ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់អ្នកភូមិចាប់បានសត្វ​ឈ្លូស សម្រេច​យក​ទៅ​លែង​នៅព្រៃធម្មជាតិ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០២៣​នេះ សត្វ​ឈ្លូស​ឈ្មោល​មួយ​ក្បាល​ដែល​រត់​ចូល​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង​ស្រុក ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ចាប់​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំរុង ហើយ​បើ​តាម​នគរបាល​ប្រាប់​ថា…

ស្រុក​ព្រៃ​នប់ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០២៣​នេះ សត្វ​ឈ្លូស​ឈ្មោល​មួយ​ក្បាល​ដែល​រត់​ចូល​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង​ស្រុក ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ចាប់​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំរុង ហើយ​បើ​តាម​នគរបាល​ប្រាប់​ថា សត្វ​ឈ្លូស​ឈ្មោល​មួយ​ក្បាល​នេះ ជំហាន​ដំបូង​គ្រោង​នឹង​ប្រគល់​ជូន​ជំនាញ​ដើម្បី​យក​ទៅ​ចិញ្ចឹម​រក្សា​ទុក ឬ​លែង​ចូល​ព្រៃ​ធម្មជាតិ​ខាងក្រោយ​ភូមិ​វិញ ។

ជាមួយ​គ្នា​នេះ​ដែរ សត្វ​ឈ្លូស​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជា​សត្វ​ឈ្លូស​ព្រៃ វង្វេង​ចុះ​ពី​ព្រៃ​ភ្នំ ចេញពី​ទីតាំង​ភ្នំ​ខាងក្រោយ ក្នុងភូមិ​សំរុង​នេះ​តែ​ម្ដង ដែល​នៅ​ពីក្រោយ​ភូមិ​សំរោង​នេះ មាន​ភ្នំ​ពោរពេញ​ទៅ​ដោយ​ព្រៃឈើ ដុះ​ជ្រុង​ច្រាំង​។

តាម​ព័ត៌មាន​បន្ថែម​ថា ក្រោយ​ពី​យក​សត្វ​ឈ្លូស​នេះ​រក្សា​នៅ​ប៉ុស្តិ៍​នគរបាល នៅ​ព្រឹក​ដដែល​លោក​អ៊ី ធា​រិ​ន​អភិបាលស្រុក​ព្រៃ​នប់ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ហើយ​ក៏​សម្រេចចិត្ត​យក​សត្វ​ឈ្លូស​នោះ យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ខាងក្រោយ​ភូមិ​សំរុង ដែល​ជា​ព្រៃ​ដែល​គេ​សន្និដ្ឋាន​ថា ជា​ជម្រក​សត្វ​ឈ្លូស​ព្រៃ​នោះ ។

ជាមួយ​គ្នា​នោះ លោក​អភិបាលស្រុក​ព្រៃ​នប់​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​គ្នា​អភិរក្ស​សត្វព្រៃ ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​តំបន់​ព្រៃ​ខាងលើ​នេះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ