ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋឃុំបុសមនអំពាវនាវសុំឱ្យ​អាជ្ញាធរខេត្តមានវិធានការលើម្ចាស់​ឡាន​ដឹកទំនិញធុនធំកំពុងបំផ្លា.ញផ្លូវនៅស្រុករំដួល

2 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំបុសមនបានសំណូមពរហើយសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោកអភិបាលខេត្តមេត្តាចាត់វិធានការដល់ក្រុមឈ្មួញដែលប្រើប្រាស់រថយន្ត​ធុនធំយីឌុបប្រភេទវ៉េអង កែឆ្នៃជាច្រើនគ្រឿងដឹកទំនិញលើសទម្ងន់សំពីងសំពោងខ្ពស់កប់ពពកបើកបរធ្វើចរាចរណ៍ចេញពីប៉ុស្តិ៍ច្រកទ្វារ​ព្រំដែនទ្វេភាគីបុសមនចម្ងាយប្រមាណជា២គីឡូម៉ែត្រ បាក់ស្រុតខូចក្លាយជារណ្តៅសំបុកមាន់ បណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនិងមានការភ័យខ្លាចរថយន្តទាំងនេះបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ។ ដោយកន្លងមករថយន្តដឹកទំនិញទាំងនេះ គឺតែងតែផ្អៀងក្រឡាប់ផ្ងាជើងឡើងលើចាក់ចោលទំនិញតាមដងផ្លូវស្ទើរាល់ថ្ងៃ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំបុសមនបានសំណូមពរហើយសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោកអភិបាលខេត្តមេត្តាចាត់វិធានការដល់ក្រុមឈ្មួញដែលប្រើប្រាស់រថយន្ត​ធុនធំយីឌុបប្រភេទវ៉េអង កែឆ្នៃជាច្រើនគ្រឿងដឹកទំនិញលើសទម្ងន់សំពីងសំពោងខ្ពស់កប់ពពកបើកបរធ្វើចរាចរណ៍ចេញពីប៉ុស្តិ៍ច្រកទ្វារ​ព្រំដែនទ្វេភាគីបុសមនចម្ងាយប្រមាណជា២គីឡូម៉ែត្រ បាក់ស្រុតខូចក្លាយជារណ្តៅសំបុកមាន់ បណ្តាលឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនិងមានការភ័យខ្លាចរថយន្តទាំងនេះបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ។ ដោយកន្លងមករថយន្តដឹកទំនិញទាំងនេះ គឺតែងតែផ្អៀងក្រឡាប់ផ្ងាជើងឡើងលើចាក់ចោលទំនិញតាមដងផ្លូវស្ទើរាល់ថ្ងៃ គួរឲ្យខ្លាចគ្រោះថ្នាក់ជាយថាហេតុ។

ប្រជាពលរដ្ឋលើកឡើងនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣​ វិច្ឆិកា​ ឆ្នាំ​២០២៤ នៅចំណុចភូមិបុសមនឃុំមន ស្រុករំដួល ។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំបុសមនបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ចថាមិនអើពើ​សោះ បណ្តែត​បណ្តោយឲ្យពួកឈ្មួញប្រើប្រាស់រថយន្តធុនធំយីឌុបប្រភេទវ៉េអងនិងរថយន្តកែឆ្នៃ ដឹកទំនិញលើស​ទម្ងន់ យ៉ាងសំពីងសំពោង តទ្រុងខ្ពស់កប់ពពក ធ្វើចរាចរណ៍តាមដងផ្លូវបង្កឲ្យបាក់ស្រុតផ្លូវក្រាលកៅស៊ូ ក្លាយទៅជាផ្លូវដី ក្រហេងក្រហូងក្លាយជារណ្តៅសំបុកមាន់ ក៏ប៉ុន្តែពុំឃើញអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាបន័ណាអើពើឡើយ ។ ហើយកន្លងមកប្រជាពលរដ្ឋបានសំណូម​ពរយ៉ាងទទូចទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពីថ្នាក់មូលដ្ឋានរហូតដល់ខេត្ត ពុំទាន់ឃើញអាជ្ញាធរថ្នាក់ណាអើពើឬចុះមកដោះស្រាយទេ គិតត្រឹមថ្ងៃទី៣ វិច្ឆិកានេះ។

ប្រភពបានបញ្ជាក់ទៀតថា រយៈពេល០២ខែមកនេះឈ្មួញសម្រុកដឹកទំនិញពីប្រទេសវៀតណាមឆ្លងដែនចូលមកផ្ទេរនៅក្នុងផែស្ងួតចំនួន០៣កន្លែង នៅជាប់ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ខាងមុខប៉ុស្ត៍ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ទាំងយប់ទាំងថ្ងៃ ហើយនៅពេលយប់កណ្តាលអាធ្រាត្រ​សង្ស័យដឹកទំនិញគេចពន្ធឬសាច់បង្កកដោយដឹកតាមរថយន្តមានទ្រុងទូក្លាស្សេទឹកកក។

បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កន្លងមកមានរថយន្តធុនយក្សដឹកទំនិញ​លើស​ទម្ងន់សំពីងសំពោងជាច្រើនគ្រឿង ផ្អៀងក្រឡាប់ចាក់ទំនិញចោល ស្ទើតែរាល់ថ្ងៃ នៅលើកំណាត់ផ្លូវទៅច្រកទ្វារ​ព្រំដែនទ្វេភាគីបុសមន ស្ថិតក្នុងភូមិបុសមន ឃុំបុសមន ស្រុករំដួលនេះ ក៏ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចណា(ថ្នាក់ស្រុក និងថ្នាក់ខេត្ត)មកចាត់វិធានការបង្ក្រាប ឬធ្វើការផាកពិន័យឡើយ ។

សមត្ថកិច្ចបន្តទៀតថា នៅរដូវវស្សានេះមានភ្លៀងធ្លាក់ជោកជាំ ហើយក្រុមឈ្មួញ សម្រុកដឹកទំនិញគ្រប់ប្រភេទ ពីប្រទេសវៀតណាមឆ្លងដែនចូលមកផ្ទេរនៅផែស្ងួត ច្រកទ្វាព្រំដែនទ្វេភាគីបុសមន ដោយប្រើប្រាស់រថយន្តធុនធំប្រភេទវ៉េអង តទ្រុងដាក់ទំនិញលើសទម្ងន់ គឺចាប់ពី៤៥តោនទៅ៥០​តោន បង្កឲ្យស្រុតផ្លូវថ្នល់ក្រហេងក្រហូងជារណ្តៅសំបុកមាន់ ។ ហើយមានហានីភ័យខ្លាំងណាស់ដោយរថយន្តទាំងនេះតែងតែក្រឡាប់ស្ទើររាល់ថ្ងៃ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤កន្លងទៅមានរថយន្ត​ដឹកទំនិញ០១គ្រឿងផ្អៀងចាក់ទំនិញចោលពេញផ្លូវ ហើយហៅរថយន្តស្ទូចមកស្ទូចទំនិញលើកដាក់លើរថយន្តវិញ ដាក់ខ្ពស់កប់ពពកនិង០១គ្រឿងទៀតក្រឡាប់ចាក់ទំនិញចោលចូលក្នុងស្រូវរបស់ប្រជាពលរដ្ឋខូចអស់មួយចំនួន។ ហើយនេះសំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្នើដំណើរតាមដងផ្លូវ។

ទាក់ទិនករណីនេះដែរ ម្ចាស់​រថយន្តដឹកទំនិញបានប្រាប់អ្នកសារព័ត៌មានយើងថា ហេតុដែលពួកគេ ដឹកទំនិញលើសទម្ងន់ សំពីងសំពោង គឺសម្រាប់បង់ឲ្យសមត្ថកិច្ចយាមតាមដងផ្លូវ បើកដឹកតាមទម្ងន់ច្បាប់កំណត់គ្មានប្រាក់បង់ឲ្យសមត្ថកិច្ចទេ ពិព្រោះបើដឹកតាមសៀវភៅឆៀកធ្វើអាជីវកម្ម ក៏នៅតែសមត្ថកិច្ចតាមផ្លូវបង់លុយដដែល ជញ្ជីងក៏នៅតែបង់លុយ ដូច្នេះខាតឈ្នួលថ្លៃដឹកទំនិញទើបដាក់ច្រើនបែបនេះ។

ចំណែកមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានដាក់ជញ្ជីងចល័ត ជញ្ជីងអចល័ត្រ មិនដឹងទៅណាបានជាបណ្តែតបណ្តោយបែបនេះ។

ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកហែម ស៊ីណា អភិបាលស្រុករំដួលបានទេរហូតដល់រសៀលថ្ងៃទី០៣វិច្ឆិកានេះ ទូរសព្ទ័អត់ចូល ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ