ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​នៃ​ការ​សាងសង់​ផ្ទះ​មាន​សណ្ឋាន​បែប​​នេះ​ហើយ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ចែកចាយ​រូបភាព​១​សន្លឹក​នៃ​សំណង់ផ្ទះ​មួយ​កន្លែង​មាន​រូបរាង​ចម្លែក​ជាងគេ ពិសេស​នោះ បាន​នឹក​ដល់​បញ្ហា​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង នា​ពេល​ខាង​មុខ ព្រោះ​សំណង់​នេះ​ឃើញ​មាន​សណ្ឋាន​ហាក់​ស្តើង ប្រឈម​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​រលំ​បាន ។ រូបភាព​នេះ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ចែកចាយ​រូបភាព​១​សន្លឹក​នៃ​សំណង់ផ្ទះ​មួយ​កន្លែង​មាន​រូបរាង​ចម្លែក​ជាងគេ ពិសេស​នោះ បាន​នឹក​ដល់​បញ្ហា​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង នា​ពេល​ខាង​មុខ ព្រោះ​សំណង់​នេះ​ឃើញ​មាន​សណ្ឋាន​ហាក់​ស្តើង ប្រឈម​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​រលំ​បាន ។ រូបភាព​នេះ​ផង​ដែរ នៅ​ពេល​ដែល​មហាជន​នៅ​លើ​បណ្តាញ​សង្គម​បានឃើញ ក៏​ធ្វើ​ឱ្យ
ម្នាក់​ៗ​​ផ្ទុះសំណើច ខ្លះ​ទៀត​បានដឹង​ពី​ទីតាំង​ផ្ទះ​នេះ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ និង​ខ្លះ​ទៀត​ក៏​បាន​រិះគន់​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​ដែនដី​។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​០៣ កក្កដា នេះ យោង​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​បាន​បង្ហោះ​ពី​ការ​ឆ្លើយ​តប​របស់​ម្ចាស់​ដី​បាន​បកស្រាយ និង​សហគមន៍​បាន​បំភ្លឺ​ប្រាប់​ពី​មូលហេតុ រួម​ទាំង​បាន​ថតរូប​ភាព​ផ្ទះ​នេះ​ជា​ច្រើន​សន្លឹក​ផង​ដែរ ។

សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​បានឱ្យ​ដឹង​ថា «​ម្ចាស់​ដី​បកស្រាយ​នឹង​សហគមន៍​បំភ្លឺ កាលពី​មាន​គំរោង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹង​មាន​ជ័យ ម្ចាស់​ដី​បាន​បរិច្ចាគ​ដី​ជូន​គំរោង​អភិវឌ្ឍន៍​ប្រឡាយ ដី​ដែល​នៅ​សល់​ម្ចាស់​សាងសង់​លំនៅ​ដ្ឋា​ន​សម្រាប់​រស់នៅ​សមរម្យ ដោយ​មាន​ទំហំ ក្រោយ ៤​ម៉ែត្រ​×១២​ម៉ែត្រ សហគមន៍​ប្រឡាយ​ស្ទឹង​មាន​ជ័យ រាល់​លំនៅ​ដ្ឋា​ន នឹង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទឹក ភ្លើង ត្រូវ​បាន​រដ្ឋ​ភ្ជាប់​ឱ្យ​ដោយ​មិន​គិតថ្លៃ​៕​ថ្ងៃ​ទី​០៣ ខែកក្កដា​ឆ្នាំ​២០២៣» ។

យ៉ាងណា​នោះ បងប្អូន​ប្រជាពលរដ្ឋ​បាន​សុំ​ឱ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​ការ​សាង់​សំណង់​អគារ​ឬ​ផ្ទះ​នីមួយ​ៗ ត្រូវ​តែ​ធ្វើ​តាម​ស្តង់ដារ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ឧបទ្ទវហេតុ​នឹង​អាច​កើតឡើង​បាន​គ្រប់ពេល ប្រសិនជា​យើង​ប្រហែស ឬ​មិន​ពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ជ្រោយ ។ កន្លង​មក ធ្លាប់​មាន​ករណី​រលំ ឬ​បាក់​សំណង​អគារ ឬ​ផ្ទះ​រួច​មក​ហើយ ក៏​ដោយសារ​បញ្ហា​បច្ចេកទេស​នៃ​ការ​សាង់សង់​នេះ​ផង​ដែរ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ