ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ឃាត់​ពល​ករ​ឆ្លង​ដែន​២យប់៥០នាក់​និង​មេខ្យល់៤នាក់

14 ឆ្នាំ មុន

ខេត្តកោះ​កុង ៖ កាល​ពីវេលាម៉ោង​៨យប់​ថ្ងៃទី៧ ឧសភា ​​ទាហាន​ជើង​ទឹក​​ កងការ​ពារ​កោះ​លេខ​២ ​បានស្ទាក់​ចាប់​ពល​ករ​ឆ្លង​ដែនខុសច្បាប់​ចំនួន២២​នាក់ ដែល​ពួក​គេ​ធ្វើ​​ដំណើរ​មក​ពីខេត្ត​ព្រៃ​វែង ​រួចមក​​ដល់​ខេត្ត​កោះ​កុង​ ក៏​ជួល​ទូក​ជិះ​បម្រុង​​ចេញ​ទៅ​រក​ការ​ងា​រ​ធ្វើ​នៅ​ប្រទេស​ថៃ តាមផ្លូវ​ទឹក​ច្រ​កទ្វារ​អន្តរ​ជាតិ​ចាំ​យាម ។ ​សមត្ថ​កិច្ច​ស្ទាក់​​​ឃាត់ពួកគេ​

ខេត្តកោះ​កុង ៖ កាល​ពីវេលាម៉ោង​៨យប់​ថ្ងៃទី៧ ឧសភា ​​ទាហាន​ជើង​ទឹក​​ កងការ​ពារ​កោះ​លេខ​២ ​បានស្ទាក់​ចាប់​ពល​ករ​ឆ្លង​ដែនខុសច្បាប់​ចំនួន២២​នាក់ ដែល​ពួក​គេ​ធ្វើ​​ដំណើរ​មក​ពីខេត្ត​ព្រៃ​វែង ​រួចមក​​ដល់​ខេត្ត​កោះ​កុង​ ក៏​ជួល​ទូក​ជិះ​បម្រុង​​ចេញ​ទៅ​រក​ការ​ងា​រ​ធ្វើ​នៅ​ប្រទេស​ថៃ តាមផ្លូវ​ទឹក​ច្រ​កទ្វារ​អន្តរ​ជាតិ​ចាំ​យាម ។ ​សមត្ថ​កិច្ច​ស្ទាក់​​​ឃាត់ពួកគេ​ជាប់​រួចបញ្ជូន​ប្រគល់​ឱ្យ​អធិការដ្ឋាន​នគរ​បាលស្រុក​មណ្ឌល​សីមា ។

ចំណែកកាលពី​វេលាម៉ោង​​១១​យប់​ថ្ងៃទី៨ ឧសភា ​សមត្ថកិច្ច​ប៉ូលិសស្រុក​​មណ្ឌល​សីមា ​ស្ទាក់​ឃាត់​ពលករពេល​បម្រុង​​ឆ្លង​ទៅប្រទេស​​ថៃ​បានចំនួន​៣២​នាក់ក្នុង​នោះ​​មាន​​មេខ្យល់​ចំនួន​៤នាក់ ដែលពួកគេ​ធ្វើដំណើរ​មក​ពី​ភូមិវត្តថ្មី​ ឃុំ​​តាចេស ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ​​បម្រុង​​ឆ្លង​ទៅប្រទេស​ថៃ ដោយ​ធ្វើ​ដំណើរ​​តាម​រថយន្ត​​ លុះ​​ដល់​មុខ​សាលា​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង​ត្រូវ​សមត្ថកិច្ច​​ឃាត់​​តែ​ម្តង ​ហើយ​បានបញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរ​បាលខេត្ត ។

លោក​វរ​សេនីយ៍​ត្រី​ញ៉ែម ​ដារ៉ា ​អធិការ​នគរ​​បាល​ស្រុក​មណ្ឌល​សីមាបញ្ជាក់​ថា​​ ក្នុង​ពេល​​​ស្ទាក់​ឃាត់ពលករ​ទាំងនោះ សមត្ថកិច្ច​យើង​​រឹប​អូស​​​រថយន្តទួរីស​​មួយគ្រឿង​​ពណ៌​លឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2A 0849 ​ដែល​មាន​ម្ចាស់​ឈ្មោះ​មាស សារី​ ភេទប្រុស អាយុ​២២​ឆ្នាំ និងប្រពន្ធ​ឈ្មោះភីម ​ចន្ថា ​អាយុ​២៣​ឆ្នាំ និងមេ​ខ្យល់​២​នាក់​ ១-ឈ្មោះ​យីន ម៉ុន ភេទប្រុស អាយុ​២៩ឆ្នាំ ​និងប្រពន្ធ​ឈ្មោះ​ឆេង រដ្ឋា អាយុ​២៧ឆ្នាំ និងកូនស្រីម្នាក់ឈ្មោះ​ហេង សារឿន​ អាយុ​៥ឆ្នាំ ​។

លោក​​អធិការ​បញ្ជាក់​ទៀត​ថា ​ក្នុង​ចំណោម​ពលករ​ចំនួន​៥០​នាក់​​ និងមេខ្យល់​​ចំនួន​៤នាក់ មានស្រី​ចំនួន៣នាក់ ។ ​ទាំងវត្ថុតាង​​ និងមេខ្យល់​​ត្រូវ​បានកសាងសំណុំ​រឿង​​បញ្ជូន​ទៅ​កាន់ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​ ចំណែកពលករ​ត្រូវ​បញ្ជូន​ប្រគល់​ឱ្យអង្គការ​ HCC ​ដើម្បី​រៀបចំឱ្យពួក​គេ​វិលត្រឡប់​ទៅស្រុក​កំណើតវិញ ។ លោកអធិការបញ្ជាក់​ទៀតថា តាមការ​សាក​សួរ​ពលករ​ទាំងនោះប្រាប់ថា ​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់ម្នាក់៥ម៉ឺន​រៀល ទើបទៅ​ដល់ខេត្ត​កោះកុង ហើយ​ត្រូវ​​ធ្វើដំណើរ​​តាមទូក​អស់៨​ម៉ឺន​រៀល​ទៀត​ទើប​ទៅដល់ប្រទេសថៃ តែ​មាន​​ថៅ​កែ​ថៃ​ជាអ្នក​ចាំចេញ​លុយ​ឱ្យ៕