ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋមន្ត្រីការទេសអាស៊ាន បានរួមប្រជុំគ្នាកាលពីថ្ងៃទី១១ កក្កដា នៅឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋមន្ត្រីការទេសអាស៊ាន បានរួមប្រជុំគ្នាកាលពីថ្ងៃទី១១ កក្កដា នៅឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋមន្ត្រីការទេសអាស៊ាន បានរួមប្រជុំគ្នាកាលពីថ្ងៃទី១១ កក្កដា នៅឥណ្ឌូណេស៊ី ដើម្បីធ្វើការពិភាក្សាពីបញ្ហានានា គ្របដណ្ដប់ដោយវិបត្តិនៅមីយ៉ាន់ម៉ា ជាវិបត្តិកំពុងតែមានការខ្វែងគំនិតគ្នា រវាងបណ្ដាប្រទេសជាសមាជិកលើភាពចាំបាច់ធ្វើការចរចាឡើងវិញ ជាមួយរបបយោធាមីយ៉ាន់ម៉ា។
ក្រោយការជួបប្រជុំគ្នារយៈពេល២ថ្ងៃនោះ បន្ទាប់មក មានការពិភាក្សាជាមួយចិន អាមេរិកនិងមហាអំណាចដទៃៗទៀត ដែលក្នុងឱកាសនោះរដ្ឋមន្ត្រីការបរទេសអាមេរិក លោកអានតូនីប្លីនកេន នឹងស្វែករកការថ្លឹងថ្លែងពីការធានានានារបស់ចិន ពីបញ្ហាសមុទ្រចិនខាងត្បូង។
អាស៊ាននៅតែខ្វែងគំនិតគ្នាលើការប៉ុនប៉ងខាងការទូត ដែលត្រូវប្រកាន់យកដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ ប្រទេសនេះធ្លាក់ក្នុងអំពើហិ.ង្សាបង្ហូរឈា.ម ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាល ស៊ីវិលរបស់លោកស្រីអ៊ួងសាន់ស៊ូជី កាលពីជាង២ឆ្នាំមុន ហើយនាំទៅដល់ការបង្ក្រាបបង្ហូរឈា.មចំពោះពួកប្រឆាំង។ បណ្ដាសមាជិកអាស៊ានមកដល់ដំណាក់កាលនេះ នៅមិនទាន់រកឃើញការព្រមព្រៀងគ្នាលើជំហរឯកភាពមួយនៅឡើយ៕
ចែករំលែកព័តមាននេះ