ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រែកហៅ ផ្អើល​សន្តិសុខ​យាម​រោងចក្ររ​ត់ទៅ​មើល ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ

9 ខែ មុន
  • ភ្នំពេញ

អណ្ដាតភ្លើង​បាន​ឆាបឆេះ​បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក​គ្រប់គ្រង​រោងចក្រ​ផលិត​មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់ កាលពី​វេលា​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អណ្ដាតភ្លើង​បាន​ឆាបឆេះ​បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក​គ្រប់គ្រង​រោងចក្រ​ផលិត​មី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​​អគ្គិភ័យ​អន្តរាគមន៍​បា​.​ញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក ក្នុង​បរិវេណ​រោងចក្រ​ផលិត​មី យីហោ «​ប្រេ​ស៊ី​ដេ​ន​ហ្វូ​ត​» តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​បន្ទប់​ខាងលើ​មានឈ្មោះ ភី​សើ​ត កាត់​សែ​ម ភេទ​ប្រុស ជា​ជនជាតិ​ថៃ អាយុ​៧០​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​មី ស្នាក់​នៅ​កន្លែង​កើតហេតុ​។ ហើយ​បន្ទប់​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ មាន​ទំហំ​៨​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​បេតុង​ជាន់​ទី​១​។

បើ​តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​ក្នុង​រោងចក្រ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គេ​កំពុង​​តែ​អង្គុយ​យាម​នៅ​ក្នុង​រោងចក្រ រហូត​ដល់​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​បុរស​ជា​ជនជាតិ​ថៃ ហើយ​​ក៏​ជា​អ្នកគ្រប់គ្រង​នៅ​ក្នុង​រោងចក្រ​នោះ បាន​ស្រែកហៅ ក្នុង​គោលបំណង​អោយ​ជួយ​។

សន្តិសុខ​យាម​រោងចក្រ​ខាងលើ បន្ត​ថា លុះ​ពេល​ពួក​គាត់រ​ត់ទៅ​មើល ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​ផ្សែងហុយ​ឡើង​ខ្មួលខ្មាញ់​ចេញពី​បន្ទប់​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ថា តើ​មូលហេតុ​អ្វី​នោះ​ទេ?​។ ភ្លាម​ៗ​នោះ ពួក​គាត់​បាន​ត្រឹមតែ​ជួយ​ត​.​ទុយោ​ទឹក និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បា​.​ញ់​ពន្លត់​អស់​ចំនួន​៣​បំពង់ តែ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ ទើប​ពួក​គាត់​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​អោយ​ជួយ​អន្តរាគមន៍​តែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្តិច​ក្រោយមក ក៏​មាន​អា​ជា្ញ​ធរ​សមត្ថកិច្ច ក៏​ដូច​ជា​រថយន្ត ពន្លត់​អគ្គិភ័យ រួម​មាន ៖ រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ប្រចាំ​នៅ​ខណ្ឌដង្កោ​ចំនួន​២​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១​ចំនួន​២​គ្រឿង បាន​ចេញ​អន្តរាគមន៍​ទៅ​កន្លែង​កើតហេតុ និង​សហការ​គ្នា​បា​.​ញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​រថយន្ដ ទើប​ធ្វើ​ឱ្យ​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៤​យប់​ថ្ងៃ​ដដែល​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បានអោយ​ដឹង​ដែរ​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គឺ​គ្រាន់តែ​ឆេះ​សម្ភារៈ​ក្នុង​បន្ទប់​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​។ ហើយ​ចំពោះ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​នេះ គឺ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​កំសៀវ​ដាំទឹក ទើប​ធ្វើ​អោយ​មានការ​ឆាបឆេះ​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ