រលកកម្តៅក្ដៅខ្លាំងនៅអឺរ៉ុប ឆ.ក់យកជីវិតមនុស្សជាង៦ម៉ឺននាក់
ទ្វីបអឹរ៉ុប ៖ យោងតាមអង្គការ WORLD METEOROLOGICAL ORGANIZATION ដែលដកស្រង់
ទ្វីបអឹរ៉ុប ៖ យោងតាមអង្គការ WORLD METEOROLOGICAL ORGANIZATION ដែលដកស្រង់
ទ្វីបអឹរ៉ុប ៖ យោងតាមអង្គការ WORLD METEOROLOGICAL ORGANIZATION ដែលដកស្រង់ការសិក្សាមួយចេញផ្សាយនាថ្ងៃទី១០ កក្កដា ក្នុងទស្សនាវដ្ដី NATURE MEDICINE ថា រលកក្ដៅខ្លាំងនៅអឹរ៉ុបកាលពីឆ្នាំ២០២២ បណ្ដាលឲ្យមនុស្សស្លា.ប់ដល់ប្រមាណជាជាង៦១.០០០នាក់ ។

បណ្ដាអ្នកស្រាវជ្រាវវាយតមៃ្លថា រវាងថ្ងៃទី៣០ ឧសភាដល់ថ្ងៃទី៤ កញ្ញា ឆ្នាំ២០២២ រដូវក្ដៅខ្លាំងបំផុតដែលទ្វីបអឹរ៉ុបជួបប្រទះ ចំនួនអ្នកស្លា.ប់ទាក់ទិននឹងធាតុអាកាសក្ដៅខ្លាំង មានលើសពី៦១.
០០០នាក់ ។ ប្រសិនបើវិធានការនានាមិនត្រូវបានចាត់ ដើម្បីការពារបណ្ដាអ្នកដែលងាយរងគ្រោះ
NEWS SIENTIST ព្រមានថា ចំនួនអ្នកស្លា.ប់ដោយក្ដៅខ្លាំងនាឆ្នាំនេះនឹងអាចមានប្រហាក់
ប្រហែលគ្នានឹងឆ្នាំទៅមិញ ។ រដូវក្ដៅឆ្នាំ២០០៣ ធាតុអាកាសក្ដៅខ្លាំងបណ្ដាលឲ្យមនុស្សស្លា.ប់ដល់ជាង៧០.០០០នាក់នៅអឺរ៉ុប់ ។

ដោយបណ្ដាលឲ្យមានជំងឺបេះដូង និងបង្កឲ្យមានការលំបាកក្នុងការដកដង្ហើម ធាតុអាកាស
ក្ដៅខ្លាំងគឺជាគ្រោះថ្នាក់ធម្មជាតិមួយក្នុងចំណោមគ្រោះថ្នាក់ធម្មជាតិ ដែលសម្លា.ប់មនុស្សច្រើន ។
ការសិក្សាបង្ហាញថា គឺនៅអ៊ីតាលីបន្ទាប់មកនៅអេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង ដែលមានមនុស្ស
ស្លា.ប់ច្រើនបំផុតទាក់ទិននឹងធាតុអាកាសក្ដៅខ្លាំង ៕










ចែករំលែកព័តមាននេះ