ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអាល្លឺម៉ង់ឈ្នះជើងឯក​ប្រណាំងរថយន្ត Turkish Grand Prix

14 ឆ្នាំ មុន

កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ ឈ្នះជើងឯក​នៃការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​​កម្ម​វិធី​Turkish Grand Prixនៅ​ក្រុងអ៊ីស្តង់​ប៊ុល​ប្រទេស​តួកគី​កាល​ពី​ថ្ងៃអាទិត្យ​​ទី៨ ខែឧសភា​​កន្លង​ម​ក​នេះ​ ។​ វេតទែល​វ័យ​២៣ឆ្នាំ​បើក​បរ​ឲ្យ​ក្រុម​ប្រណាំង​រេដប៊ុល​បាន​បញ្ចប់​ការ​ ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​៣០​នាទី​និង១៧.៥៥៨​វិនាទី​ដណ្តើម​បាន​ ពាន​ជើង​ឯក​​ ។

កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះជើងឯក​នៃការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​​កម្ម​វិធី​Turkish Grand Prixនៅ​ក្រុងអ៊ីស្តង់​ប៊ុល​ប្រទេស​តួកគី​កាល​ពី​ថ្ងៃអាទិត្យ​​ទី៨ ខែឧសភា​​កន្លង​ម​ក​នេះ​ ។​ វេតទែល​វ័យ​២៣ឆ្នាំ​បើក​បរ​ឲ្យ​ក្រុម​ប្រណាំង​រេដប៊ុល​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​៣០​នាទី​និង១៧.៥៥៨​វិនាទី​ដណ្តើម​បាន​ពាន​ជើង​ឯក​​ ។ កីឡាករ​ដែល​បើក​លឿន​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​​២បាន​ទៅ​លើកីឡាករអូស្ត្រាលី​ម៉ាក វេបប៊័រ​​ ។ កីឡាករ​វេបប៊័រ​​ដែល​បើក​បរ​ឲ្យ​ក្រុម​ម៉ាក់ឡារ៉ឹន​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលាយឺត​ជាង​វេតទែល​០៨.៨០៧​វិនាទី ។
ចំណែកកីឡាករ​ដែល​បើក​លឿន​លំ​ដាប់​ទី​៣បាន​ទៅលើ​កីឡាករ​អេស្ប៉ាញ​ហ្វឺណាន់​ដូ អាឡុន​សូ​។ អាឡុន​សូ​ដែល​បើក​បរ​ឲ្យ​ក្រុម​ហ្វេរ៉ា​រី​​បាន​បញ្ចប់​ការ​ប្រណាំងក្នុង​ថិរវេលា​១០.០៧៥​វិនាទី​​វិនាទី​យឺត​ជាង​វេតទែល​​ ។​
សម្រាប់​វេតទែល​នេះ​គឺជា​ជ័យ​ជម្នះ​ជើង​ឯក​​លើក​ទី​៣​ហើយ​នៅក្នុងការ​ប្រណាំង​៤លើក​នៅ​រដូវ​កាល​ប្រណាំ​ង​ឆ្នាំ​នេះ ​ហើយ​ក៏​ជា​ជ័យជម្នះ​លើក​ទី​១៣នៅ​ក្នុងអាជីព​របស់​គេ​ផងដែរ​ ។ កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅប្រទេស​អូស្ត្រាលី​​ វេតទែល​ក៏​ធ្លាប់​បាន​នាំ​មុខ​បណ្តោះ​អាសន្នម្តង​រួច​មក​ហើយ​ដែរ​ ប៉ុន្តែ​ទី​បំផុត​គេ​នៅ​តែ​មិន​អាច​ដណ្តើម​បាន​ជើង​ឯក​។ កីឡាករ​បាតថុន​ក៏​ដណ្តើម​ពាន​ជើង​ឯក​យក​ទៅ​បាត់ ។
ថ្លែង​បន្ទាប់​ដណ្តើម​បានពាន​ជើង​ឯក​ វេតទែល​បានបញ្ជាក់​ថា​៖«នេះ​ជា​ការ​បញ្ជាក់​ពី​​ជ័យ​ជំនះ​ក្នុង​ការ​ប្រណាំង​លើក​ក្រោយ​ៗ​ទៀត​។ ពិត​ប្រាកដ​ណាស់​យើង​នឹង​ឈ្នះ​ការ​ប្រ​ណាំង​លើក​ក្រោយៗ​ទៀត​​។ នេះ​ជា​លទ្ធផល​ដែល​យើង​ចង់​បាន ​ហើយ​ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ក្រុម ។ ជ័យជំនះ​ក្នុង​ថ្ងៃ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ។ យើង​ធ្វើ​បាន​ល្អ​ចាប់​តាំងពី​ការ​ប្រណាំង​សាកល្បង​មក​ម្លេ៉ះ​។ ខ្ញុំ​ពេញ​ចិត្ត​ទី​លាន​ប្រណាំ​ង​នៅ​ទី​នេះ​ជា​ខ្លាំង​​​។ ដូច្នេះ​នេះ​គឺជា​ជ័យ​ជម្នះ​ដ៏​ផ្អែម​ឆ្ងាញ់​ដែល​កើត​ចេញ​ពី​បណ្តា​កីឡាករ​ដ៏​ឆ្នើម​ បូក​រួម​ទាំង​យុ​​ទ្ធ​សា​ស្រ្ត​យ៉ាង​មហិមា​​​ »។
កីឡាករអង់​គ្លេស​ឡេវីស ​ហាមមីលតុន​ដែល​ជា​ជើង​ឯក​ពិភពលោក​ឆ្នាំ​២០០៨​នោះ​បាន​និយាយ​ថា​ខ្លួនពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ខណៈ​ដែល​យឺត​ជាង​វេតទែល​តែ​៤០.២៣២​វិនាទី​នោះ ។ តែ​គេ​ក៏​បាន​សំដែង​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្តូរ​ក្រុម​ម៉ាក់ឡារ៉ឹនផងដែរ ។ ហាមមីលតុន​បញ្ចប់​ការ​ប្រណាំង​ដោយ​ដណ្តើម​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៤ប៉ុណ្ណោះ​។
ចំ​ណែក​កីឡាករ​អាល្លឺម៉ង់​​នី​កូ រ៉ូ​បឺក​​បាន​បាន​បញ្ចប់​ការ​​ប្រណំាំងក្នុង​ចំ​ណាត់​ថ្នាក់​លេខ៥​​​។​ កីឡាករវ័យ​ក្មេង​​​រូបនេះ​បាន​សំដែង​ការ​អស់​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​លទ្ធផល​​របស់​ខ្លួន​ ហើយ​ថា​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​អស់ពី​​សមត្ថភាព​របស់​គេ​មិនគួរ​ណា​បាន​ត្រឹម​តែ​លេខ៥នោះទេ។ បញ្ចប់​ការ​ប្រណាំង​លើក​នេះ​រ៉ូ​បឺក​ប្រើ​ពេល​ច្រើន​ជាង​វេតទែល​៤៧.៥៣៩វិនាទី​ ៕