ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​នៅ​ឥណ្ឌា​ អ្នក​ស្លា.ប់​ឡើង​ដល់​ជាង​១០០​នាក់​ហើយ

9 ខែ មុន

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២​កក្កដា​ថា ការ​បាក់​ដី​និង​ទឹកជំនន់​បណ្ដាល​

ប្រទេស​ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​រាយការណ៍​កាលពី​ថ្ងៃ​ទី​១២​កក្កដា​ថា ការ​បាក់​ដី​និង​ទឹកជំនន់​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខាំ្ល​ង បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​នៅ​ភាគ​ខាងជើង​ឥណ្ឌា ។ នេះ​ប់​តាម​កាសែត​ឥណ្ឌា​INDIA TODAY​។ បណ្ដា​អ្នកទេសចរ​ត្រូវ​ជាប់​គាំង​ក្នុង​តំបន់​ទឹក​ជន់​លិច​។

ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​ខ្សែទឹក​ហូរ​នាំ​យក​រថយន្ត​ទាំងឡាយ​ទៅ​ជាមួយ បណ្ដាល​ឲ្យ​បាក់​អគារ​និង​បំផ្លាញ​ស្ពាន​នានា​ក្នុង​រដ្ឋ​ហ៊ី​ម៉ា​ឆាល​ប្រា​ដេ​ស តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​។ នេះ​បើ​តាម​បណ្ដា​រូបភាព​ផ្សាយ​ដោយ​ទូរទស្សន៍​ឥណ្ឌា​។ លោក​អូន​កា​សា​ម៉ា​អ្នក​ទទួលខុសត្រូវ​ខាង​សង្គ្រោះ​របស់​រដ្ឋ​នោះ​ថ្លែង​ថា មនុស្ស​យ៉ាងតិច​៣៣​នាក់​ស្លា.ប់ ចាប់តាំងពី​ថ្ងៃ​ទី​៨​កក្កដា​មក​ក្នុង​រដ្ឋ​នោះ ដែល​មាន​ប្រជាប្រិយភាព​មក​ពី​មាន​ទីតាំង​ទេសចរណ៍​ល្អ​ៗ នៅ​តាម​ជួរ​ភ្នំ​ហ៊ី​​ម៉ា​ឡៃ​យ៉ា​។

ប្រមុខ​ប៉ូលិស​រដ្ឋ​នេះ​លោក​សាត​វ៉ា​ន​អាត់​វ៉ាល់​បញ្ជាក់​ប្រាប់​AFP​ថា បណ្ដា​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​បាន​ប្រមូល ដើម្បី​ជួយ​ដល់​ជនបរទេស​៤០​នាក់ ក្នុង​នោះ​មាន​រុ​ស្ស៊ី​១៤​នាក់​និង​ម៉ា​ឡេ​ស៊ី​១២​នាក់​ដែល​ជាប់​គាំង នៅ​តាម​បណ្ដា​ទីតាំង​ទេសចរណ៍ ក៏​ដូច​ជា​ជនជាតិ​ឥណ្ឌា​ច្រើន​រយ​នាក់​ផង​ដែរ​។ ការ​ធ្លាក់​ព្រិល​ច្រើន​និង​ធាតុអាកាស​អាក្រក់ នាំ​ឲ្យ​មានការ​លំបាក​ខ្លាំង​ដល់​ការ​ជម្លៀស​មនុស្ស​ចេញ​។

មនុស្ស​យ៉ាងតិច​១២​នាក់​ទៀត​បាន​ត្រូវ​ស្លា.ប់​នៅ​រដ្ឋ​ជិតខាង​អុត​តា​រ៉ា​ក់​ខាន់ ក្នុង​នោះ​៩​នាក់​ស្លា.ប់​ក្រោម​បំណែក​ដែល​ធ្លាក់​ចំ​រថយន្ត​ពួក​គេ​តាម​ផ្លូវថ្នល់​មួយ​។ ក្នុង​រដ្ឋ​ពុន​ចាប​មនុស្ស​យ៉ាងតិច​១០​នាក់​ស្លាប់​ក្នុង​ទឹកជំនន់​។ ចំណែក​មនុស្ស​១១​នាក់​ស្លា.ប់​នៅ​រដ្ឋ​អ៊ុត​តា​ប្រា​ដេ​ស ជា​រដ្ឋ​ឥណ្ឌា​មាន​ប្រជាជន​ច្រើន​ជាងគេ​។

ក្រុង​ញូ​វ​ដែ​ល្លី​ក៏​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ទឹក​ជំនន់ ដោយនៅ​ទីនោះ​សាលារៀន​ត្រូវ​បិទទ្វារ កាលពី​ថ្ងៃ​ទី​១០​កក្កដា ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​។ រដ្ឋធានី​ឥណ្ឌា​ដែល​បណ្ដា​វិ​ថី​ត្រូវ​ទឹក​ជន់​លិច​បាន​ប្រកាស​អាសន្ន ដោយសារ​ស្ទឹង​យ៉ា​មូ​ណា​កំពុង​មានទឹក​ជន់​ជោរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ