ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់​នាវា​​៣គ្រឿងដឹក​ជនអន្តោប្រវេសន៍​៣០០​នាក់​ ​ក្រោយ​ចេញដំណើរ​មក​កោះ​កា​ណា​រី

2 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ សមាគម​ជួយ​ជន​អន្តោប្រវេសន៍ CAMIMANDO FRONTERAS/WALKING

ប្រទេស​អេ​ស្ប៉ា​ញ ៖ សមាគម​ជួយ​ជន​អន្តោប្រវេសន៍ CAMIMANDO FRONTERAS/WALKING BORDERS រាយការណ៍​នា​ថ្ងៃ​ទី​៩ កក្កដា ថា មនុស្ស​ដល់​យ៉ាងតិច​៣០០​នាក់ ដែលជិះ​នាវា​៣​គ្រឿង​ដឹក​ពួក​គេ​ពី​ប្រទេស​សេ​នេ​ហ្គា​ល់ មក​កាន់​ប្រជុំ​កោះ​កា​ណា​រី​អេ​ស្ប៉ា​ញ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ភាគ​ពាយ័ព្យ​អាហ្វ្រិក​បាន​បាត់​ខ្លួន​ក្នុង​សមុទ្រ ។

អ្នក​ទទួលខុសត្រូវ​របស់​អង្គការ​នោះ​ម្នាក់​គូស​បញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា នាវា​២​គ្រឿង​នាវាមួយ​ដឹក​មនុស្ស​ប្រមាណ​៦៥​នាក់​និង​នាវា​មួយទៀត​ដឹក​មនុស្ស​រវាង​ពី​៥០​ទៅ​៦០​នាក់ បាន​បាត់ដាន​ចាប់តាំងពី​១៥​ថ្ងៃ​មក​ហើយ គឺ​ចាប់តាំងពី​ពេល​ចាក​ចេញពី​សេ​នេ​ហ្គា​ល់ ប៉ុនប៉ង​មក​កាន់​អេ​ស្ប៉ា​ញ ។ នាវា​ទី​៣​បាន​ចាក​ចេញពី​សេ​នេ​ហ្គា​ល់​នាថ្ងៃ​ទី​២៧ មិថុនា ជាមួយ​មនុស្ស​ជិះ​២០០​នាក់ ។

សាច់ញាតិ​គ្រួសារ​ពួក​គេ​បាន​បាត់​ដំណឹង​ពួក​គេឈឹង​តាំងពី​ការ​ចេញដំណើរ​មក ។ នាវា​ទាំង​៣​គ្រឿង​នោះ​ចាក​ចេញពី​ក្រុង KAFOUNTINE ភាគ​ខាងត្បូង​សេ​នេ​ហ្គា​ល់​ចម្ងាយ​ប្រមាណ​១៧០០​គីឡូម៉ែត្រ​ពី​កោះ TENERIFE ជា​កោះ​មួយ​ក្នុង​ចំណោម​ប្រជុំ​កោះ​កា​ណា​រី​អេ​ស្ប៉ា​ញ ។

ប្រជុំ​កោះ​កា​ណា​រី​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​អាហ្វ្រិក​ខាងលិច បាន​ក្លាយជា​គោលដៅ​សំខាន់របស់​ពួក​អន្តោប្រវេសន៍ ដែល​ប៉ុនប៉ង​មក​កាន់​អេស្ប៉ា​ញ ។ ពួក​អន្តោប្រវេសន៍​មួយ​ចំនួន​ក៏​ប៉ង​ផ្សងព្រេង​ធ្វើ​ដំណើរ​កាត់​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ មកកាន់​ដែន​គោក​អេ​ស្ប៉ា​ញ​ដែរ ។ តាម​ទិន្នន័យ​របស់អង្គការ​អន្តរជាតិ​ទទួល​បន្ទុក​ខាង​អន្តោប្រវេសន៍របស់ អ​.​ស​.​ប ថា មនុស្ស​យ៉ាងតិច​៥៥៩​នាក់ ក្នុងនោះ​មាន​កុមារ​២០​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ឆ្នាំ២០២២ ខណៈ​ពួក​គេ​ប៉ុនប៉ង​ផ្សងព្រេង​កាត់សមុទ្រ​មក​កាន់​ប្រជុំ​កោះ​កា​ណា​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ