ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​ត្រូវ​រំខាន​ដោយ​យុទ្ធ​សាស្ត្រ​ថ្មីរបស់​កង​ទ័ព​លី​ប៊ី​នៅ​ក្រុង​មី​ស្ត្រា​តា​

14 ឆ្នាំ មុន

កង​ទ័ព​របស់​លោក​មូ​អា​ម៉ា​ កា​ដា​ហ្វី ដែល​លាក់​រថ​ក្រោះ​ក្នុង​អគារ​ទាំង​ឡាយ ហើយ​លាក់​ខ្លួន​​ក្នុង​សង្កាត់​មាន​ប្រជា​ជន​រស់​នៅ​​​នៃ​​ទីក្រុង​មី​ ស្ត្រា​តា​ធ្វើ​ឱ្យ​ស្មុគ្រ​ស្មាញ​ដល់​ភារកិច្ច​របស់​អូតង់​ដែល​ប៉ុន​ប៉ង​​ បញ្ចប់​ការ​ហ៊ុម​ព័ទ្ធ​រយៈ​ពេល​២​ខែ​មក​ហើយ​នូវ​ទី​ក្រុង​ធំ​បំផុត​មួយ​នា​ ភាគ​ខាង​លិច​លី​ប៊ី​នេះ​ស្ថិត​​ក្នុង​កណ្តាប់​ដៃ​ពួក​បះបោរ​។ ទោះ​បី​ជា​មានការ​ទម្លាក់​គ្រាប់​បែក​ផ្ទួនៗ​របស់​អូតង់​ ក៏​កង​ទ័ព​លី​ប៊ី​នៅ​រក្សា​ការ​គាប​សង្កត់​​លើ​ទី​ក្រុង​នោះ​ដែល​ជា​ទី​លាន​ នៃ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​ច្បាំង​គ្នា​ទាំង​ ២ដែរ។

កង​ទ័ព​របស់​លោក​មូ​អា​ម៉ា​ កា​ដា​ហ្វី ដែល​លាក់​រថ​ក្រោះ​ក្នុង​អគារ​ទាំង​ឡាយ ហើយ​លាក់​ខ្លួន​​ក្នុង​សង្កាត់​មាន​ប្រជា​ជន​រស់​នៅ​​​នៃ​​ទីក្រុង​មី​ស្ត្រា​តា​ធ្វើ​ឱ្យ​ស្មុគ្រ​ស្មាញ​ដល់​ភារកិច្ច​របស់​អូតង់​ដែល​ប៉ុន​ប៉ង​​បញ្ចប់​ការ​ហ៊ុម​ព័ទ្ធ​រយៈ​ពេល​២​ខែ​មក​ហើយ​នូវ​ទី​ក្រុង​ធំ​បំផុត​មួយ​នា​ភាគ​ខាង​លិច​លី​ប៊ី​នេះ​ស្ថិត​​ក្នុង​កណ្តាប់​ដៃ​ពួក​បះបោរ​។ ទោះ​បី​ជា​មានការ​ទម្លាក់​គ្រាប់​បែក​ផ្ទួនៗ​របស់​អូតង់​ ក៏​កង​ទ័ព​លី​ប៊ី​នៅ​រក្សា​ការ​គាប​សង្កត់​​លើ​ទី​ក្រុង​នោះ​ដែល​ជា​ទី​លាន​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​ច្បាំង​គ្នា​ទាំង​២ដែរ។
ការ​ប្រយុទ្ធ​​គ្នា​យ៉ាង​ខ្លាំង​ក្លា​កើត​មាន​កាលពី​ថ្ងៃ​​ទី​៨ ឧសភា រវាង​កងទ័ព​រៀប​រយ និង​ពួក​ឧទ្ទាម​នៅ​ជិត​ព្រលាន​យន្ត​ហោះ​ក្រុង​មី​ស្ត្រា​តា​ហើយ​អូតង់​បាន​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​​ទីក្រុង​នេះ។ ទូរ​ទស្សន៍​រដ្ឋ​លី​ប៊ី​​ អាល់ ហ្សា​ម៉ា​ ហីុរី​យ៉ា រាយ​ការណ៍​ថា ពួ​ក​បះ​បោរ​ជា​ច្រើន​ក្រុម​នៅ​ក្រុង​​មី​ស្ត្រា​តា​បាន​ចុះ​ចូល។ ក៏បុន្តែ​អ្នក​នាំពាក្យរបស់​ពួក​បះ​បោរ​បញ្ចេញ​ប្រតិ​កម្ម​ថា នោះ​ជា​ការ​ភូត​កុហក​។ ពុំ​មាន​មនុស្ស​​ណា​ម្នាក់​ធ្វើ​បែប​នេះ​ឡើយ។ យើង​នឹង​ប្រយុទ្ធ​ប្រឆាំង​លោក​កា​ដា​ហ្វី​រហូត​ដល់​ទី​បញ្ចប់​។ អ្នក​នាំ​ពាក្យ​ពួក​បះ​បោរ​ទទួល​ស្គាល់​ថា ការ​ទម្លាក់​គ្រាប់​បែក​កាល​ពី​ថ្ងៃទី​៧ ឧសភា កំទេច​អាង​ស្តុក​ប្រេង​៤​នៃ​ទី​ក្រុង​នោះ​បាន​ចោទ​ជា​បញ្ហា​។
នៅ​ទី​ក្រុង​​មីស្ត្រា​តា​ពួក​ឧទ្ទាម​និយាយ​ថា កង​ទ័ព​លី​ប៊ី​បាន​លាក់​រថ​ក្រោះ​ក្នុង​អគារ​ទាំង​ឡាយ ហើយ​លាក់​កាំ​ភ្លើង​ធំនៅ​តំបន់​មាន​ប្រជា​ជន​រស់​នៅ​ច្រើន​ ឬ​នៅ​ជិត​ព្រះ​វិហារ​នានាញាំុង​ឱ្យ​មាន​ការ​លំបាក​ដល់​កង​កម្លាំង​អូតង់​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក​ ព្រោះ​ខ្លាច​ត្រូវ​ជន​សីុវិល ៕