ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការតាំង​ចិត្ត​​របស់​កីឡាករ​​ និងក្លឹប​សម្រាប់​រដូវកាល​ឆ្នាំ2011-2012

14 ឆ្នាំ មុន

*​កីឡា​ករ​ចន ធឺរី ​ខ្សែ​ការពារ​ក្លឹប Chelsea នឹង​​បន្ត​លេង​ឱ្យក្លឹប​​​​បាន​​យូរ
ចន ធឺរី ​ខ្សែ​ការពារ​ប្រធានក្រុម​​​ក្លឹប​​តោ​ខៀវ ​​Chelsea មានក្តីប្រាថ្នា​​លេង​ក្នុង​​ទឹកដី​​ស្តេម​ហ្វត ​ប្រ៊ីដ ​​ក្នុងរយៈ​ពេល​យូរ​បន្តទៀត ​​ក្រោយពី​ចូល​លេង​ឱ្យក្លឹប​​​គម្រប់​​​៥០០​លើក ​ក្នុងក្របខណ្ឌ​ប្រឺ​មី​ញេលីក ​ដោយ​​យកឈ្នះ​​ក្លឹប Spurs ២-១ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ។​
កីឡាករ​​ចន ធឺរី​ ចាប់​​ផ្តើម​ចូល​លេង​ជា​​លើក​ដំបូង​​ឱ្យក្លឹប

*​កីឡា​ករ​ចន ធឺរី ​ខ្សែ​ការពារ​ក្លឹប Chelsea នឹង​​បន្ត​លេង​ឱ្យក្លឹប​​​​បាន​​យូរ
ចន ធឺរី ​ខ្សែ​ការពារ​ប្រធានក្រុម​​​ក្លឹប​​តោ​ខៀវ ​​Chelsea មានក្តីប្រាថ្នា​​លេង​ក្នុង​​ទឹកដី​​ស្តេម​ហ្វត ​ប្រ៊ីដ ​​ក្នុងរយៈ​ពេល​យូរ​បន្តទៀត ​​ក្រោយពី​ចូល​លេង​ឱ្យក្លឹប​​​គម្រប់​​​៥០០​លើក ​ក្នុងក្របខណ្ឌ​ប្រឺ​មី​ញេលីក ​ដោយ​​យកឈ្នះ​​ក្លឹប Spurs  ២-១ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ។​
កីឡាករ​​ចន ធឺរី​ ចាប់​​ផ្តើម​ចូល​លេង​ជា​​លើក​ដំបូង​​ឱ្យក្លឹប ​Chelsea ក្នុងឆ្នាំ​​១៩៩៨ បានថ្លែង​បញ្ជាក់​ថា ​​«ក្នុង​អំឡុងពេល​​ជាង​​១០​ឆ្នាំ​​ជា​មួយ​នឹង​ការ​លេង​​នៅ​​ទឹកដី​ស្តេម​ហ្វតប្រ៊ីដ ​របស់ខ្លួន គឺ​មាន​ទាំង​ការ​​លេង​ប្រកប​ដោយ​​ភាពលេច​ធ្លោ ​និង​ធ្លាក់​ចុះ​​រហូត​មក​ដល់​​​ពេល​នេះ​ មាន​ចំនួន​​​៥០០​​លើកហើយ​ ។ ​ខ្ញុំ​មាន​​មោទន​ភាព​យ៉ាង​ក្រៃ​លែង ​និង​ត្រូវ​​ការ​លេង​ឱ្យក្លឹប​​​បន្ត​ជា​ច្រើន​​​ប្រកួត​ទៀត ​ខ្ញុំ​នៅសល់​​​កិច្ចសន្យា​ជាមួយ​ក្លឹប Chelsea រយៈ​ពេល​​៣​ឆ្នាំ​»​។​
អង់គ្លេស ​បានបង្ហើប​ឱ្យ​ដឹង​កាលពីថ្ងៃអង្គារ ​កន្លងមក​​​ថា ​​រូប​គាត់​នៅតែ​​ចូលប្រកួត​​​​ដរាប​ណា​​សុខ​ភាព​នៅ​​​មាំ​មួន ដោយ​រំពឹង​ទុកថា ​អាច​បន្ត​​លេង​បាល់​រយៈ​​ពេល​​ពី​​២-៣​ឆ្នាំ​ទៀត ​មាន​ន័យ​​ថា ​បេ​កខាំ ​នឹង​ចូលប្រកួត​​បាល់ទាត់​​​​អាជីព​​រហូត​​ដល់​​​អាយុ​​៣៩​ឆ្នាំ ។
ដេវីដ បេខាំ ​ខ្សែ​​​​បម្រើ​​ក្លឹប Los Angeles Galaxy បង្ហើប​ឱ្យ​ដឹង​ថា ​«ខ្ញុំ​​​បាន​រង​របួស​កាល​ពី​​ឆ្នាំមុន និង​បាន​ធ្វើការ​ហ្វឹក​ហាត់​​​​ដ៏មមាញឹក​​ដើម្បី​​​​ឱ្យរាង​កាយ​​​មាន​សុខ​ភាពល្អ​ឡើងវិញ ។ ​ដរាប​ណា​ខ្ញុំ​នៅ​មានអារម្មណ៍​​​ល្អ​​ និង​សុខ​ភាព​មាំ​​ទាំ ខ្ញុំ​​ក៏អាច​​លេង​បាន​បន្តទៀត ​​ហើយ​ខ្ញុំ​​​មាន​​បំណង​​លេង​​បាល់​ឱ្យ​បាន​ពី​​២-​៣​ឆ្នាំ​​​បន្តទៀត​»​។​
*Man Utd ត្រៀម​​ចំណាយប្រាក់​​ប្រជែង​​នឹង​ក្លឹប Man City ទិញកីឡាករ​​​អាឡិច​ស៊ី ​​សាន​​ឆេស ​ខ្សែ​បម្រើ​​ក្លឹប Udinese
តាមរបាយការណ៍​​​​​បញ្ជាក់​​​​ថា ​​តំណាង​របស់​កីឡាករ​សាន​ឆេស ដែល​ជួយក្រុម​​​ជម្រើ​សជាតិ​ស៊ីលី ​​ឱ្យ​ឆ្លង​ចូលជុំ​​១៦​​ក្រុម​ចុងក្រោយ​​​បាល់ទាត់​​​ពិភពលោក​២០១០ នៅ​អាហ្វ្រិក​ខាង​ត្បូង​​​បាន​ចរចា​ជាមួយ​ក្លឹប Man City កាលពីចុង​ខែ​មេសាកន្លងមក ​ប៉ុន្តែមិន​​ទាន់​មាន​​កិច្ច​ព្រមព្រៀង​​​ ដោយមុននេះ​​ក្លឹប Udinese ដាក់តម្លៃ​ខ្លួន​​កីឡាករ​អាយុ​២២​ឆ្នាំ​​ត្រឹម​​​៣៥,៤​លានផោន​​។​
ប៉ុន្តែ​​បច្ចុប្បន្ន​​​មានការ​​រំពឹងទុក​ថា Udinese នឹង​លក់​កីឡាករ​​សានឆេស​​ប្រសិន​បើ​​ទទួល​​បាន​ប្រាក់​ពី​​​១៨­-២៦,៥លានផោន ​​នៅ​រដូវ​កាល​ក្រោយ​នេះ ​ដោយ​មានក្លឹប Man City និង Man Utd ​ជា​អ្នក​ត្រូវការ​។ ទោះជា​​យ៉ាង​ណា​នឹង​​មានការប្រកួត​​ប្រជែង​គ្នា​​រវាងក្លឹប Man Utd និង Man City ព្រោះ Man Utd កំពុង​មាន​តម្រូវ​​ការ​​​ខ្សែ​បម្រើ​​ក្នុងការ​ពង្រឹង​ក្លឹប​។​
*Bayern Munich បន្ត​កិច្ច​សន្យា​​​ដល់​ឆ្នាំ​​២០១២ ​​ដល​់​កីឡាករ​​ហាន់​​យ៉ក​ប៊ុត ​​អ្នក​ចាំ​ទី​​វ័យ​ចំណាស់​
ក្លឹប Bayern Munich បានសម្រេច​​ចិត្ត​បន្ត​កិច្ច​​សន្យា​​​របស់​កីឡាករ​​ហាន់​ យ៉ក​ប៊ុត ​​អ្នក​ចាំ​ទី​​ដែលមាន​វ័យ​ចំណាស់​​រហូត​ដល់​ឆ្នាំ​២០១២ ​​កាលពី​ថ្ងៃ​​ទី​៣ ឧសភា ​​តាម​តម្រូវ​ការ​​របស់​លោក​​ជុុប ​ហាយ​រាក ​អនាគត​​គ្រូ​បង្វឹក​​​​ថ្មី ​នឹង​ចូល​​​កាន់​តំណែង​​​ជា​អចិន្ត្រៃយ៍​​​ក្រោយ​ពី​​ចប់​រដូវ​កាល​​​២០១០-២០១១។​ ​ទោះបីជា​​កាលពីមុន​​នេះ ក្លឹប​​​ Bayern Munich ​នឹង​បង្ហាញ​​​​ឥរិយា​បថ​​ចំណាយ​​​​​ប្រាក់​ទិញ​កីឡាករ​​​ម៉ា​នូ​អេល ​ណយ​អ័រ ​អ្នកចាំ​ទី​ក្លឹប Schalke ក៏ដោយ​។​
លោក​ខាល ហៃ ​រុម​​មេ​និក​កេ ​ប្រធានក្លឹប Bayern Munich បង្ហើប​​ឱ្យ​ដឹង​ថា ​«កីឡាករ​​ហាន់​យ៉ក​​ប៊ុត ​ជាអ្នកចាំ​ទី​ដ៏លេច​ធ្លោ ​​ដែលធ្វើ​ឱ្យ​ខ្ញុំ​​មាន​សេចក្តី​​​សុខ​យ៉ាង​ខ្លាំង​​ហើយ​គេ​នៅលេង​ឱ្យ​យើង​បន្តទៀត»​។​
*ក្លឹប Chelsea យល់ព្រម​​ចំណាយ​ប្រាក់​​ច្រើនជាង Man Utd ទិញ​កីឡាករ​​យ៉ាន អេម​​​វីឡា ខ្សែ​បម្រើ​​​ក្រុម​ជម្រើស​ជាតិបារាំង
Chelsea ​ព្រម​ចំណាយប្រាក់​​ច្រើន​ជាង​ក្លឹប Man Utd ចំនួន​​​១០​លានផោន ​ទិញ​កីឡា​ករ​​​យ៉ាន អេម​វីឡា ​ខ្សែ​​បម្រើ​​ក្រុមជម្រើស​ជាតិ​បារាំង​។​
ក្លឹប Man Utd មានគម្រោង​ទិញ​​កីឡា​ករ​​​អេម វីឡា ខ្សែ​​បម្រើ​ក្លឹប ​Rennese មក​ពង្រឹង​​ក្លឹប​​​​នៅរដូវ​កាល​​ក្រោយ​​​ ដោយមាន​​តម្លៃ​ខ្លួន​​​១៥​លាន​​ផោន ប៉ុន្តែ Chelsea ក៏​មាន​​គម្រោង​​​ចង់​ទិញ​កីឡា​ករ​​អាយុ​២០​ឆ្នាំខាងលើ ទោះបីជា​​​សាមី​ខ្លួន​​ នឹកស្រមៃ​​​ចង់ផ្លាស់​ទៅលេង​ឱ្យ Man Utd ក៏ដោយ ។ ​ក្នុង​មួយរយៈ​ពេល​កន្លង​មក ​កីឡាករ​​អេម​វីឡា បានក្លាយ​​ជា​គោលដៅរបស់​ក្លឹប Liverpool Spurs Aston Villa និង Real Madrid ប៉ុន្តែក្លឹប Chelsea នៅមានជំនឿ​​ចិត្ត​ថា ថវិកា​​ចំនួន​​២៥​លានផោន​​​អាច​ធ្វើ​ឱ្យក្លឹប​​ Rennese យល់ព្រម​​​លក់​កីឡាករ​​​រូបនេះ​​ឱ្យ​ខ្លួន៕