ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអ៊ីតាលីប៉េតាស៊ីឈ្នះដំណាក់ទី2ប្រណាំងកង់ Giro d’Italia

14 ឆ្នាំ មុន

កីឡាករ​អ៊ីតាលី​អាឡេសានដ្រូ ប៉េតាស៊ី​បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ ណាក់​ទី​២​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​Giro d’Italiaនៅ​ប្រទេសអ៊ីតាលី​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ទី​​៨​ខែ​សភា​​កន្លង​មក​ នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង​ប៉ាម៉ា។ ប៉េតាស៊ី​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​Lampre-ISD​បាន​យក​ឈ្នះ​ដំណាក់​ដែល ​មាន​ចម្ងាយ​ផ្លូវ​២៤៤​គីឡូម៉ែត្រ​ចេញដំណើរពី​ទី​ក្រុង​អាល់​បា​ឆ្ពោះ​​ទៅ​ កាន់​ទី​ក្រុងប៉ាម៉ា​​​ប្រទេសអ៊ីតាលី​​ដោយ​ប្រើ​អស់​ថិរវេលា​៥ម៉ោង​៤៥​នាទី​ និង៤០​វិនាទី​យក​ឈ្នះ​កីឡាករ​អង់​គ្លេស​ម៉ាក

កីឡាករ​អ៊ីតាលី​អាឡេសានដ្រូ ប៉េតាស៊ី​បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ណាក់​ទី​២​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​Giro d’Italiaនៅ​ប្រទេសអ៊ីតាលី​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ទី​​៨​ខែ​សភា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង​ប៉ាម៉ា។ ប៉េតាស៊ី​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​Lampre-ISD​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​២៤៤​គីឡូម៉ែត្រ​ចេញដំណើរពី​ទី​ក្រុង​អាល់​បា​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុងប៉ាម៉ា​​​ប្រទេសអ៊ីតាលី​​ដោយ​ប្រើ​អស់​ថិរវេលា​៥ម៉ោង​៤៥​នាទី​និង៤០​វិនាទី​យក​ឈ្នះ​កីឡាករ​អង់​គ្លេស​ម៉ាក កា​វ៉ឹ​ន​ឌីស​ជិះ​ឲ្យ​ក្រុម​HTC-Highroad​និង​​បានយក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ម៉ានូ​អែល បេលលេតទី​ជិះ​ឲ្យ​ក្រុម​Colnago-CFS​ដែល​បាន​ប្រើ​ថិរវេលា​ស្មើៗគ្នា។​
ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជំនះ​កីឡាករ​ប៉េតាស៊ី​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​យក​ឈ្នះ​ដំណាក់​នេះ​។ នេះ​ពិត​ជា​ជ័យ​ជំនះ​យ៉ាង​ពិ​សេស​មួយ​​ដ្បិត​ការ​ប្រណាំង​នៅ​ដំណាក់​នេះ​ប្រជុំ​ទៅ​ដោយ​កីឡាករ​ជើង​ខ្លាំង​ជាច្រើន​។ សង្ឃឹម​ថា​ជ័យ​ជំនះ​នៅ​ដំណាក់បន្ត​ទៀត​គឺ​​ជា​របស់​ខ្ញុំ​​​។ ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​យក​ឈ្នះ​ដំណាក់ក្រោយៗ
ទៀត»​​។​
បើ​ទោះ​ណា​កីឡាករ​អ៊ីតាលី​​រូបនេះ​បាន​យក​ឈ្នះ​ដំណាក់​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​លើ​តារាង​ពេល​វេលា​សរុប​គេ​ពុំ​អាច​ដណ្តើម​បាន​ការ​នាំ​មុខ​នៅ​ឡើយ​ទេ​ ដ្បិត​កីឡាករអង់​គ្លេស​កា​វ៉ឹន​ឌីស​​​ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំ​ដាប់ទី​២នោះ​សន្សំ​ពេល​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​​​គ្រង​អាវ​កាក់​ពណ៌​លឿង​រក្សា​ការ​នាំ​មុខ​គេដដែល​ ។
ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​២ដំណាក់​មក​នេះ​ កីឡាករអង់​គ្លេស​​​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៦​ម៉ោង​និង៦​នា​ទី​និង​២៧​​វិនាទី​នាំ​មុខ​កីឡាករ​បេឡារូស​​កង់​ស្តង់​ស៊ីន ស៊ី​វី​សូវ​ជិះ​ឲ្យ​ក្រុម​អេចធី​ស៊ី ហាយ​រ៉ូដ​និង​ឈ្នះ​កីឡាករ​អាមេរិក​ក្រេក ឡេវីស​ដែល​កីឡាករ​ទាំង​២ប្រើ​ពេល​ច្រើន​ជាង​កីឡាករ​កា​វ៉ឹន​ឌីស​១២​វិនាទី​ស្មើៗគ្នា ។
សូម​បញ្ជាក់​ថា​ការ​ប្រណាំងកម្ម​វិធី​Giro d’Italia​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​។ ដោយ​ឡែក​ដំណាក់​ទី​៣​​ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ​១៧៣​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុងReggio Emilia ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​Rapallo ៕