ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចុះសំបុត្រអាពាហ៍ពិពាហ៍នៅចិនធ្លាក់ចុះ ខណៈអ្នកស្នើលែងលះគ្នាកាន់តែពិបាក

3 អាទិត្យ មុន

ទីក្រុងប៉េកាំង ៖ ប្រទេសចិន កាលពីពេលថ្មីៗនេះ បានកត់ត្រាការធ្លាក់ចុះចំនួននៃការចុះសំបុត្រអាពាហ៍ពិពាហ៍ (ចុះបញ្ជីអាពាហ៍ពិពាហ៍) សម្រាប់រយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យផ្លូវការពីក្រសួងកិច្ចការស៊ីវិលរបស់ប្រទេសចិន។…

ទីក្រុងប៉េកាំង ៖ ប្រទេសចិន កាលពីពេលថ្មីៗនេះ បានកត់ត្រាការធ្លាក់ចុះចំនួននៃការចុះសំបុត្រអាពាហ៍ពិពាហ៍ (ចុះបញ្ជីអាពាហ៍ពិពាហ៍) សម្រាប់រយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យផ្លូវការពីក្រសួងកិច្ចការស៊ីវិលរបស់ប្រទេសចិន។

ក្រសួងបានចេញផ្សាយទិន្នន័យចុងក្រោយបំផុត កាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយបង្ហាញថា សម្រាប់រយៈពេល៣ត្រីមាសដំបូង នៃឆ្នាំនេះ គូស្វាមីភរិយាថ្មី ៤.៧៤៧លានគូបានមកចុះសំបុត្រអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស ពោលគឺជាការធ្លាក់ចុះពី ៩៤៣,០០០គូ បើធៀបនឹងឆ្នាំមុន។ កាលពីឆ្នាំ ២០២៣ ការចុះសំបុត្រអាពាហ៍ពិពាហ៍មានចំនួន ៥.៦៩០លាន ត្រូវបានកត់ត្រាសម្រាប់រយៈពេល៩ខែដំបូង កើនឡើងធៀបនឹងឆ្នាំ ២០២២។

ការកើនឡើងនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងការកើនឡើងតម្លៃចំណាយលើការរស់នៅប្រចាំថ្ងៃទូទាំងប្រទេសចិន បានបង្ខំឱ្យគូស្វាមីភរិយាវ័យក្មេងជាច្រើនពន្យារពេលរៀបការ ដែលជាសញ្ញាដ៏លំបាកមួយសម្រាប់សមាជិកសភាចិន ដែលបាននិងកំពុងជំរុញគោលនយោបាយជំរុញចំនួនប្រជាជន ដែលកំពុងធ្លាក់ចុះខ្លាំង។ តួយ៉ាង កាលពីថ្មីៗនេះ ប្រទេសចិនបានកែប្រែសេចក្តីព្រាងច្បាប់មួយ ដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់គូស្វាមីភរិយាថ្មីក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍។ ចំណែកឯការដាក់ពាក្យសុំលែងលះនឹងកាន់តែតឹងតែងខ្លាំងជាងមុន។

យោងតាមទិន្នន័យរដ្ឋាភិបាលចិន សម្រាប់រយៈពេល៩ខែដំបូង នៃឆ្នាំនេះ ការលែងលះចំនួន ១.៩៦៧លានករណីត្រូវបានចុះបញ្ជី ពោលធ្លាក់ចុះបន្តិចបន្តួចចំនួន ៦ពាន់ករណី បើធៀបនឹងឆ្នាំមុន។ កាលពីដើមឆ្នាំនេះ ប្រទេសចិនបានរាយការណ៍ពីការធ្លាក់ចុះតួលេខមាតាសម្រាលកូនប្រចាំឆ្នាំជាលើកទីពីរទូទាំងប្រទេស ដោយជំរុញឱ្យរដ្ឋាភិបាលបង្កើតផែនការ និងការផ្តួចផ្តើមគំនិតនៅក្នុងទីក្រុងធំៗ ជំរុញយុវជនចិនឱ្យបង្កើតវប្បធម៌រៀបការ និងបង្កើតកូនតាមបែបសម័យថ្មី ដើម្បីជំរុញបរិយាកាសបង្កើតកូនប្រកបដោយប្រសិទ្ធិភាព និងមិត្តភាព។

«វប្បធម៌រៀបការ និងបង្កើតកូន» គឺជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមយុវវ័យចិន ហើយបានបង្កើតជាការវែកញែកសំខាន់ៗ និងប្រធានបទពេញនិយមលើបណ្តាញទំនាក់ទំនងសង្គមផងដែរ។ យុវជនចិនជាច្រើនកំពុងជ្រើសរើសភាពនៅលីវ ឬពន្យាពេលរៀបការ ដោយសារកត្តាការងារមិនល្អ និងព្រួយបារម្ភអំពីអនាគត ដោយសារតែកំណើនរបស់ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ បានធ្លាក់ចុះ៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ