អ៊ុយក្រែនថាបា.ញ់ទម្លា.ក់ដ្រូនប្រយុទ្ធរុស្ស៊ីជិត៣០គ្រឿង
សង្គ្រាមអ៊ុយក្រែន ៖ កាលពីយប់ថ្ងៃទី១០ មក១១ កក្កដា រុស្ស៊ីបានវា.យប្រហារដោយដ្រូនផ្ទុកគ្រឿងផ្ទុះ
សង្គ្រាមអ៊ុយក្រែន ៖ កាលពីយប់ថ្ងៃទី១០ មក១១ កក្កដា រុស្ស៊ីបានវា.យប្រហារដោយដ្រូនផ្ទុកគ្រឿងផ្ទុះ
សង្គ្រាមអ៊ុយក្រែន ៖ កាលពីយប់ថ្ងៃទី១០ មក១១ កក្កដា រុស្ស៊ីបានវា.យប្រហារដោយដ្រូនផ្ទុកគ្រឿងផ្ទុះ២៨គ្រឿង សំដៅជាពិសេសលើតំបន់កំពង់ផែអូដេសា ។ នេះជាការគូសបញ្ជាក់កាលពីថ្ងៃទី១១ កក្កដា របស់អាជ្ញាធរអ៊ុយក្រែន ។
អភិបាលតំបន់អូដេសាលោកអូឡេកគីព័រ គូសបញ្ជាក់ថា ទីតាំងផ្ទុកគ្រាប់ធញ្ញជាតិសម្រាប់នាំចេញនៃកំពង់ផែមួយនៅអូដេសា រងការវា.យប្រហារនេះ ។ តំបន់អូដេសាមានកំពង់ផែ៣ស្ថិតក្នុងកិច្ចព្រមព្រៀងអន្តរជាតិ ដែលអាចនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ទោះបីមានការលុកលុយរបស់់រុស្ស៊ីហើយកិច្ចព្រមព្រៀងនោះត្រូវផុតកំណត់នាថ្ងៃទី១៧ កក្កដា ។ លោកបន្តថាទីតាំងស្តុកគ្រាប់ធញ្ញជាតិមួយមានភ្លើងឆាបឆេះ ដោយសារបំណែកដ្រូនធ្លាក់ចំ ។ ភ្លើងត្រូវបានពន្លត់ទាន់ពេលមិនបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរឬក៏មានជនរងគ្រោះឡើយ ។
អភិបាលតំបន់រូបនោះបន្តថា ដ្រូន២២គ្រឿងត្រូវបានបាញ់ទម្លាក់ ដោយកងការពារអាកាសផ្នែកខាងត្បូងប្រទេស ខណៈដ្រូន២គ្រឿងទៀតទម្លាក់ខ្លួនចំអគាររដ្ឋបាលមួយជិតកំពង់ផែ ។
ចំណែកកងទ័ពអាកាសអ៊ុយក្រែននិយាយថា សរុបនៅទូទាំងប្រទេសកងការពារអាកាសអ៊ុយក្រែន បានកម្ទេចដ្រូនអត្តឃា.តផលិតនៅអ៊ីរ៉ង់២៦គ្រឿង ក្នុងចំណោម២៨គ្រឿងដែលបញ្ចូនមក ។ នៅតំបន់ក្រុងគៀវបំណែកដ្រូនបានធ្លាក់លើមូលដ្ឋានជាច្រើនតែមិនបណ្ដាលឲ្យមានជនរងគ្រោះ ។ នេះជាការគូសបញ្ជាក់របស់ផ្នែកសភាពការណ៍បន្ទាន់រដ្ឋ ដែលចេញផ្សាយវីដេអូបង្ហាញបណ្ដាបំណែកដ្រូនរាយប៉ាយនៅលើដី និងការបាក់ពិដានផ្ទះមួយ ៕
ចែករំលែកព័តមាននេះ