ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ឈប់​​សកម្មភាព​បោះត្រា​លើប័ណ្ណព្រំ​ដែន​(កម្ពុជា​-​ថៃ)យក​​ប្រាក់​​ពី​ប្រជាពលរដ្ឋ​ខ្មែរ​

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សម្តេច​ក្រឡា​ហម ស ខេ​ង បាន​ដាក់​បទបញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​បោះ​ត្រា​លើ​ប័ណ្ណ​ព្រំដែន​យក​ប្រាក់​​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​-​ចូល (​កម្ពុជា​-​ថៃ​) ។ នេះ​បើ​យោង​តាម​អភិបាលរង​ខេត្ត​ចុះ​បាន​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​០៦ ខែ​ក​ក្ត​ដា…


ខេត្តបន្ទាយមានជ័យ ៖ សម្តេច​ក្រឡា​ហម ស ខេ​ង បាន​ដាក់​បទបញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព​បោះ​ត្រា​លើ​ប័ណ្ណ​ព្រំដែន​យក​ប្រាក់​​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​-​ចូល (​កម្ពុជា​-​ថៃ​) ។ នេះ​បើ​យោង​តាម​អភិបាលរង​ខេត្ត​ចុះ​បាន​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ទី​០៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៣ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ក្នុង​ពេល​ចុះ​ពិនិត្យ ឃើញ​មាន​វត្តមាន​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​សម្តេច​ក្រឡា​ហោម ស ខេ​ង ឧប​នា​យករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរ​ដ្ឋា​ភិបាល ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​សម្របសម្រួល​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​អាជីវករ​ដែល​លក់ដូរ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ចេញ​-ចូល​ព្រឹក​វិល​ល្ងាច ។

លោក​បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​សម្តេច​ក្រឡា​ហោម ស ខេ​ង បាន​ដាក់​បទបញ្ជា​អោយ​បញ្ឈប់​សកម្ម​ការ​បោះត្រា​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា-ថៃ​ចេញ-ចូល​យក​ប្រាក់ទៀត ដែល​ជា​សេវា​ខាងក្រៅ​ត្រូវ​បញ្ឈប់​ចាប់ពី​ពេល​នេះ​តទៅ ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ទៅ​មក និង​អាជីវករ​លក់ដូរ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ទៅ​មក​បាន​ដោយ​ងាយ និង​មិន​ចាំបាច់​អស់​ថវិកា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ចំណូល​ប្រជាពលរដ្ឋ ។

លោក​ង៉ោ ម៉េ​ង​ជ្រួ​ន បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ចុះ​ពិនិត្យ និង​សាកសួរ​ព័ត៌មាន​ពី​អាជីវករ​ក្រោយ​បទបញ្ជា​ការ​សម្តេច​ក្រឡា​ហោម ស ខេ​ង គឺ​គ្មាន​ទេ ការ​បោះត្រា​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​ចេញ​-​ចូល​ជា​ប្រចាំ​រាល់​ចាប់ពី​ពេល​នេះ​តទៅ គ្មាន​ទេ​ការ​ទាមទា​រសេវា​ក្រៅផ្លូវការ ក្រោម​តុ ឬ​លើ​តុ ត្រូវ​បាន​បញ្ឈប់​សកម្មភាព​ចាប់ពី​ពេល​នេះ​ឱ្យ​បាន ។

ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេ​ង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​បញ្ឈប់​អោយ​បោះត្រា​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ យក​លុយ​សេវា​ក្រៅ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​រយៈពេល​កន្លង​មក។

​កន្លងមក ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ ដែល​ចេញ​-​ចូល​រាល់ថ្ងៃ ត្រូវ​បាន​បង់លុយ​លើ​សេវា​បោះត្រា​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​១​លើក​អស់​៥០​បាត បើ​ប្រាក់​រៀល​៧.០០០​រៀល ជា​ពិសេស​ កម្មករ​អូស​រទេះ​ចេញ-ចូល​១​ថ្ងៃ​៤ ទៅ​៥​ជើង​អស់​២០០​ ទៅ​២៥០​បាត​ដែល​ធ្វើ​អោយ​ប៉ះពាល់​ចំណូល ​និង​ជីវភាព​គ្រួសារ​យ៉ាង​ខ្លាំង ។

អត្ថបទសរសេរ ដោយ