ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​៣នេះ ផ្អាក​ចរាចរណ៍​ប្រភេទ​រថយន្ត​ធន់​ធ្ងន់ មួយ​រយៈខណៈទឹកភ្លៀងបានជន់លិច

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​មុន​នេះ​ថា «​ក្រោយ​ពី​ស្ថានភាព​នៃ​ការ​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដោយសារ​ទឹកភ្លៀង នៅ​ព្រឹក​ថៃ្ង​ទី​០៤ វិច្ឆិកា ២០២៤​នេះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​មុន​នេះ​ថា «​ក្រោយ​ពី​ស្ថានភាព​នៃ​ការ​ជន់​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដោយសារ​ទឹកភ្លៀង នៅ​ព្រឹក​ថៃ្ង​ទី​០៤ វិច្ឆិកា ២០២៤​នេះ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចុះ​មក​ពិនិត្យ ប្រព័ន្ធ​ធារាសាស្ត្រ​រំដោះ​ទឹក ចំណែក​ក្រសួង​សាធារណការ បាន​ជូនដំណឹង​អំពី​ការ​ផ្អាក​ចរាចរណ៍​ប្រភេទ​រថយន្ត​ធន់​ធ្ងន់ មួយ​រយៈពេល រង់ចាំ​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា កងកម្លាំង​នគរបាល​នៅ​តែ​បន្ដ​ប្រចាំការ និង​ត្រៀម​អន្ដរាគមន៍​ជួយ​សង្គ្រោះ​បងប្អូន​ពលរដ្ឋ ក្នុង​ស្ថានភាព​ចាំបាច់ លើ​ករណី​ទឹក​ជន់​លិច​ភូមិឋាន និង​ទីទួល​សុវត្ថិភាព​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​របប​ខ្យល់មូសុង​ឦសាន នៅ​តែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​កម្ពុជា​ដែល​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ