ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រើ​ធម៌​ក្តៅ​ទៅ​លើ​អ្នក​​​បិទ​ឡូ​ហ្គោ ​​(​អ​.​ហ​)​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រើ​ធម៌​ក្តៅ​ទៅ​អ្នក​បិទ​ឡូ​ហ្គោ​(​អ​.​ហ​)​មាន​បិទ​លើ​ម៉ូតូ​, ម៉ូតូ​កង់​បី និង​រថយន្ត ដោយ​កម្លាំង​បាន​ធ្វើការ​ណែនាំ​ឱ្យ​បក​ចេញ​វិញ នៅ​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រើ​ធម៌​ក្តៅ​ទៅ​អ្នក​បិទ​ឡូ​ហ្គោ​(​អ​.​ហ​)​មាន​បិទ​លើ​ម៉ូតូ​, ម៉ូតូ​កង់​បី និង​រថយន្ត ដោយ​កម្លាំង​បាន​ធ្វើការ​ណែនាំ​ឱ្យ​បក​ចេញ​វិញ នៅ​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជាក់ស្តែង កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រមាណ​៥ ទៅ​៦​នាក់​បាន​ធ្វើការ​ចុះ​ល្បាត​តាម​ដងផ្លូវ ក៏​ឃើញ​មាន​អ្នក​បិទ​ឡូ​ហ្គោ​(​អ​.​ហ​)​លើ​យាន​របស់​ខ្លួន ។ ការ​ត្រួតពិនិត្យ​លើ​ម៉ូតូ ម៉ូតូ​កង​បី និង​រថយន្ត​ដែល​បាន​បិទ​ឡូ​ហ្គោ​(​អ​.​ហ​) ក៏​បាន​ណែនាំ​ឱ្យ​បក​ចេញ​និង​បញ្ឈប់​ការ​បិទ​ឡូ​ហ្គោ​(​អ​.​ហ​)​នេះ​ជា​បន្ត​ទៀត ហើយ​បើ​រក​ឃើញ​មាន​បិទ លើក​ក្រោយ​នឹង​មាន​វិធានការ​តាម​ច្បាប់ ។

កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ទៀត​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​នប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយ
​ប៉ែ​ត ។

កម្លាំង​បាន​បញ្ជាក់​ថា ក្រោយ​រក​ឃើញ​បិទ​ស្ទិ​គ័​រ​(​អ​.​ហ​)​អោយ​បក​ចេញ និង​បាន​ណែនាំ​ដល់​ម្ចាស់​ម៉ូតូ​និង​ម៉ូតូ​កង​បី រថយន្ត​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ឡូ​ហ្គោ​(​អ​.​ហ​)​សម្រាប់​ប្រើប្រាស់​លើ​រថយន្ត​ម៉ូតូ​របស់​អង្គភាព​សម្រាប់​បម្រើ​ការងារ​នៅ​ពេល​ចុះ​អនុវត្ត​ការងារ ឬ​បេស​កម្ម​ការងារ​តែ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ