ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភាគី​ថៃ​រឹត​បន្តឹង​ការ​ចេញ​-​ចូល​លើ​ពល​ករ អាជ្ញាធរ​កម្ពុជា​ចុះ​ធ្វើការ​សម្របសម្រួល

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ក្រោយ​ភាគី​ថៃ​រឹត​បន្តឹង​ការ​ចេញ​-​ចូល បណ្តាល​ឱ្យ​មានការ​កកស្ទះ ក៏​ត្រូវ​ខាង​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​សម្របសម្រួល​លែង​កកស្ទះ​ដូច​មុន​ហើយ គិត​ចាប់ពី​ថ្ងៃ​ទី​០៨ កក្កដា ឆ្នាំ​២០២៣ នៅ​ច្រក​ខ្ល​ង​លឹ​ក​ថៃ ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ក្រោយ​ភាគី​ថៃ​រឹត​បន្តឹង​ការ​ចេញ​-​ចូល បណ្តាល​ឱ្យ​មានការ​កកស្ទះ ក៏​ត្រូវ​ខាង​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​សម្របសម្រួល​លែង​កកស្ទះ​ដូច​មុន​ហើយ គិត​ចាប់ពី​ថ្ងៃ​ទី​០៨ កក្កដា ឆ្នាំ​២០២៣ នៅ​ច្រក​ខ្ល​ង​លឹ​ក​ថៃ ឈម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ សូមរំលឹកថា៖ ពលរដ្ឋ​ខ្មែរ​​​ត្រូវ​​ភាគី​ថៃ​រឹត​បណ្តឹង​ការ​ចេញ​-​ចូ​ល​បណ្តាលឱ្យ​​កក​ស្ទះ​ច្រើនម៉ោង

ក្នុង​ឱកាស​ដែល​ចុះ​សម្របសម្រួល ខាង​ភាគី​អាជ្ញាធរ​កម្ពុជា​គឺ​មាន​វត្តមាន​របស់​លោក​គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ជួប​គ្នា​ភាគី​ថៃ​នៅ​ច្រក​ខ្ល​ង​លឹ​ក ប្រទេស​ថៃ ។

លោក គាត ហ៊ុ​ល បាន​ប្រាប់​ថា ក្រោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​បទបញ្ជា​អោយ​បញ្ឈប់​សកម្មភាព​បោះត្រា​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​យក​លុយ​ក្រៅ​សេវា​ចាប់ពី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​ភាគី​ថៃ​បាន​រឹត​បន្តឹង​ពលរដ្ឋ​កម្ពុជា​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក​ថៃ បណ្តាល​ឱ្យ​កកស្ទះ​ប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អាជីវករ​ខ្មែរ និង​កម្មករ​លក់ដូរ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ពលរដ្ឋ​កម្ពុជា​ដែល​ចេញ​-​ចូល​ត្រូវ​បាន​កកស្ទះ​ពេល​ព្រឹក នៅ​ពេល​ដែល​សម្រុក​ចេញ​បណ្តាល​ឱ្យ​ស្ទះ​ភ្លាម​ៗ ហើយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ជួប​សម្របសម្រួល​ជាមួយ​ភាគី​ថៃ​នៅ​ច្រក​ខ្ល​ង​លឹ​ក​ថៃ ដែល​ចាប់ពី​ពេល​នេះ​តទៅ ដំណើរការ​ចេញ​-​ចូល​គឺ​មាន​លក្ខណៈ​ដូច​ធម្មតា ។

ទន្ទឹម​នេះ អាជីវករ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ឈប់​សកម្មភាព​បោះត្រា​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​យក​ប្រាក់​ពេល​ចេញ​-​ចូល ដែល​ម្តង​ចំណាយ​៥០​បាត ស្មើ​ប្រាក់​រៀល​៧.០០០​រៀល បើ​កម្មករ​អូស​រទេះ​១​ថ្ងៃ​ចេញ​-​ចូល​៤​ទៅ​៥​ដង​អស់​ប្រមាណ​២០០​ទៅ​២៥០​បាត​ធ្វើឱ្យ​ប៉ៈ​ពាល់​ដល់​ជីវភាព​គ្រួសារ ។

អាជីវករ​បាន​បញ្ជាក់​ថា នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ មាន​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​និង​តាម​បណ្តា​ខេត្ត​ទៅ​លក់ដូរ​មាន​ប្រមាណ​ជា​៨០% មាន​២០% ជា​ពលរដ្ឋ​ថៃ ហើយ​ពលរដ្ឋ​កម្ពុជា​មាន​ទិញ​តូប​និង​ជួល​តូប​មាន​តំលៃ​ខ្ពស់ ឬ​ថ្លៃ​ពេក​លក់​រយៈពេល​កន្លង​មក ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ទំនិញ​និង​អ្នកលក់​ចោទប្រកាន់​ទំ​ទិញ​ក្លែង​កម្មសិទ្ធិបញ្ញា ត្រូវ​បាន​ដាក់ទោស និង​ផាក​វិន័យ ខ្លះ​ត្រូវ​បាន​ធ្លាក់ខ្លួន​ក្រ ព្រោះ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ