ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់​ព័ន្ធគ្រឿងញៀ.ន​​គេច​ខ្លួន​ពី​រាជធានីភ្នំពេញ ​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​ថាឡាបរិ​វ៉ាត់​

14 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ​បុរស​សង្ស័យ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​ម្នាក់​បាន​ត្រូវ​មន្ត្រី​ប៉ូលិសប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ​​​សហការ​ជា​មួយ​ប៉ូលិសប៉ុស្តិ៍រដ្ឋ​បាល​ឃុំ​ព្រះ​រំកិល ចាប់​ខ្លួន​កាលពីវេលាម៉ោង២​និង៣០នាទី រសៀល ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១១ នៅភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុកថាឡាបរិវ៉ាត់ តាម​ដីកា​របស់​​ចៅ​ក្រម​ស៊ើប​សួរ​នៃ​

ខេត្ត​ស្ទឹង​ត្រែង ៖ ​បុរស​សង្ស័យ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​ម្នាក់​បាន​ត្រូវ​មន្ត្រី​ប៉ូលិសប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ​​​សហការ​ជា​មួយ​ប៉ូលិសប៉ុស្តិ៍រដ្ឋ​បាល​ឃុំ​ព្រះ​រំកិល ចាប់​ខ្លួន​កាលពីវេលាម៉ោង២​និង៣០នាទី រសៀល ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១១ នៅភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុកថាឡាបរិវ៉ាត់ តាម​ដីកា​របស់​​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។

លោកអនុសេនីយ៍ឯក គឹម ស៊ន នាយ​រង​ការិយា​ល័យប្រឆាំងគ្រឿងញៀន​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ដែល​បាន​ត្រូវ​​ចាប់​ខ្លួនតាមដីកា​របស់សាលា​ដំបូងរាជ​ធានី​​ភ្នំពេញ ចុះថ្ងៃទី​២៩ កក្កដា ឆ្នាំ២០១០ ​​​ឈ្មោះ​ចំរើន លេន អាយុ២៩ឆ្នាំ រស់នៅភូមិ​ក្រោម ឃុំព្រះរំកិល ស្រុកថាឡា​បរិវ៉ាត់ មានមុខ​របរ​មិនពិតប្រាកដ​។

ជនសង្ស័យ​រូប​នេះបាន​ត្រូវ​ចៅ​ក្រម​ស៊ើបសួររបស់សាលាដំបូងរាជធានី​ភ្នំពេញ ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ​និង​​បាន​ចេញដីកា​ឱ្យ​​សមត្ថកិច្ចចាប់ខ្លួន​នៅក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ក្រោយ​មកជនជាប់ចោទ​​រូប​នេះ​បាន​រត់​គេចខ្លួន ហើយ​សមត្ថកិច្ចបាន​ស្រាវជ្រាវដឹង​ថា ​ជន​នេះ​មានទីលំនៅ​ក្នុងឃុំព្រះរំកិល ស្រុក​ថា​ឡា​ប​រិវ៉ាត់ ទើបសមត្ថ​កិច្ចប៉ូលិសធ្វើតាមដាន​រហូត ហើយ​​ពេល​ឃើញរូបគេ​ចូលមក​ស្រុក​កំណើត​វិញ ក៏​​ចាប់ខ្លួន​តែ​ម្តង។

លោកគឹម ស៊ន បានបន្តថា បន្ទាប់ពីទទួល​ដីកា​ពីសាលាដំបូងរាជធានីភ្នំពេញ យើងបាន​ដាក់​កម្លាំងឱ្យឃ្លាំមើលជិតមួយឆ្នាំ ទើប​ឃើញ​ជន​សង្ស័យចូលមកលំនៅឋានវិញបាន​មួយ​សប្តាហ៍ ក៏​ធ្វើការ​ឃាត់​ខ្លួន​នាំ​មក​កាន់​​ស្នងការ​ដ្ឋាន​ខេត្ត ដើម្បីសាកសួរ ​រួច​ហើយ​នឹង​បញ្ជូនទៅ​រាជ​ធានី​ភ្នំពេញ​វិញ៕