ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នគរបាល​ភ្លាម អ្នកលេង​ជល់​មាន់​រាប់​សិប​នាក់​រត់​បាតជើង​ស​ព្រាត​កាត់​វាលស្រែ

2 ឆ្នាំ មុន
  • កំពត

អ្នកលេង​ជល់​មាន់​រាប់​សិប​នាក់ នាំ​គ្នា​រត់គេច​បាតជើង​ស​ព្រាត​ឆ្លងកាត់​តាម​វាលស្រែ ព្រោះតែ​ខ្លាច​នគរបាល​ចាប់ខ្លួន​ជា​ជាង​ខ្លាចខ្លា ហើយ​បន្សល់​ទុក​

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នកលេង​ជល់​មាន់​រាប់​សិប​នាក់ នាំ​គ្នា​រត់គេច​បាតជើង​ស​ព្រាត​ឆ្លងកាត់​តាម​វាលស្រែ ព្រោះតែ​ខ្លាច​នគរបាល​ចាប់ខ្លួន​ជា​ជាង​ខ្លាចខ្លា ហើយ​បន្សល់​ទុក​មាន់​ងា​.​ប់​១​ក្បាល និង​ម៉ូតូ​៦​គ្រឿង​នៅ​កន្លែង​កើតហេតុ​ផង​ដែរ​។ ខណៈ​ពេល​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​មន្ទា​យ​មាស ខេត្តកំពត បាន​សហការ​ចុះ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ (ជល់​មាន់​) ១​កន្លែង កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ជើងភ្នំ​កន្លង់ ស្ថិត​ក្នុងភូមិ​កន្លង់ ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​។

កិច្ច​បង្ក្រាប​ខាងលើ​នេះ សមត្ត​កិច្ច​មិន​អាច​ទទួល​បាន​លទ្ធផល​ជា​ធំដុំ​នោះ​ទេ ពោល​គឺ​នៅ​ពេល​កម្លាំង​ទៅ​ដល់ អ្នកលេង​រាប់​សិប​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ បន្សល់​ទុក​នូវ​មាន់​ងា​.​ប់​១​ក្បាល ម៉ូតូ​៦​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដោយសារ​ក្រុម​អ្នកលេង​ដឹងខ្លួន​មុន​នៅ​ពេល​ស​ត្ថ​កិច្ច​ចុះ​ទៅ​ដល់​។

តែបើ​ទោះជា​យ៉ាងណា​ក្តី ការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់ ប្រសើរ​ជាង​មិន​បាន​បង្ក្រាប ដែល​នោះ​វា​អាច​ជួយ​កាត់​បន្ថយ​បទល្មើស​ក្នុង​សង្គម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ