ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចមហាបវរធិបតី នឹងចូលរួមកិច្ចប្រជុំកំពូលនានានៅទីក្រុង គុនមិញ សាធារណរដ្ឋប្រជាមានិតចិន

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨ ក្រោម​មូលបទ «​ឆ្ពោះទៅ​កាន់​សហគមន៍​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​អភិវឌ្ឍ​ដែល​ជំរុញ​ដោយ​នវានុវត្តន៍​» កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (​អេក​ម៉ិ​ក​-ACMECS) លើក​ទី​១០ នៅ​ប្រទេស​ចិន ។

កិច្ចប្រជុំ​ក្រោម​មូលបទ «​ឆ្ពោះទៅ​កាន់ការ​ត​ភ្ជាប់​ដោយ​រលូន សម្រាប់​សមាហរណកម្ម អនុ​តំបន់​មេគង្គ​» និង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (CLMV) លើក​១១ ក្រោម​មូលបទ «​មិត្តភាព និង​សាមគ្គីភាព​សម្រាប់​សហគមន៍​ប្រកបដោយ​ភាព​ធន់ និង​វិបុលភាព​» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិ​ញ ខេត្ត​យូ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា អញ្ជើញ​អមដំណើរ សម្ដេច​មហា​បវរ​ធិ​បតី រួម​មាន​ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម ឈៀង យ៉ា​ណា​រ៉ា ទេស​រដ្ឋ​មន្តី ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិការ​មហា​អនុ​តំបន់​មេគង្គ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​មក់​ពី​សភាពាណិជ្ជកម្ម និង​សមាគម​ឧកញ៉ា​កម្ពុជា ។

កិច្ចប្រជុំ​កំពូល​ទាំងនេះ នឹង​ពិនិត្យ​លើ​សមិទ្ធផល​ដែល​សម្រេច​បាន និង​កំណត់​ទិស​ដៅ​អនាគត សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការ​លើក់កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​តំបន់ ព្រមទាំង​បង្ហាញ​ផង​ដែរ​អំពី​សារសំខាន់ នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង ក៏​ដូច​ជា​ការ​រួមរស់​ដោយ សន្តិ​សហ​វិជ្ជមាន ក្នុង​ចំណោម​ប្រទេស​សមាជិក ។ ក្នុងអំឡុងពេល​ស្នាក់​នៅ​ក្នុង​ទីក្រុង​គុន​មិ​ញ សម្ដេច​ធិ​បតី គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ និង​ធុរជន​បរទេស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ