​មៀ ព្រម​ទាំង​កីឡាករ​ឡូ​វេម័រ អិន​ឌូ​។ លោក​អូស្កា​ដឺឡា​ហូ​យ៉ា​បាននិយាយ​ទៀត​ថា៖«ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​ កីឡា​ករ​រីយ៉ាន រ៉ូដ​ នឹង​ខិត​ខំ​ក្តាប់​យកឱកាស​លើក​នេះ​ឲ្យ​បាន​ល្អ​ដើម្បី​យក​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​។ ប៉ុន្តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ អាល់​វ៉ា​រេស​មាន​អ្វី​មួយ​យ៉ាង​ពិសេស​ដែល​មិន​ត្រឹម​តែ​យក​ឈ្នះ​ការ​ប្រកួត​នៅ​ថ្ងៃទី​១៨​ខែ​មិថុនា​ប៉ុណ្ណោះ​ទេ  តែ​ថែម​ទាំង​អាច​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ពិភពលោក​មួយ​នេះ​បាន​យូរ​ច្រើន​ឆ្នាំ​ទៀត​ផង​»។
ចំណែក​កីឡាករ​រី​យ៉ាន រ៉ូដ​វិញ​ គេ​ធ្លាប់​ប្រ​កួត​ឈ្នះ​៤៥លើក ចាញ់​៤ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​​ចំនួន​៣១លើក​។ គេ​ធ្លាប់​បាន​ឡើង​ប្រកួត​ផ្តាច់​មុខ​នៅ​ទ្វីប​អឺរ៉ុប​និង​បាន​យក​ឈ្នះ​ខ្សែ​ក្រវាត់​ប្រចាំ​ទ្វីប​ជាច្រើន​។ ប៉ុន្តែ​កីឡាកររូបនេះ​បាន​បរា​ជ័យ​នៅ​ក្នុង​ការ​ប្រកួត​ដណ្តើម​ជើង​ឯក​ពិភព​លោក​ចំនួន​២លើក​ ដែល​១លើក​ចាញ់​កីឡាករ​ជេសុន ម៉ាតទូ​(​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ទំ​នេរ​ក្នុង​ខែ​កក្ក​ដា​ឆ្នាំ​១៩៩៩)​ និង​១លើក​ទៀត​ចាញ់​កីឡាករ​អូ​ទីស ហ្គ្រែន​(​ខែ​ធ្នូ​ឆ្នាំ​១៩៩៧​)​។ ទោះ​ជា​​យ៉ាង​ណា​ ការ​ប្រកួត​ទាំង​២លើក​ក្នុង​ពេល​នោះ​គឺ​ស្ថិត​ក្នុង​ប្រភេទទម្ងន់​១៦០ផោន​។
ផ្ទុយ​ពី​លើក​មុន​ ការ​ប្រកួត​លើក​នេះ​ស្ថិត​ក្នុង​​​ប្រភេទទម្ងន់​១៥៤ផោន​ គឺជា​ទម្ងន់​ខ្លួន​ពី​ធម្មជាតិ​របស់​កីឡាករ​រី​យ៉ាន រ៉ូដ​។​ រ៉ូដ​បាននិ​យាយ​ថា​៖«ខ្ញុំ​បាន​រង់​ចាំ​ឱកាស​បែបនេះ​ជា​យូរ​មក​ហើយ​។ ខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​ទទួល​យក​វា​ដោយ​ដៃ​ទាំង​ទ្វេ។ ខ្ញុំ​គោរព​កីឡាករ​អាល់​វ៉ា​រេស​ តែ​ការ​ប្រកួត​លើក​នេះ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​នឹង​នាំ​យក​ខ្សែ​ក្រវាត់​មក​កាន់​ប្រទេស​អង់​គ្លេស​ឲ្យ​ខាង​តែ​បាន»៕