ភ្លៀងធ្លាក់ខ្លាំងនៅចិន ឆ.ក់យកជីវិតមនុស្សជាង១០នាក់
ប្រទេសចិន ៖ មនុស្សយ៉ាងតិច១៥នាក់ស្លា.ប់ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីចិន ពេល
ប្រទេសចិន ៖ មនុស្សយ៉ាងតិច១៥នាក់ស្លា.ប់ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីចិន ពេល
ប្រទេសចិន ៖ មនុស្សយ៉ាងតិច១៥នាក់ស្លា.ប់ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅភាគនិរតីចិន ពេលប្រទេសកំពុងបារម្ភថា ខែនេះនឹងជាខែដែលមានគ្រោះធម្មជាតិធ្ងន់ធ្ងរ មកពីលក្ខខណ្ឌឧតុនិយមអាក្រក់ខ្លាំង។
ផ្នែកមួយនៃប្រទេសចិនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ខ្លាំងបំផុត ពិសេសនៅជុំវិញក្រុងចុងគិញជាទីក្រុងមួយមានប្រជាជនដល់៣១លាននាក់។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍នាថ្ងៃទី៥ កក្កដា ថា ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច១៥នាក់ ហើយមនុស្ស៤នាក់ទៀតបា.ត់ខ្លួន។ តាមអាជ្ញាធរមូលដ្ឋានថា ក្រុងចុងគិញ និងតំបន់ជុំវិញតាំងពីដើមសប្ដាហ៍នេះមក រងការខូចខាតធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង។
បណ្ដាវីដេអូចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក បង្ហាញទឹកភក់គ្របដណ្ដប់តំបន់មានមនុស្សរស់នៅច្រើន បណ្ដារថយន្តត្រូវទឹកកួចមកគរលើគ្នា។ វីដេអូដទៃទៀតបង្ហាញពួកអ្នកជួយសង្គ្រោះលុយទឹកខិតខំជួយជម្លៀសមនុស្សចេញ ៕
ចែករំលែកព័តមាននេះ