ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​បីនាក់​ត្រូវ​ជា.ប់​ព.ន្ធ​នា​គារ​ច្រើន​ឆ្នាំ​ពី​បទ​រត់​ពន្ធ​មនុស្ស​ទៅ​ប្រទេស​កាណាដា

10 ខែ មុន

នៅ​ពេល​ខ្លះ​, មនុស្ស​ធ្វើ​​ចំណាក​ស្រុក​​​ដោយ​​សារ​​​មេ​ខ្យល់​​ដើរ​​និយាយ​ពន្យុះ​មនុស្ស​នៅ​តាម​ស្រុក​ភូមិ​​ដើម្បី​​ទៅ​រស់​នៅ​ស្រុក​គេ​​។ ​​​ពួក​គេ​​បោក​បញ្ឆោត​​​​ថារស់​នៅ​ស្រុក​គេ​មាន​សុភ​មង្គល និង​ងាយ​ស្រួល​រក​​លុយ​​។ ​​គោល​បំណង​របស់​ពួក​គេ​​ដើម្បី​ឱ្យ​​ជន​រង​គ្រោះ​ពឹង​ពាក់​ពួក​គេ​ដើម្បី​​រត់​ការ​ខុស​ច្បាប់​។​​ អ្នក​ដែល​ចំណេញ​​គឺ​មេខ្យល់​ និង​បក្ស​ពួក​របស់​គេ​។ ចំណែក​ជន​រង​គ្រោះ​ជួន​កាល​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​។ ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​​​នៃ​ការ​រត់​ពន្ធ​មនុស្ស​នៅ​វៀតណាម​ ដែល​នាំ​ទៅ​ដល់​ការ​កាត់​ទោស​មនុស្ស​បី​​នាក់​។​​…

នៅ​ពេល​ខ្លះ​, មនុស្ស​ធ្វើ​​ចំណាក​ស្រុក​​​ដោយ​​សារ​​​មេ​ខ្យល់​​ដើរ​​និយាយ​ពន្យុះ​មនុស្ស​នៅ​តាម​ស្រុក​ភូមិ​​ដើម្បី​​ទៅ​រស់​នៅ​ស្រុក​គេ​​។ ​​​ពួក​គេ​​បោក​បញ្ឆោត​​​​ថារស់​នៅ​ស្រុក​គេ​មាន​សុភ​មង្គល និង​ងាយ​ស្រួល​រក​​លុយ​​។ ​​គោល​បំណង​របស់​ពួក​គេ​​ដើម្បី​ឱ្យ​​ជន​រង​គ្រោះ​ពឹង​ពាក់​ពួក​គេ​ដើម្បី​​រត់​ការ​ខុស​ច្បាប់​។​​ អ្នក​ដែល​ចំណេញ​​គឺ​មេខ្យល់​ និង​បក្ស​ពួក​របស់​គេ​។ ចំណែក​ជន​រង​គ្រោះ​ជួន​កាល​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​។ ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​​​នៃ​ការ​រត់​ពន្ធ​មនុស្ស​នៅ​វៀតណាម​ ដែល​នាំ​ទៅ​ដល់​ការ​កាត់​ទោស​មនុស្ស​បី​​នាក់​។​​

ជន​ជាតិ​វៀតណាម​២​នាក់​បង​ប្អូន​​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​រត់​ពន្ធ​មនុស្ស​​ខុស​ច្បាប់​ទៅ​ប្រទេស​ដទៃ​​​។ បុរស​​ឈ្មោះ​ង្វៀនវឿងកឿង អាយុ​៤០​ឆ្នាំ ត្រូវ​តុលាការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំ, ខណៈ​ដែល​បុរស​ឈ្មោះ​ង្វៀន​វ៉ាន់តៃ (Nguyen Van Tai) អាយុ​៣២​ឆ្នាំ ​ត្រូវ​ជាប់​ពន្ធ​នាការ​២​ឆ្នាំ​កន្លះ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​សាលា​ដំបូង​ប្រចាំ​ទី​ក្រុង​ហាណូយ។ ​អ្នក​សម​គំនិត​នៅ​ក្នុង​អំពើ​​នេះ​​គឺ​នារី​ឈ្មោះ​​​ង្វៀន​ធីញ៉ាន (Nguyen Thi Nhan)  អាយុ​៣២​ឆ្នាំ រស់​នៅ​ខេត្ត​ភូថូ (Phu Tho) ត្រូវ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ​ពី​បទ​ដើរ​រក​ម៉ូយ​ឱ្យ​បុរស​ទាំង​​២​នាក់​ដើម្បី​ផ្ដល់​សេវា​ខុស​ច្បាប់​នេះ​​។

ជន​ជាប់​ចោទ​ និង​អ្នក​សម​គំនិត​ទាំង​​បី​​នាក់​ដែល​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​​ពន្ធ​នាគារ​ពី​១ឆ្នាំ​កន្លះ​ទៅ​បី​​ឆ្នាំ​​ពី​បទ​​​រត់​ពន្ធ​មនុស្ស​ (ជួយ​រត់​ការ​ខុស​ច្បាប់​ដើម្បី​ទៅ​នៅ​ប្រទេស​កាណាដា) (ពី​ឆ្វេង​ទៅ​ស្ដាំ​៖ ១- បុរស​ឈ្មោះ​ង្វៀន​​​វឿងកឿង (Nguyen Vuong Cuong), ២- បុរស​ឈ្មោះ​​​ង្វៀន​វ៉ាន់តៃ (Nguyen Van Tai) និង​ ៣- ​នារី​ឈ្មោះ​​​ង្វៀន​ធីញ៉ាន (Nguyen Thi Nhan)

​​តុលាការ​រក​ឃើញ​ថា​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១​, ​កឿង និង​តៃ ​ផ្សព្វ​ផ្សាយ​​​តាម​ហ្វេស​ប៊ុក​​ថា​​​​​ខ្លួន​​មាន​សេវាធ្វើ​​ទិដ្ឋាការ​ និង​​ជួយ​​រត់​ការ​សម្រាប់​អ្នក​ដែល​ចង់​ទៅ​រស់​នៅ​ស្រុក​គេ​​​​។ ​ក្រោយ​មក​, មាន​​មនុស្ស​២​នាក់​ចាប់​អារម្មណ៍​នឹង​​ការ​ផ្សព្វ​ផ្សាយ​នេះ​។ ម្នាក់​​ជា​នារី​ឈ្មោះ​ញ៉ាន និង​ម្នាក់​ទៀត​ឈ្មោះ​ធី​។ ​​​នារី​ឈ្មោះ​ធី និង​ស្វាមី​ ចង់​ទៅ​រស់​នៅ​ប្រទេស​កាណាដា​។ ប៉ុន្តែ​ពួក​គេ​​ស្នើ​សុំទិដ្ឋាការ​ពី​ស្ថាន​ទូត​កាណា​ដា​ពុំ​​​ដែល​​បាន​ទេ ​ព្រោះ​​ពួក​គេ​​​អាយុ​ច្រើន​​​ ​និង​ម៉្យាង​ទៀត​ ​​ពួក​គេ​គ្មាន​ប្រាក់​ធានា​​​គ្រប់​គ្រាន់​។

បន្ទាប់​ពី​​ពិគ្រោះ​គ្នា​​អំពី​បញ្ហា​នេះ​រួច​​, បុរស​ឈ្មោះ​កឿង​ក៏​ប្រាប់​ឱ្យ​២នាក់​ប្ដី​ប្រពន្ធ​​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋា​ការ​​ជា​អ្នក​ទេស​ចរ​​ដើម្បី​ទៅ​លេង​កាណាដា​។ តាម​គម្រោង​របស់​ពួកគេ​ នៅ​ពេល​ទៅ​ដល់​កាណាដា,​ ​ពួក​គេ​ត្រូវ​រស់​នៅ​លាក់​ខ្លួន​ និង​​​រក​ការ​ងារ​ធ្វើ​ដោយ​លួច​លាក់​​​។ នេះ​ក៏​ជា​មេរៀន​សម្រាប់​អ្នក​ដទៃ​ទៀត​​​ដែល​អាច​នឹង​ចាញ់​បោក​គេ។​​ អ្នក​ខ្លះ​លេង​ផ្លូវ​កាត់។​ ឮ​មេខ្យល់​ធានា​ថា​រក​ការ​ងារ​ឱ្យ​ធ្វើ​ និង​រស់​នៅ​ស្រុក​គេ​។ តាម​ពិត​, ​មេ​ខ្យល់​ប្រើ​វិធី​បែប​ហ្នឹង។​​ អ្វី​ៗ​គឺ​ធ្វើ​ឡើង​ដោយ​​​​លួច​លាក់​ទាំង​អស់​។

ពីរ​នាក់​ប្ដី​ប្រពន្ធ​​ត្រូវ​បង់​លុយ​​ម្នាក់​១ម៉ឺន ៥​ពាន់​ដុល្លារ​ឱ្យ​​មេខ្យល់​​​។ តម្លៃ​នេះ​គ្រាន់​តែ​ជួយ​សម្រួល​ដឹក​ជញ្ជូន​ពួក​គេ​លួច​លាក់​​ទៅ​កាណាដា​។ នៅ​ក្នុង​ករណី​ខ្លះ​ ពួក​ឈ្មួញ​គ្រាន់​តែ​ដឹក​មនុស្ស​ទៅ​ទម្លាក់​ចោល​ត្រឹម​កាណាដា ឬ​ប្រទេស​គោល​ដៅ​ដែល​ពួក​គេ​ចង់​ទៅ​។ ​បន្ទាប់​ពី​នោះ, ​​ពួក​គេ​ត្រូវ​ដោះ​ស្រាយ​​ដោយ​ខ្លួន​ឯង។

ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២, ២នាក់​ប្ដី​ប្រពន្ធ​​​ទទួល​បាន​ទិដ្ឋាការ​។ ពួក​គេ​​​ប្រាប់​ឱ្យ​បុរស​ឈ្មោះ​កឿង និង​តៃ​​​ស្នើ​សុំ​​​ទិដ្ឋា​ការ​១​ទៀត​ឱ្យ​កូន​ស្រី​​អាយុ​១៩​ឆ្នាំ​​ដើម្បី​​ទៅ​​​​​កាណាដា​ទាំង​អស់​គ្នា​​។ ​

ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០២២, តៃ​ទទួល​បាន​លុយ​​​​១​ម៉ឺន ៨​ពាន់​ដុល្លារ​ពី​២​នាក់​ប្ដី​ប្រពន្ធ​​។ ​ផែន​ការ​របស់​ពួក​គេ​ជិត​បាន​សម្រេច​ទៅ​ហើយ​។ ស្រាប់​តែ​នៅ​ថ្ងៃ​ឡើង​យន្ត​ហោះ​ទៅ​កាណា​ដា​​នៅ​ថ្ងៃ​ទី​​​៩ ខែ​មេសា ឆ្នាំ​២០២២, អាជ្ញាធរ​​មិន​​​អនុញ្ញាត​​ឱ្យ​​ពួក​គេ​ចាក​ចេញ​ទេ​ព្រោះមាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​ប័ណ្ណ​ចាក់​​វ៉ាក់​សាំង​។​​

​នៅ​ក្នុង​​សំណុំ​រឿង​​១​ទៀត​, ​តុលាការ​រក​ឃើញ​ថា​​នារី​ឈ្មោះ​ញ៉ាន​រក​បាន​ម៉ូយ​ម្នាក់​ទៀត​។ នាង​ក៏​​​ទាក់​ទង​ទៅ​បុរស​ឈ្មោះ​តៃ​​​ដើម្បី​ជួយ​រត់​​ការ​ឱ្យ​បុរស​នោះ​បាន​​ទៅរស់​នៅ​​កាណាដា​ផង​ គេ​ឱ្យ​២​ម៉ឺន ៣​ពាន់​ដុល្លារ​​ ជា​ថ្លៃ​សេវា​រត់​ការ​សុទ្ធ​។ ​រី​ឯ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​ គេ​ចេញ​លុយ​ខ្លួន​ឯង​។ ​នៅ​ក្នុង​ការ​រត់​ការ​នេះ​, ​នារី​ឈ្មោះ​ញ៉ាន់​ទទួល​បាន​​ប្រាក់​​កម្រៃ​ជើង​សារ​​​៨​ពាន់​ដុល្លារ៕​​

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/siblings-jailed-for-organizing-illegal-emigration-to-canada-4626712.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ