ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កនា.ដ​កម្ម! បា.ក់​អគារ​មួយ​នៅ​ប្រេ​ស៊ី​ល​ស្លា.ប់​យ៉ាងតិច​​ជាង​​១០​​នាក់

2 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​អាជ្ញាធរ​ថា សាកស.ព​អ្នក​បា.ត់​ខ្លួន​៣​នាក់​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​អាជ្ញាធរ​ថា សាកស.ព​អ្នក​បា.ត់​ខ្លួន​៣​នាក់​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៨​កក្កដា ក្រោម​គំនរ​បាក់បែក​នៃ​អគារ​មួយ ដែលរ​លំបាក់​នៅ​ទីក្រុង​PAULISTA មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​RECIFE នា​ភាគ​ឦសាន​ប្រេ​ស៊ី​​ល នាំ​ឲ្យ​ចំនួន​អ្នក​ស្លា.ប់​ដោយសារ​គ្រោះ​មហន្តរាយ​នោះ​ឡើង​ដល់​យ៉ាងតិច​១៤​នាក់​។

បណ្ដា​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ឈប់​ការ​រុករក​បន្ទាប់​ពី​រក​ឃើញ​នារី​ម្នាក់​និង​កុមារ​២​នាក់​ដែល​បាត់​ខ្លួន ចាប់តាំងពី​ការ​បាក់​អគារ​នោះ​ពី​ថ្ងៃ​ទី​៧​កក្កដា​មក​។ អគារ​នេះ​គេ​ហាម​មិន​ឲ្យ​មនុស្ស​នៅ​ព្រោះ​ខ្លាច​បាក់់ តែ​នៅ​មាន​អ្នកកាន់កាប់​ដោយ​ខុសច្បាប់​។ ការ​បាក់​អគារ​នោះ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​១១​នាក់​ទៀត​មាន​អាយុ​ចាប់ពី​៥​ឆ្នាំ​ដល់​៤៥​ឆ្នាំ​រង​របួស​ផង​ដែរ​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ផ្នែក​ការពារ​ស៊ី​​វិល​នៃ​រដ្ឋ​PEMAMBOUC​ប្រេ​ស៊ី​ល​។

នារី​ម្នាក់​អាយុ​៦៥​ឆ្នាំ​និង​ក្មេង​ជំទង់​២​នាក់ អាច​កាយ​គំនរ​បា.ក់បែក​រក​ឃើញ​នៅ​រស់រាន​មានជីវិត​។ អគារ​មាន​កម្ពស់​៣​ជាន់​នោះ គេ​តម្រូវ​ឲ្យ​បិទ​តាំងពី​ឆ្នាំ​២០១០​មក មក​ពី​គ្រោះថ្នាក់​ដែល​វា​អាច​បាក់​នា​ពេល​ណាមួយ ប៉ុន្តែ​នៅ​មាន​មនុស្ស​ក្រាញ​រស់នៅ​ដោយ​ខុសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ