ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើងថា យន្តហោះ​ស៊ើប​ការណ៍​អា​មេ​រិ​កបាន​ហោះរំលោ.ភ​បំពា.ន​ដែនអាកាសខ្លួន

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​អាជ្ញាធរ​កូរ៉េខាងជើង​ថា បណ្ដា​យន្តហោះ​ស៊ើប​ការណ៍​អា​មេ​រិ​កបាន​ហោះ​

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​អាជ្ញាធរ​កូរ៉េខាងជើង​ថា បណ្ដា​យន្តហោះ​ស៊ើប​ការណ៍​អា​មេ​រិ​កបាន​ហោះ​ចូល​នា​ពេល​ថ្មី​ៗ​នេះ​ក្នុង​ដែនអាកាសរបស់​ខ្លួន ។ រដ្ឋាភិបាល​អា​មេ​រិ​ក​ពុំ​ទាន់​មាន​ប្រ​តិកម្ម​នៅឡើយ​ចំពោះ​ការ​ចោទប្រកាន់​នេះ ។

កូរ៉េ​ខាងជើង​ថ្លែង​នា​ថ្ងៃ​ទី​១០ កក្កដា​ថា បណ្ដាយន្តហោះ​ស៊ើប​ការណ៍​អា​មេ​រិ​ក​នា​ពេល​ថ្មី​ៗ​នេះ បាន​ហោះ​រំលោ.ភ​បំពា.ន​ដែនអាកាស​របស់​ខ្លួននិង​ហោះ​ស៊ើ​ប​ការណ៍​ និង​បាន​ព្រមាន​ថា ទោះជាខ្លួន​មានការ​អត់ធ្មត់ តែ​យន្តហោះ​ទាំងនោះ​អាចបា.ញ់​ទម្លាក់​នា​ពេល​ខាង​មុខ ។ ម្យ៉ាងទៀត​កូរ៉េ​ខាងជើង​បាន​បរិហារ ការ​បញ្ជូន​មក​ដល់​ឧបទ្វីប​កូរ៉េ នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​បាលី​ស្ទិ​កដោយ​វាយតម្លៃ​ថា បែប​នេះ​បង្ហាញ​ថា​លក្ខខណ្ឌ​បង្កជម្លោះ​នុយក្លេអ៊ែរ​មួយ​បាន​ក្លាយជា​ការ​ពិត ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KACNA អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងជើង​ថ្លែង​ថា គ្មាន​ការ​ធានា​ដែល​យន្តហោះ​ស៊ើ​​ប​ការណ៍​អា​មេ​រិ​ក​មិន
ត្រូវ​បា.ញ់​ទម្លា.ក់​នោះ​ឡើយ ។

កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​កាលពី​ខែ​មុន​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក​ដែល​អាច​បាញ់
មី​ស៊ី​​ល​បាលី​ស្ទិ​ក បាន​មក​ដល់​កំពង់​ផែ​ប៊ូ​សាន ។

KACNA និយាយ​ថា ដំណើរការ​បែប​នេះ​ជា​ការ​គំរា.មកំហែង​នុយក្លេអ៊ែរ​ចំពោះ​កូរ៉េ​ខាងជើង​និង​ប្រទេស​ដទៃ​ៗ​ទៀត​ក្នុង​តំបន់ ។ វា​តំណាង​ឲ្យ​ការគំរា.មកំហែ.ង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព ។ ប្រធានាធិបតី
អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ និង​សម​ភាគី​កូរ៉េ​ខាងត្បូង​លោក YOON SUK YEOL កាលពី​ដំណាច់ខែ
មេ​សាបាន​ព្រមព្រៀង​គ្នា​ពង្រឹង​កិច្ចសហការ​រវាងប្រទេស​ទាំង​២ ដើម្បី​ប្រឈម​មុខ​រាល់​ការ​បង្កើន​ភាព​តានតឹង​ពី​សំណាក់​ក្រុង​​ព្យុង​​យ៉ាង ៕

US President Joe Biden addresses the nation on averting default and the Bipartisan Budget Agreement, in the Oval Office of the White House in Washington, DC, June 2, 2023. (Photo by JIM WATSON / POOL / AFP) (Photo by JIM WATSON/POOL/AFP via Getty Images)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ