ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ដ៏​ធំ​លិចលង់​ភាគ​ឦសាន​អា​មេ​រិ​ក

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លា.ប់ ដោយសារ​ទឹកជំនន់​ដ៏​ធំ​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខាំ្ល​ង​

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លា.ប់ ដោយសារ​ទឹកជំនន់​ដ៏​ធំ​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខាំ្ល​ង​បំផុត​ដែល​នៅ​បន្ត មក​ដល់​ថ្ងៃ​ទី​១០​កក្កដា​នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​។

រដ្ឋ​ញូ​វ​យ៉​ក ញូ​វ​ចឺ​ស៊ី​ ខេន​ណិ​ក​ធី​ខេត ផេ​ន​ស៊ីល​វេ​នៀ ម៉ា​សាជូ​សេត​និង​វ័​រ​ម៉ុង​សុទ្ធតែ​ប្រកាស​អាសន្ន​ចំពោះ​ទឹក​ជន់​ឡើង​ភ្លាម​ៗ ខណៈ​ផ្នែក​ឧតុនិយម​អា​មេ​រិ​ក​ព្រមាន​ថា ទឹកជំនន់​អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​។ ការ​ប្រកាស​អាសន្ន​ទឹកជំនន់​ត្រូវ​បាន​ធ្វើ ក្នុង​រដ្ឋ​វ័​រ​ម៉ុង​និង​ក្នុង​តំបន់​ជា​ច្រើន​នៃ​រដ្ឋ​ញូ​វ​យ៉​ក ពិសេស​នៅ​តំបន់​ORANGE ដែល​នៅ​ទីនោះ​អាជ្ញាធរ​អះអាង​ពី​មនុស្ស​ម្នាក់​ស្លា.ប់​។

នៅ​រដ្ឋ​វ័​រ​ម៉ុង​ដែល​ទឹកជំនន់​ភ្លាម​ៗ​កំពុង​កើត​មាន បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​បាន​ដាក់់​ពង្រាយ សម្រាប់​ការ​ជម្លៀស​មនុស្ស​ចេញ​និង​ជួយ​សង្គ្រោះ​។ ចំណែក​នៅ​រដ្ឋ​ញូ​វ​យ៉​ក​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​កាលពី​ថ្ងៃ​ទី​៩​កក្កដា ដោយ​ទឹក​អាច​ឆក់​យក​ជីវិត​មនុស្ស​។ ទឹកជំនន់​បណ្ដាល​ឲ្យ​ផ្លូវថ្នល់​នានា​ត្រូវ​ទឹក​ជន់​លិច​និង​ហូរ​កាត់ នាំ​ឲ្យ​មនុស្ស​ទាំងឡាយ​ជាប់​ក្នុង​រថយន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ