ភ្លៀងធ្លា.ក់ខ្លាំងនៅឥណ្ឌា ស្លា.ប់ជាង១០នាក់
ប្រទេសឥណ្ឌា ៖ ភ្លៀងបានធ្លាក់ខ្លាំងបំផុតពុំធ្លាប់មាននៅឥណ្ឌា បណ្ដាលឲ្យមានទឹកជំនន់និង
ប្រទេសឥណ្ឌា ៖ ភ្លៀងបានធ្លាក់ខ្លាំងបំផុតពុំធ្លាប់មាននៅឥណ្ឌា បណ្ដាលឲ្យមានទឹកជំនន់និង
ប្រទេសឥណ្ឌា ៖ ភ្លៀងបានធ្លាក់ខ្លាំងបំផុតពុំធ្លាប់មាននៅឥណ្ឌា បណ្ដាលឲ្យមានទឹកជំនន់និង
ការបា.ក់ដី ។ នៅរដ្ឋធានីញូវដែល្លីដែលវិថីទាំងឡាយត្រូវទឹកជន់លិចរហូតដល់ត្រឹមជង្គង់នោះ កម្ពស់ទឹកភ្លៀងមានដល់១៥៣មីល្លីម៉ែត្រ ជាកម្រិតខ្ពស់បំផុតនៃទឹកភ្លៀងដែលធ្លាក់ តែក្នុង១ថ្ងៃក្នុងខែកក្កដា ពុំធ្លាប់មានចាប់តាំងពី៤០ឆ្នាំមកហើយ ។
ខាងផ្នែកឧតុនិយមឥណ្ឌាដែលព្យាករណ៍ពីទិវាធ្លាក់ភ្លៀងខ្លាំងថ្មី ហើយអាជ្ញាធរបានបញ្ជាឲ្យបិទសាលារៀននៅក្រុងញូវដែល្លីនាថ្ងៃទី១០ កក្កដា ។ តាមទីភ្នាក់ងារព័ត៌មានឥណ្ឌា PTI ថា មនុស្ស១៥នាក់បានត្រូវស្លា.ប់រយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងរដ្ឋ៦នាភាគខាងជើងឥណ្ឌា ។
បណ្ដារដ្ឋតំបន់ភ្នំរងការប៉ះពាល់ខ្លាំងជាងគេ ជាមួយមនុស្ស៦នាក់ស្លា.ប់នៅរដ្ឋហ៊ីម៉ាឆាល់ប្រាដេស ដែលនៅទីនោះការបាក់ដីកាត់ផ្ដាច់ផ្លូវថ្នល់ដល់ទៅ៧០០ ។ នេះជាការអះអាងរបស់លោកអូមកាសាម៉ាអ្នកទទួលខុសត្រូវម្នាក់ខាងគ្រប់គ្រងសភាពការណ៍គ្រោះមហន្តរាយ ។ ផ្នែកឧតុនិយមព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ជាច្រើនភាគខាងជើងឥណ្ឌាប៉ុន្មានថ្ងៃខាងមុខនេះ ៕
ចែករំលែកព័តមាននេះ