ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ប្រុង​ប្រយ័ត្ន​! កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​​ចិន ​​ភ្លៀង​តិចទៅបង្គួរ ផ្គរ រន្ទះ​ ​ខ្យល់​កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​អំពាវនាវឱ្យប្រជា​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ភា​ធ​ទាប​ពី​ប្រទេស​ចិន​នឹង​ធ្វើ​ឲ្យ​​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ​លាយឡំ​នឹង​បាតុភូត ​ផ្គរ រន្ទះ និងខ្យល់​កន្ត្រាក់​ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​អំពាវនាវឱ្យប្រជា​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ភា​ធ​ទាប​ពី​ប្រទេស​ចិន​នឹង​ធ្វើ​ឲ្យ​​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ​លាយឡំ​នឹង​បាតុភូត ​ផ្គរ រន្ទះ និងខ្យល់​កន្ត្រាក់​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​ បាន​ឲ្យ​ដឹង​ថា ពី​ថ្ងៃ​ទី​១២-១៤ ខែកក្កដា ព្រះ​រា​ជាណាចក្រ​កម្ពុជា​បន្ត​ទទួល​រង​នូវ​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប (​ចិន ) ។ បន្ទាប់​ពី​នោះ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកក្កដា នឹង​អាច​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ថ្មី​ដែល​កើតឡើង​ក្នុង​មហា​សមុទ្រ​​ប៉ា​ស៊ី​ហ្វិ​ក ( ខាងកើត​ហ្វី​លី​ពី​ន ), សមុទ្រ​ចិន​ខាងត្បូង និង​កំណើន​នៃ​ខ្យល់មូសុង​និ
រតី ។

ក្រសួង​បាន​លើក​ឡើង​ទៀតថា លក្ខណៈ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី៣៣-៣៥​អង្សា​សេ​។ ​ពី​ថ្ងៃ​ទី​១២-១៤ ខែកក្កដា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ ពី​ថ្ងៃ​ទី​១៥-១៨ ខែកក្កដា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ។

ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិ​បរមា មាន​ពី ៣២-៣៤​អង្សា​សេ​។ ពី​ថ្ងៃ​ទី​១២-១៤ ខែកក្កដា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ​។ ​ពី​ថ្ងៃ​ទី​១៥-១៨ ខែកក្កដា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ដោយឡែក ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ​។​ពី​ថ្ងៃ​ទី​១២-១៤ ខែកក្កដា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​តិច​ ។

ពី​ថ្ងៃ​ទី​១៦-១៨ ខែកក្កដា អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ។ នៅ​លើ​ផ្ទៃសមុទ្រ ខ្យល់​ប​កំ​បោក​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ ។ ក្រសួង​បាន​លើក​ឡើង​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន សូម​សាធារណជន​ទទួល​ជប​ជា ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ