តួកគី យល់ស្របឱ្យស៊ុយអែត ចូលជាសមាជិកអូតង់
ប្រទេសតួកគី ៖ កាលពីថ្ងៃទី១០ កក្កដា តួកគីបានផ្ដល់ការព្រមព្រៀងរបស់ខ្លួន ឲ្យស៊ុយអែតបាន
ប្រទេសតួកគី ៖ កាលពីថ្ងៃទី១០ កក្កដា តួកគីបានផ្ដល់ការព្រមព្រៀងរបស់ខ្លួន ឲ្យស៊ុយអែតបាន
ប្រទេសតួកគី ៖ កាលពីថ្ងៃទី១០ កក្កដា តួកគីបានផ្ដល់ការព្រមព្រៀងរបស់ខ្លួន ឲ្យស៊ុយអែតបានចូលជាសមាជិកអួតង់ ដែលនោះជាថៃ្ងប្រវត្តិសាស្ត្រ បង្ហាញពីឯកភាពរបស់អូតង់ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនាពេលនេះ ដែលផ្ដោតលើសង្គ្រាមអ៊ុយក្រែន ជិត១៨ខែក្រោយពីរុស្ស៊ីបើកការវា.យលុកចូលប្រទេសនេះមក។
ប្រធានាធិបតួកគីលោករីស៊ីបតៃយីប អ័រដូហ្គាន ដែលជាប់ឆ្នោតជាថ្មីកាលពីដំណាច់ខែឧសភាបន្តអាណត្តិ៥ឆ្នាំទៀត បានយល់ព្រមបញ្ជូនពិធីសារនៃការចូលរបស់ស៊ុយអែតជាសមាជិកអូតង់ ឲ្យសភាតួកគីអនុម័តឲ្យបានលឿនបំផុត ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោកULF KRISTERSSON សម្ដែងក្ដីរីករាយថា នេះជាទិវាល្អមួយសម្រាប់ប្រទេសលោក និងជាជំហានធំបំផុតមួយ។ ការសម្រេចនេះរបស់តួកគីទទួលការអបអរសាទរយ៉ាងខ្លាំង ពីសំណាក់ពួកលោកខាងលិច ពិសេសសហរដ្ឋអាមេរិក។ បើតួកគីលែងជំទាស់ ស៊ុយអែតត្រូវក្លាយជាសមាជិកទី៣២របស់អូតង់ ៕
ចែករំលែកព័តមាននេះ