ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាក​រអា​មេរិក​ក្លា​វវ័រ​ឈ្នះ​ជើងឯក​វាយ​កូន​ហ្គោល​នៅ​ណ័ស​ការ៉ូលីណា

14 ឆ្នាំ មុន

កីឡាករអាមេរិក​លូខាស់ ក្លាវវ័រ​​បាន​​សម្ដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី​Wells Fargo Championship ​​​​នៅ​ទី​លាន​វាយ​កូន​​ហ្គោល​ក្រុង​Charlotte​​​ រដ្ឋ​ណ័សការ៉ូលីណា​ សហរដ្ឋ​អាមេរិក​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៨​​​ ខែ​ឧសភា ​​កន្លង​មក​នេះ ។ ជា​មួយ​នឹង​លទ្ធផល​នៅ​ឡូបន្ថែម​ក្នុង​វគ្គ​កាត់​សេចក្តី​ផ្លេអហ្វ​​ នាំ​​ឲ្យ​កីឡាករ​ក្លាវ​វ័រ​​​​​យក​ឈ្នះ​ពាន​ជើង​ឯក​នៃកម្ម​វិធី​ដែល​មាន​ទឹក ​ប្រាក់​រង្វាន់​សរុប​៦លាន​៥សែន​ដុល្លារ​របស់​ក្រប​ខណ្ឌ​ទេសចរណ៍​ភីជីអេធួ​ មួយ​នេះ​​។

កីឡាករអាមេរិក​លូខាស់ ក្លាវវ័រ​​បាន​​សម្ដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី​Wells Fargo Championship ​​​​នៅ​ទី​លាន​វាយ​កូន​​ហ្គោល​ក្រុង​Charlotte​​​ រដ្ឋ​ណ័សការ៉ូលីណា​ សហរដ្ឋ​អាមេរិក​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៨​​​ ខែ​ឧសភា ​​កន្លង​មក​នេះ ។ ជា​មួយ​នឹង​លទ្ធផល​នៅ​ឡូបន្ថែម​ក្នុង​វគ្គ​កាត់​សេចក្តី​ផ្លេអហ្វ​​ នាំ​​ឲ្យ​កីឡាករ​ក្លាវ​វ័រ​​​​​យក​ឈ្នះ​ពាន​ជើង​ឯក​នៃកម្ម​វិធី​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦លាន​៥សែន​ដុល្លារ​របស់​ក្រប​ខណ្ឌ​ទេសចរណ៍​ភីជីអេធួ​មួយ​នេះ​​។ ​សរុប​លទ្ធផល​ប្រកួត​៤ជុំ​ កីឡាករក្លាវវ័រ​​​ធ្វើ​បាន១៥​អាន់​ឌ័រ ២៧៣​ ​និង​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់១លាន​​១៧ម៉ឺន​​​​ដុល្លារ​​​អាមេរិក ។​
នេះ​គឺជាការ​ប្រកួត​វគ្គ​ផ្លេអហ្វលើកទី​៨​ហើយ​សម្រាប់​ក្រប​ខណ្ឌ​ភីជី​អេធួ​ឆ្នាំ​នេះ​។ សម្រាប់​កីឡាករ​អាមេរិកក្លាវវ័រ​វិញ ​គឺជា​ការ​ប្រកួត​វគ្គ​ផ្លេអហ្វ​លើក​ដំបូង​ហើយ​ ។ គេ​អាច​និយាយ​បាន​ថា​ គឺជា​ជ័យ​ជម្នះ​ពាន​​​ជើង​ឯកនៃ​កម្ម​វិធី​ដ៏​សំខាន់​មួយ​របស់​ក្រប​ខណ្ឌភីជី​អេធួ​នៅ​អាមេរិក​​​ ។​
បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ក្លាវវ័រ​​​បាន​និយាយ​ដោយ​ក្តី​រំភើប​ថា​៖«នេះ​ជា​ថ្ងៃ​មួយ​ដ៏​រំភើប​រីក​រាយ​បំផុត​។ បរិ​យា​កាស​ជ័យ​ជម្នះ​របស់​ខ្ញុំ​ពិត​ជា​ពុំ​គួរ​ឲ្យ​ជឿ »។​ កីឡាករ​រូប​នេះ​​បាន​បន្ត​ថា​៖«វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីក​​រាយ​ជា​ខ្លាំង​។ នេះ​ជា​សមិទ្ធផល​ដ៏​ធំ​ធេង​បំផុត ។ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និ​យាយ​រួច​មក​ហើយ​ថា នៅ​ពេល​ដែល​យើង​​ឈ្នះ​ពាន​ជើង​ឯក គឺ​យើង​ពិត​ជា​សប្បាយ​ចិត្ត​។ ទោះ​ជា​យ៉ាង​​ណា ការ​ប្រកួត​លើក​នេះ​មិន​ងាយ​ស្រួល​នោះ​​ទេ ទី​លាន​ប្រកួត​ពិត​ជា​ពិ​បាក​ខ្លាំង​។ កីឡាករ​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​ខ្លាំង​ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ​។ ពិត​ហើយ​វា​មិន​ងាយ​ស្រួល​ក្នុង​ការ​ផ្ចង់​ស្មារតី​នោះ​ទេ» ។
ចំណែកកីឡាករ​អាមេរិក​ចូ​ណា​ថាន់ បឺត​​​​ម្នាក់ទៀតបញ្ចប់​ការ​ប្រកួត​ស្ថិត​នៅ​ចំណាត់​​ថ្នាក់​លេខ២​ បន្ទាប​់​ពី​ធ្វើ​បាន​លទ្ធផល​ពិន្ទុ​សរុប​១៥​អាន់​ឌ័រ​ ២៧៣ ។ឯ​​​កីឡាករអាហ្វ្រិក​ខាង​ត្បូង​រ៉ូ​រី​ សាប់​បា​ទី​នី​​ បញ្ចប់​ការ​ប្រកួត​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ៣​ជា​មួយ​លទ្ធផល​សរុប​១៤អាន់​ឌ័រ​២៧៤ ​នាំមុខ​១ស្រ្តូក​លើ​កីឡាករ​អាមេរិក​ប៊ីល អាស​ ដែល​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល​សរុប​១៣អាន់​ឌ័រ​២៧៥​។
ចំណែក​កីឡាករអាមេរិក​ហ្វ៊ីល មីកគែលសុន​ បញ្ចប់​ការ​ប្រកួត​ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ៩​ស្ទួន​ជា​មួយ​កីឡាករ​អៀរឡង់​ផេដ្រេក ហារីងតុន​ និង​កីឡាករ​ឥណ្ឌា​វី​យ៉ៃ ស៊ីញ។ ឆ្ល​ង​កាត់​ការ​ប្រកួត​៤ជុំ​ អ្នក​ទាំង​​៣​ធ្វើ​បាន​លទ្ធផល​ស្មើៗគ្នា​១០​អាន់​ឌ័រ ២៧៨ ពោលគឺ​១​ស្រ្តូក​តាម​ពី​ក្រោយ​កីឡាករ​អាមេរិក​ហ្សាច ចនសុន ​និង​បប់ប៊ី ហ្គេត​​។ ​កីឡាករ​​ចន សុន ​និង​ហ្គេត​​ ឆ្លង​កាត់​៤ជុំ​ប្រកួត​ធ្វើ​បាន​លទ្ធផល​ពិន្ទុ​១១​អាន់​ឌ័រ ២៧៧ ។
 ដោយឡែក​ទឹក​ប្រាក់​រង្វាន់​សម្រាប់​កីឡាករ​ជ័យលាភី​លេខ២និង​លេខ៣មាន​ដូចជា​ កីឡាករ​បឺត​(លេខ២)​ទទួល​បាន​ទឹក​ប្រាក់រង្វាន់​៧០​ម៉ឺន​២ពាន់​ដុល្លារ ​ខណៈ​កីឡាករ​សាប់​បាទីនី​(លេខ​៣)​ ទទួល​បាន​៤៤ម៉ឺន​​២​ពាន់​​ដុល្លារ ៕