ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឡើង​ទៅ​បង់ថ្លៃ​បន្ទប់​មួយ​ភ្លែត ក៏​បាត់​ម៉ូតូ​រក​មិនឃើញ បែរជា​បែកធ្លាយ​រឿង​បទល្មើស​ផ្សេង

9 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់ គ្រាន់តែ​ឡើង​ទៅ​ជាន់​ទី​១ ដើម្បី​យក​លុយ​ទៅ​បង់ថ្លៃ​បន្ទប់​ជួល​ឱ្យ​ម្ចាស់ផ្ទះ​មួយ​ភ្លែត​សោះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ បាត់​តែ​ម្តង​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​មក​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់ គ្រាន់តែ​ឡើង​ទៅ​ជាន់​ទី​១ ដើម្បី​យក​លុយ​ទៅ​បង់ថ្លៃ​បន្ទប់​ជួល​ឱ្យ​ម្ចាស់ផ្ទះ​មួយ​ភ្លែត​សោះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ បាត់​តែ​ម្តង​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​មក​ប្តឹង​សមត្ថកិច្ច​នគរ​បាល​ឱ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ឆែក​កាមេរ៉ា​សុវត្ថិភាព តែរកមិនឃើញ។ ក្រោយ​មក​អ្នក​ជិត​ខាង​​លួច​ប្រាប់​​ថា នៅ​ជិត​កន្លែង​កើតហេតុ មានផ្ទះ​បើក​ហ្គេ​ម​អ៊ី​ន​ធើ​ណេ​ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ជាប់​ផ្លូវ​ទល់មុខ​រោងចក្រ​ប៊ឺ​រី ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ វន កុ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខ​របរ​ក្រុមហ៊ុន​ផែស្ងួត​អ៊ុយ ញ៉ុ​ង ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ នឹង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ គាត់​ត្រឡប់​មក​ពី​ធ្វើ​ការងារ​នៅ​ផែស្ងួត​មួយ​កន្លែង​ជិត​ផ្ទះ​ជួល​។ លុះដល់​ថ្ងៃ​ត្រូវ​បង់លុយ​ថ្លៃ​បន្ទប់​ជួល ទើប​គាត់​ចត​ម៉ូតូ​នៅ​កន្លែង​ទុក​ម៉ូតូ​ជាន់​ផ្ទាល់​ដី រួច​ក៏​ឡើង​ទៅ​បន្ទប់​ជួល​ជាន់​ទី​១ ដើម្បី​យក​លុយ​ទៅ​អោយ​ម្ចាស់ផ្ទះ​ជួល ប៉ុន្តែ​គ្រាន់តែ​យក​លុយ​អោយ​ម្ចាស់ផ្ទះ​មិន​ទាន់​បាន​១០​នាទី​ផង នៅ​ពេល​គាត់​ចុះ​មក​មើល​ម៉ូតូ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​បាត់​តែ​ម្តង​»​។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា «​ខណៈ​ពេល​ភ្លាម​ៗ​នោះ រូប​គាត់​ក៏​នាំ​បងប្អូន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ឆែក​មើល​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ជិត​កន្លែង​កើតហេតុ​។ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​នាំ​កម្លាំង​ចុះ​មក​មើល​នៅ​កន្លែង​ទុក​ម៉ូតូ និង​កន្លែង​ច្រកចេញ​នឹង​ចូល ដោយ​មិន​មាន​កាមេរ៉ា​សុវត្ថិភាពណា​​បែរ​ចំ​កន្លែង​កើតហេតុ​ឡើយ បន្ទាប់​មក​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​វិញ​អស់​ទៅ​»​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ​នោះ​ផង​ដែរ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ជិត​កន្លែង​កើតហេតុ​នោះ គឺ​មាន​ទីតាំង​បើក​ល្បែ​.​ង​ស៊ីសង​ហ្គេ​ម​អ៊ី​ន​ធើ​រ​ណេ​ត ដោយ​មាន​មនុស្ស​ចាស់ និង​ក្មេង​ៗ​ជា​ច្រើន​ចូល​មក​លេង​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្លាច​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ