ប្រមុខទាហានស៊ីឈ្នួលក្រុមWAGNER ជួបលោកពូទីន ត្រៀមបន្តប្រយុទ្ធដើម្បីរុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំងប្រកាសនាថ្ងៃទី១០ កក្កដាថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ
សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំងប្រកាសនាថ្ងៃទី១០ កក្កដាថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ
សង្គ្រាមអ៊ុយក្រែន ៖ វិមានក្រឹមឡាំងប្រកាសនាថ្ងៃទី១០ កក្កដាថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានជួបក្នុងវិមានក្រឹមឡាំងជាមួយប្រមុខកងកម្លាំងទាហានស៊ីឈ្នួលក្រុមWAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីន កាលពីថ្ងៃទី២៩ មិថុនាមកម៉្លេះ ពោលតែ៥ថ្ងៃក្រោយការបះបោរមិនបានសម្រេច។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវ គូសបញ្ជាក់ថា ការជួបគ្នានេះមានរយៈពេលដល់ជិត៣ម៉ោង ដោយមានការចូលរួមរបស់មនុស្ស៣៥នាក់ទៀត ពិសេសគ្រប់មេបញ្ចាការនិងមេដឹកនាំរបស់WAGNER ។ លោកពូទីនបានសរសើរចំពោះបណ្ដាសកម្មភាពរបស់WAGNER នៅលើរណសិរ្សអ៊ុយក្រែន ហើយក៏សរសើរដែរ ដល់ព្រឹត្តិការណ៍ថ្ងៃទី២៤មិថុនា ជាថ្ងៃនៃការបះបោររបស់ក្រុមនេះ។
លោកប៉េស្កូវបន្តថា លោកពូទីនបានស្ដាប់ ការពន្យល់ របស់បណ្ដាមេបញ្ជាការWAGNER ហើយបានស្នើ់បកមកវិញនូវការងារដល់ពួកគេនាពេលអនាគត ព្រមទាំងការងារបម្រើក្នុងជួរកងទ័ព។
អ្នកនាំពាក្យវិមានក្រឹមឡាំងបន្តទៀតថា បណ្ដាមេបញ្ជាការWAGNER បានបកស្រាយពីរឿងហេតុរបស់ពួកគេព្រមទាំងគូសបញ្ជាក់ថា ពួកគេគាំទ្រប្ដូរផ្ដាច់ និងនៅតែជាទាហានរបស់ប្រមុខរដ្ឋដែលជាអគ្គមេបញ្ជាការ និងអះអាងទៀតថាពួកគេត្រៀមបន្តប្រយុទ្ធដើម្បីមាតុភូមិ។
វិមានក្រឹមឡាំងមានប្រតិកម្មចំបែបនេះ ចំពោះអត្ថបទមួយរបស់កាសែតបារាំងLIBERATION ចេញផ្សាយកាលពីថ្ងៃទី៧កក្កដា ដែលថាផ្អែកលើប្រភពស៊ើបការណ៍ពួកលោកខាងលិច ដោយថា លោកព្រីហ្គោហ្ស៊ីនកំពុងជាប់ឃុំឃាំងនៅវិមានក្រឹមឡាំង កន្លែងដែលកោះហៅទៅជាមួយមេបញ្ជាការសំខាន់ៗរបស់លោក៕
ចែករំលែកព័តមាននេះ