ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​«ឡ​ដុត​កុលាលភាជន៍»​​ក្នុង​តំបន់​អង្គរ​តាំង​​ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១២

9 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហា​វ៉ៃ​និង Flinders University ដោយ​ប្រើ​ឧបករណ៍…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហា​វ៉ៃ​និង Flinders University ដោយ​ប្រើ​ឧបករណ៍ វាស់​ស្ទង់​រក​រចនាសម្ព័ន្ធ​ឡ​ដុត​កុលាលភាជន៍​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​អង្គរធំ​បាន​រក​ឃើញ​ថា មាន​ឡ​ដុត​ជា​ច្រើន​នៅ​ជ្រុង​ពាយព្យ​នា​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក នៃ​ក្រុង​សៀមរាប ខេត្តសៀមរាប ។

បណ្តុំ​ក្រុម​ឡ​ដុត​កុលា​ល​ភាន៍​ទាំងនោះ ស្ថិត​នៅ​លើ​ទួល​ធំ​វែង​មួយ​កន្លែង ដែល​លាតសន្ធឹង​ពី​កើត​ទៅ​លិច​ប្រវែង​២៣០​ម៉ែត្រ​និង​ទទឹង​មាន​ប្រវែង​៨៤​ម៉ែត្រ កម្ពស់​ប្រហែល​២,៧០​ម៉ែត្រ ។ ទួល​នេះ សន្ធឹង​ស្របគ្នា​និង​កំពែង​នៃ​ក​សិន្ធុ​ទឹក​ភាគ​ខាង ជើង​ផ្នែក​ខាងលិច របស់​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​អង្គរធំ មាន​ចម្ងាយ​១២៣​ម៉ែត្រ​ពី​ខ្លោងទ្វារ​ដី​ឆ្នាំង ។

លោក ទិន ទីណា អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​មាន​ប្រសាសន៍​ថា ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ស្រង់​ទិន្នន័យ​បុរាណវិទ្យា ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រក​ឃើញ​ថា មាន​ទួល​ឡ​ដុត​កុលា​ល​ភាន៍​មាន​ចំនួន​២៥ ដែល​ពុំ​ទាន់​មានការ​ធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​ថា ទី​នេះ​ជា​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​រើស​យក​អំបែង​ភាជន៍​យក​ទៅ​សិក្សា​តែ​ប៉ុណ្ណោះ ។

ទើបតែ​កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២២ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កំណាយ​លើ​ទួល​ឡ​នោះ​ចំនួន​ពីរ ដើម្បី​ប្រមូល​ទិន្នន័យ​ដែល​អាច​ឱ្យ​អ្នកជំនាញ​បញ្ជាក់​ថា ទីតាំង​នេះ​ជា​អ្វី​ឱ្យ​ពិតប្រាកដ?

យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​កំណាយ​ទាំង​ពីរ​លើក​កន្លង​មក​បាន​បញ្ជាក់​ថា ទីតាំង​នេះ​ជា​ឡ​ដុត​កុលាលភាជន៍​នៅ​ក្នុង​តំបន់​អង្គរ ដែល​ចាប់​ដំណើរការ​តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ និង​ឈប់​ដំណើរការ​នៅ​ដើម​សតវត្សរ៍​ទី​១៥​នៃ​គ្រិស្តសករាជ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គោលបំណង​ពង្រីក​ការ​ស្រាវជ្រាវ​ពី​បណ្តុំ​ឡ​ដុត​កុលាលភាជន៍​នេះ​ឱ្យ​បាន​វែង​ឆ្ងាយ​ទៅ​ទៀត ហើយ​ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល​និង​ផ្សព្វ​ផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ហា​វ៉ៃ និង​Flinders Univer​sity បាន​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ​ទំនើ ដើម្បី​វាស់​ស្ទង់ រក​រចនាសម្ព័ន្ធ​ឡ​ដុត​កុលាលភាជន៍​នៅ​តំបន់​ទ្វារ​ដី​ឆ្នាំង​នៃ​អង្គរធំ​នេះ ដោយ​ប្រើ​ឧបករណ៍ Magnetometer ដើម្បី​ស្វែងរក​សញ្ញាណ​ម៉ា​ញ៉េ​ទិ​ក​នៃ​រចនាសម្ព័ន្ធ​ឡ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាត់​ទុក​ថា ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​វាស់​ស្ទង់​នេះ គឺ​មាន​សារសំខាន់​សម្រាប់​អ្នកជំនាញ​យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ឡ​ដុត​កុលាលភាជន៍​នៅ​តំបន់​នេះ​តទៅ​ថ្ងៃ​មុខ​ទៀត ។

អត្ថបទសរសេរ ដោយ