ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​រត់​បាត់ ក្រោយ​ពន្លះ​ម៉ូតូ​រុឺម៉ក់​ធ្វើ​ឱ្យ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​មនុស្ស​៥​នាក់​រង​គ្រោះ

9 ខែ មុន
  • សៀមរាប

ម្ចាស់​រថយន្ត​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ស្រវឹងស្រា​ជោកជាំ ហើយ​ក៏​បើករថយន្ត​ព្រូស​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​សណ្តោង​រុឺម៉ក បណ្តាល​ឱ្យ​ស្លា​.​ប់​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​៤​នាក់​ទៀត​រង​របួសស្រាល ចំណែក

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ស្រវឹងស្រា​ជោកជាំ ហើយ​ក៏​បើករថយន្ត​ព្រូស​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​សណ្តោង​រុឺម៉ក បណ្តាល​ឱ្យ​ស្លា​.​ប់​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​៤​នាក់​ទៀត​រង​របួសស្រាល ចំណែក​ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​បាក់​ខែង​ចាស់ ចាប់ពី​ស្តុ​ប​ឈ្នះ​ឈ្នះ ទៅ​ផ្លូវ​ហ៊ុន​សែន​សន្តិភាព ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ទោ សោម វីរ​: នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BL-2324 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

លោក​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បន្ត​ថា រថយន្ត​បង្ក​ខាងលើ​នេះ​បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ហើយ​ក៏​បាន​បុក​ជាមួយនឹង​ម៉ូតូ​សណ្តោង​រុឺ​ម៉ក​មួយ​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប​1D-4308 ទិស​ដៅ​ពី​កើត​ទៅ​លិច ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ធិ សក្តិ​វ័​ន្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៍​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ទៀត រង​របួសស្រាល ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ បឿន វិ​បុត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៍​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​, ២- ឈ្មោះ ម៉ែ​ន ស្រី​រ៉​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៏​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​, ៣- ឈ្មោះ វឿ​ន ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ប្រិ​យ៍​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប និង​៤- ឈ្មោះ ជា រ៉ា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ប្រិ​យ៍​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

លោក​បន្ថែម​ទៀត​ថា ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​ម៉ូតូ​សណ្តោងរុឺ​ម៉ក​១​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ ដោយ​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចំណែក​រថយន្ត​បង្ក​ក៏​រង​ការ​ខូចខាត​ធ្ងន់​ង​ដែរ​។ ចំពោះ​មូលហេតុ គឺ​បណ្ដាល​ឱ្យ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ក្នុង​ករណី​គ្រោះថ្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​។ ហើយ​បច្ចុប្បន្ន ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នក​រង​របួសស្រាល​ទាំង​៤​នាក់​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឯកជន ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ