ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ត្អួ​ញ​ត្អែ​រ ក្រោយ​ផ្លូវ​មួយ​ខ្សែ​ត្រង់​ចំណុច​អូ​តា​ម៉ា​ត្រូវ​កាត់​ផ្តាច់ ធ្វើ​ឱ្យ​ពិបាក​ឆ្លងកាត់​(​វី​ដេ​អូ​)

9 ខែ មុន
  • ឧត្តរមានជ័យ

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​នៅ​លើ​ផ្លូវ​ច្រោះ​បាក់​ដាច់ មានការ​ត្អូញត្អែរ និង​រអ៊ូរទាំ​យ៉ាង​ខ្លាំង ខណៈ​ពេល​ទៅ​ធ្វើស្រែ​ចម្ការ​ម្តង​ៗ គឺ​ផ្លូវ​ដែល​បាក់​ដាច់​ត្រង់​ចំណុច​អូ​តា​ម៉ា​នេះ ពិតជា​មានការ​លំបាក ទីតាំង​នេះ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​នៅ​លើ​ផ្លូវ​ច្រោះ​បាក់​ដាច់ មានការ​ត្អូញត្អែរ និង​រអ៊ូរទាំ​យ៉ាង​ខ្លាំង ខណៈ​ពេល​ទៅ​ធ្វើស្រែ​ចម្ការ​ម្តង​ៗ គឺ​ផ្លូវ​ដែល​បាក់​ដាច់​ត្រង់​ចំណុច​អូ​តា​ម៉ា​នេះ ពិតជា​មានការ​លំបាក ទីតាំង​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ពុល សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមាន​ជ័យ​។ ហើយ​ផ្លូវ​នេះ​រង​ការ​ខូ​ត ដោយសារ​តែ​កត្តា​ធម្មជាតិ​គ្រោះ​ជំនន់​ទឹកភ្លៀង​កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ ដោយ​ខាង​អាជ្ញាធរ​ក៏​ពុំ​ទាន់​ធ្វើការ​ស្ថាបនា​ជួសជុល​ឡើង​វិញ​នោះ​ទេ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​ផ្លូវ​ខាងលើ បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣​នេះ​ថា «​ផ្លូវ​មួយ​ខ្សែ​ចេញពី​ចំណុច​អូរ​តា​ម៉ា រហូត​ដល់​បឹង​ត្រពាំង​វែង​នេះ បើ​តាម​ការ​ឲ្យ​ដឹង​ផ្លូវ​នេះ​ដែរ កន្លង​មក​គឺ​ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ជា​អ្នក​សាងសង់ ក្រោយមក​ក៏​ត្រូវ​ជំនន់​ទឹកភ្លៀង​​ហូរ​បុក​មក​ខ្លាំង បណ្ដាល​ឱ្យ​ផ្លូវ​នេះ​កាត់​ផ្តាច់​តែ​ម្តង​។ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បាន​ឈាន​ចូល​មក​ដល់​រដូវវស្សា​វិញ​ហើយ គឺ​មាន​រយៈពេល​២​ឆ្នាំ​ពេញ​»​។

ពលរដ្ឋ​បន្ត​ថា «​មួយវិញទៀត ក៏​ពុំដែល​ឃើញ​មាន​មន្ត្រី អាជ្ញាធរ​ណា មក​ស្ថាបនា​ជួសជុល​ផ្លូវ​នេះ​ដែរ ទុក​ឲ្យ​នៅ​មេម៉ាយ​រហូត​មក​ដល់​សព្វថ្ងៃ​។ ហើយ​ចំពោះ​ផ្លូវ​នេះ គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ដីស្រែ​ចម្ការ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​។ ពលរដ្ឋ​បន្ត​ទៀត​ថា បើ​ខែប្រាំង យើង​អាច​ធ្វើ​ដំណើរ​ផ្លូវ​វាង​បាន ចុះបើ​ដល់​ពេល​ខែវស្សា​ទឹក​លិច​វិញ ពួក​គាត់​នឹង​ខកខាន​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​មិន​ខាន ដូចនេះ​ហើយ​ពួក​គាត់ គឺ​នៅ​តែ​ជួប​ការ​លំបាក​ដដែល​»​។

ជុំវិញ​ការ​លើក​ឡើង និង​ការ​ស្នើ​សុំ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ផង​ដែរ លោក ហេង សុខ​អេ​ង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តឧត្តរមានជ័យ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣​នេះ​ថា «​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​នេះ កន្លង​មក​ខាង​សង្កាត់​គេ​ស្នើ​ឲ្យ​មន្ទីរ​ជួយ​ធ្វើ​បាន​រួចរាល់​ជា​ស្ថាពរ​អស់ហើយ​។ តែ​ក្រោយមក​ទៀត ជំនន់​ទឹកភ្លៀង​ក៏​បាន​ហូរ​បុក​កាត់​ផ្តាច់​តែ​ម្តង ហើយ​ចំពោះ​ផ្លូវត្រង់​ចំណុច​ដែល​បាក់​ដាច់​នេះ គឺ​លោក​បាន​ឲ្យ​ក្រុមការងារ​ធ្វើការ​ត​ភ្ជាប់​ម្តង​ជា​ពីរ​ដង​ហើយ និង​ដាក់​សំណើរ​ទៅ​ខាង​ថ្នាក់លើ​រួច​ហើយ​ដែរ​»​។

លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដដែល បាន​លើក​ឡើង​បន្ថែម​ថា «​ដោយឡែក​ផ្លូវ​នេះ បើសិន​ជាត​ភ្ជាប់​វិញ​ក៏​នៅ​តែ​បាក់​ដដែល ព្រោះថា ផ្លូវ​ចំណុច​នេះ គឺ​ស្ថិត​នៅ​ចំ​មុខ​ទឹកធំ ដូច្នេះ​នៅ​ពេល​មាន​ភ្លៀង​មក ទឹក​ហូរ​បុក​ខ្លាំង នៅ​តែ​ដាច់​បន្ត​ទៀត​នឹង​។ ហើយ​បញ្ហា​នេះ លោក​ក៏​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ថ្នាក់លើ ដើម្បី​ស្នើ​សុំ​កញ្ចប់​ថវិការ​ធ្វើ​ឡើង​វិញ​នូវ​ផ្លូវ​ដែល​បាន​បាក់​ដាច់​ចំណុច​អូរ​តា​ម៉ា​នេះ​ហើយ ដោយ​ធ្វើ​ជា​ទំនប់​បង្ហូរទឹក​វិញ ទើបបាន​ជាប់​ល្អ​។ ម្យ៉ាងវិញទៀត ថវិការ​ដែល​ថ្នាក់លើ​ទម្លាក់​មក​ឲ្យ​ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នេះ មាន​កំណត់ គឺ​ឲ្យ​ត​ភ្ជាប់​តែ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​តែ​ប៉ុណ្ណោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ