ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥដ្ឋ​អេកូ ធ្វើ​ពី​លោហៈធាតុ​ផ្សំ​៤​មុខ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

ឥដ្ឋ​អេកូ ធ្វើ​ពី​លោហៈធាតុ​ផ្សំ ដែល​មាន​៤​មុខ ដូច​ជា ៖ ថង់​ផ្លា​ស្ទីក ស្ងួត កិន ចេញ​ជា​កម្ទេច​លាយឡំ​ជាមួយនឹង ខ្សាច់ ដី និង​ស៊ីម៉ងត៍ រួច​លាយ​នឹង​ទឹក​១​ធុង​តូច​ទៀត ដើម្បី​បង្កើត​បាន​ចេញ​ជា​ឥដ្ឋ​អេកូ ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ពិត​ៗ

ខេត្តសៀមរាប ៖ ឥដ្ឋ​អេកូ ធ្វើ​ពី​លោហៈធាតុ​ផ្សំ ដែល​មាន​៤​មុខ ដូច​ជា ៖ ថង់​ផ្លា​ស្ទីក ស្ងួត កិន ចេញ​ជា​កម្ទេច​លាយឡំ​ជាមួយនឹង ខ្សាច់ ដី និង​ស៊ីម៉ងត៍ រួច​លាយ​នឹង​ទឹក​១​ធុង​តូច​ទៀត ដើម្បី​បង្កើត​បាន​ចេញ​ជា​ឥដ្ឋ​អេកូ ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ពិត​ៗ ហើយ​បើ​បងប្អូន​ចង់​មក​រៀន​បាន ដោយ​ឥត​គិតលុយ​នោះ​ទេ​។

ឥដ្ឋ​អេកូ ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា «FACT» មាន​ទីតាំង​ស្នាក់​ការ​នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប ហើយ​ចុះ​លើ​ផ្លូវ​ថ្ម បុស្ស​ក្រឡាញ់ នៅ​ខាងស្ដាំ​ដៃ​១០០​ម៉ែត្រ ដល់​កន្លែង​ធ្វើ​ឥដ្ឋ​នេះ​ហើយ​។

បើ​តាម​សម្តី​របស់​លោក ម៉េ​ង ហួត អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​សៀមរាប តំណាង​ឱ្យ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា «FACT» បាន​ប្រាប់​ឱ្យ​ដឹង​ថា ឥដ្ឋ​អេកូ នេះ មាន​៣ ក្នុង​នោះ ៖ ១- ឥដ្ឋ​លាត​ពណ៌​ក្រហម​។ ២- ឥដ្ឋ​ក្បាច់​មាន​៣ គឺ​ឥដ្ឋ​ក្បាច់​សំបកឈើ​, ឥដ្ឋ​ក្បាច់​ផ្កា​ចាន់ និង​ឥដ្ឋ​ក្បាច់​រូប​នាគ​។ ៣- ឥដ្ឋ​ពណ៌​ស ដែល​ប្រជាពលរដ្ឋ​តែងតែ​ចូល​ចិត្ត​មក​ទិញ ព្រោះ​វា​ជា​ពណ៌​ធម្មជាតិ​ពិត​ៗ ជាង​ឥដ្ឋ​លាត​ពណ៌​ក្រហម​។

លោក​បញ្ជាក់​ថា ចំពោះ​ឥដ្ឋ​អេកូ​របស់​យើង ដែល​មាន​រូប​សញ្ញា​សម្គាល់​នៅ​លើ​ឥដ្ឋ គឺជា​ឥដ្ឋ​អេកូ បោះ​ល់​ដុំឥដ្ឋ​ដែល​គ្មាន​ពី​ណា​លួច​ក្លែងបន្លំ​ត្រា ឬ​ឈ្មោះ​នោះ​បាន​ឡើយ​។ លោក​បន្ថែម​ទៀត​ថា វិធី​ផ្សំ​មាន​ដូច​ជា ៖ មុន​ដំបូង យើង​យក​ដី​ទៅ​រ៉ែ​ង រួច​យក​មក​កិន ហើយ​លាយ​ជាមួយ​ល្បាយ​ដី ដូច​ជា ៖ ស៊ីម៉ង់ត៍​, ខ្សាច់ និង​ថង់​ផ្លា​ស្ទីក ដែល​កិន​រួច យក​ទៅ​កូរ​លាយឡំ​ជាមួយ​គ្នា​ហើយ​ចាក់ទឹក​បន្តិច រួច​ពូត ហើយ​យក​ទៅ​កៀប​ជាមួយនឹង​ម៉ាស៊ីន បន្ទាប់​មក​ក៏​ចេញ​ជា​ឥដ្ឋ​អេកូ រួច​យក​វា​ទៅ​ហាលថ្ងៃ​រយៈពេល​៣​ស​ប្ដា​ហ៍ អាច​យក​ទៅ​ប្រើ​បាន​ហើយ​។

លោក​បន្ត​ថា បើ​យើង​ទិញ​ឥដ្ឋ​អេកូ​នេះ យក​ទៅ​ធ្វើ​ផ្ទះ ឬ​ធ្វើ​របង​ចំណេញ​ជាង​យើង​ទិញ​ឥដ្ឋប្រហោង ឬ​ឥដ្ឋតាន់ ព្រោះ​ក្នុង​មួយ​ដុំ​វា​ស្មើ​២​ដុំឥដ្ឋ​ប្រហោង​។ លោក​បន្ថែម​ទៀត​ថា អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា «FACT» របស់​យើង មាន​បុគ្គលិក​ប្រុស​ស្រី​ចំនួន​៥​នាក់​។

លោក​បញ្ជាក់​ទៀត​ថា បើ​បងប្អូន​ចង់​ទិញ​ឥដ្ឋ​អេកូ ពណ៌​ស ឬ​ពណ៌​ក្រហម យក​ទៅ​ធ្វើ​ផ្ទះ ឬ​របង​ផ្ទះ​នោះ ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​៨,៥​ដុល្លារ ស្មើនឹង​៤០​ដុំ​។ រីឯ​ឥដ្ឋ​ក្បាច់​វិញ ក្នុង​១​ម៉ែត្រការ៉េ តម្លៃ​៩,៥​ដុល្លារ ស្មើនឹង​៤០​ដុំ​ដូច​គ្នា​។ ហើយ​បើ​បងប្អូន​ចង់​ទិញ​យក​ទៅ​បោះ​ដុំ​នៅ​ឆ្ងាយ ឬ​ជិត​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា «FACT» និង​សហការ រីករាយ​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ